បុណ្យតេតនៅស្ថានីយ៍ DK ១ Duc Anh -   25 មករា 2017 | 17:42:47 (VOVworld) - នាពេលកន្លងទៅ បក្សភាគបញ្ជាការដ្ឋានភូមិភាគទី២កងទ័ព ជើងទឹកវៀតណាមបានរៀបចំដំណើរទស្សនកិច្ចសាកសួរសុខទុក្ខនិងជូនពរបុណ្យ តេតចំពោះកម្មាភិបាលនិងយុទ្ធជននៃស្ថានីយ៍ DK ១។សកម្មភាពនេះរួមចំណែក លើកទឹកចិត្តបណ្ដាយុទ្ធជនក្នុងប៉ុន្មានថ្ងៃដែលឆ្នាំថ្មីប្រពៃណីជិតមកដល់ ព្រមទាំង ជួយឲ្យប្រជាជនយល់ដឹងបន្ថែមអំពីជីវភាពរស់នៅរបស់យុទ្ធជននៅទីនេះ។ អំណោយបុណ្យតេតនិងប្រដាប់ចាំបាច់ត្រូវបានបញ្ជូនទៅកាន់ស្ថានីយ៍។ យុទ្ធជននៅលើស្ថានីយ៍ទទួលអំណោយបុណ្យតេត។ កិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៦និងដំណើការផែនការឆ្នាំ២០១៧នៅលើស្ថានីយ៍។ អំណោយបុណ្យតេតរបស់ប្រធានរដ្ឋ ក្រសួងការពារប្រទេសនិងអង្គភាពផ្សេងៗទៀតត្រូវបានប្រគល់ជូនយុទ្ធជន។ អំណោយរបស់វិទ្យុសម្លេងវៀតណាមជូនយុទ្ធជន។ បណ្ដាយុទ្ធជនចូលរួមវេចនំអន្សម នេះជាសកម្មភាពជាប្រចាំឆ្នាំនៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជិតមកដល់ យុទ្ធជនមួយរូបកំពុងតុបតែងបន្ទប់ដើម្បីទទួលស្វាគមន៍បុណ្យតេត យុទ្ធជនមួយរូបកំពុងថតខ្សែវីដេអូដើម្បីផ្ញើទៅកាន់ក្រុមគ្រួសារ។ សកម្មភាពច្រៀងប្រាស្រ័យ យុទ្ធជនមួយរូបផ្សេងទៀតកំពុងអានសំបុត្រជូនពរបុណ្យតេតរបស់មិត្តភក្តិនៅលើដីគោក។ Duc Anh Tag VOVworld បុណ្យតេត ឆ្នាំថ្មី យុទ្ធជន ស្ថានីយ៍ សមុទ្រ ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ចុងភៅអន្តរជាតិ១០នាក់ចូលរួមការប្រឡង “សាកល្បងជាមួយម្ហូប cao lau ” ភូមិបុរាណ Duong Lam ការតាំងពិព័រណ៌”ដែកថែបនៅភ្លើងនរក”នៅពន្ធនាគារ Hoa Lo – Ha Noi