បេតិកភ័ណ្ឌ UNESCO នៅប្រទេសអាស៊ាន

(VOVworld) - អង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌អ.ស.ប (UNESCO) គិតតាំងពី
ពេលនេះបានទទួលស្គាល់រមណីយដ្ឋានចំនួន៣៧ជាបេតិកភ័ណ្ឌពិភពលោកនៅ
ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៨ ក្នុងនោរួមមានបេតិកភ័ណ្ឌវប្បធម៌ចំនួន២៣បេតិក
ភ័ណ្ឌធម្មជាតិចំនួន១៣និងបេតិកភ័ណ្ឌចម្រុះតែមួយគត់នោះគឺមណ្ឌលរមណីយ
ដ្ឋាន Trang An នៅវៀតណាម។ជាមួយរមណីយដ្ឋានចំនួន៨ត្រូវបាន UNESCO
ទទួលស្គាល់ វៀតណាមនិងឥណ្ឌូនេស៊ីជាប្រទេសចំនួន២ដែលមាន បរិមាណ
បេតិកភ័ណ្ឌពិភពលោកច្រើនបំផុតនៅក្នុងតំបន់ បន្ទាប់នោះគឺហី្វលីពីនមានបេតិ
កភ័ណ្ឌចំនួន៦​ ថៃមាន៥ ម៉ាឡេស៊ីមាន៤ កម្ពុជានិងឡាវមាន២ដូចគ្នា ម៉ីយ៉ាន់ម៉ា
និងសឹង្ហបុរីមាន១។ប្រទេសចំនួន២នៅក្នុងតំបន់គិតដល់ពេលនេះមិនទាន់មាន
បេតិកភ័ណ្ឌណាមួយឡើយនោះគឺប្រុយណេនិងទីម័រខាងកើត។
បេតិកភ័ណ្ឌ UNESCO នៅប្រទេសអាស៊ាន - ảnh 1
អង្គរជាកន្លែងមួយក្នុងចំណោមកន្លែងបុរាណវិទ្យាដ៏សំខាន់បំផុតនៅតំបន់ អាស៊ីអាគ្នេយ៍។ទីនេះត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌពិភពលោក កាលពីឆ្នាំ១៩៩២។នេះជារាជធានីរបស់អាណាចក្រខ្មែរចាប់ពីសតវត្ស៍ទី៩ដល់ សតវត្ស៍ទី១៥ដែលរួមមានអង្គរ ប្រាសាទល្បីឈ្មោះនានាដូចជាអង្គរវត្ត អង្គរធំ ប្រាសាទបាយ័នជាដើម។ (រូបថត៖អ៊ីនធឺណែត)
បេតិកភ័ណ្ឌ UNESCO នៅប្រទេសអាស៊ាន - ảnh 2
UNESCO បានបង្កើតកម្មវិធីមួយដោយទ្រង់ទ្រាយធំសំដៅការពារបរិស្ថាន ព័ទ្ធជុំវិញទីកន្លែងនេះ។ (រូបថត៖Travelingsolemates.com)
បេតិកភ័ណ្ឌ UNESCO នៅប្រទេសអាស៊ាន - ảnh 3
ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌពិភពលោកកាលពីឆ្នាំ២០០៨ ប្រាសាទព្រះវិហារួមមានមណ្ឌលអភិរក្សជាច្រើនដែលត្រូវបានកសាងឡើងកាលពីដើមសតវត្ស៍ទី១១។ទីនេះត្រូវបានចាត់ទុកជាកន្លែងដ៏ពិសិដ្ឋមួយនៅកម្ពុជា ហើយនាបច្ចុប្បន្នទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនកុះករមកទស្សនា។ (រូបថត៖dulichviet.com)
បេតិកភ័ណ្ឌ UNESCO នៅប្រទេសអាស៊ាន - ảnh 4
ស្ថិតនៅភាគកណ្ដាលកោះ Java របស់ឥណ្ឌូនេស៊ី បាសាទ Borobudur ជា បាសាទមួយក្នុងចំណោមប្រាសាទពុទ្ធសាសនាធំបំផុតលើពិភពលោកដែលត្រូវ បាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌពិភពលោកកាលពីឆ្នាំ១៩៩១ (រូប ថត៖travellingmoods.com)
បេតិកភ័ណ្ឌ UNESCO នៅប្រទេសអាស៊ាន - ảnh 5
Prambanam ជាមណ្ឌលទីធ្វើសក្ការបូជាសាសនាហិណ្ឌូនៅភាគកណ្ដាល កោះ Java របស់ឥណ្ឌូនេស៊ី ដែលត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌ ពិភពលោកនាឆ្នាំ១៩៩១។នេះជាទីធ្វើសក្ការបូជាធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ដែលប្រាសាទកណ្ដាលមានកំពស់រហូតដល់៤៧ម៉ែត្រ។ (រូបថត៖wondermondo.com)
បេតិកភ័ណ្ឌ UNESCO នៅប្រទេសអាស៊ាន - ảnh 6
សួនច្បារជាតិ Komodo របស់ឥណ្ឌូនេស៊ីត្រូវបាន UNESCO ទទួលស្គាល់ជា បេតិកភ័ណ្ឌពិភពលោកនាឆ្នាំ១៩៩១។នេះជាទីកន្លែងរស់នៅរបស់នាគ Komodo ចំនួនជាង៥,៧០០ក្បាល់។ (រូបថត៖paradiseintheworld.com)
បេតិកភ័ណ្ឌ UNESCO នៅប្រទេសអាស៊ាន - ảnh 7
បេតិកភ័ណ្ឌ UNESCO នៅប្រទេសអាស៊ាន - ảnh 8
Wat Phou ត្រូវបានកសាងឡើងនាសតវត្ស៍ទី៥នៅខេត្ត Champasak ស្ថិត នៅចំងាយចំនួន៦៧០គីឡូម៉ែត្រពីរដ្ឋធានីវៀងច័ន្ទរបស់ឡាវ។រមណីយដ្ឋាននេះត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌ពិភពលោកកាលពីឆ្នាំ ២០១១។ (រូបថត៖thanhnien)
បេតិកភ័ណ្ឌ UNESCO នៅប្រទេសអាស៊ាន - ảnh 9
Luongphabang ជាទីក្រុងបុរាណមួយដែលមានវត្ត ព្រះបរមរាជវាំងត្រូវបាន កសាងឡើងកាលពីសតវត្ស៍ទី១៤។ដោយមានតំលៃជាច្រើនខាងវប្បធម៌ ប្រវត្តិ សាស្ត្រ និងស្ថាបត្យកម្ម ទីក្រុងនេះត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌ពិភពលោកនាឆ្នាំ១៩៩៥ (រូបថត៖laopost)
បេតិកភ័ណ្ឌ UNESCO នៅប្រទេសអាស៊ាន - ảnh 10
សួនឧទ្យានប្រវត្តិសាស្ត្រ Ayutthaya ស្ថិតនៅចំងាយ៧៦គីឡូម៉ែត្រភាគខាង ជើងពីរាជធានីបាងកករបស់ថៃ។នេះជាមណ្ឌលកេរ្តិ៍ដំណែលមានវត្ត ប្រាសាទ សារៈមន្ទីរជាច្រើន ដែលត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌ ពិភពលោកនាឆ្នាំ១៩៩១។
បេតិកភ័ណ្ឌ UNESCO នៅប្រទេសអាស៊ាន - ảnh 11
ទីកន្លែងបុរាណវិទ្យា Ban Chiang ស្ថិតនៅចំងាយ៤៧គីឡូម៉ែត្រពីទីក្រុងUdon របស់ថៃ។នេះជាមជ្ឈមណ្ឌលនៃការរវិវត្តន៍វប្បធម៌ សង្គមនិងបច្ចេកវិទ្យារបស់ មនុស្សក្នុងសហស្សវត្សរ៍ទី៥មុន។
បេតិកភ័ណ្ឌ UNESCO នៅប្រទេសអាស៊ាន - ảnh 12
មណ្ឌលព្រៃឈើ Dong Phayayen – Khao Yai របស់ថៃដែលរាយប៉ាយជាង ២៣០គីឡូម៉ែត្រគឺជាផ្ទះរបស់ប្រភេទសត្វចំនួន៨០០។នេះជាទីកន្លែងអភិរក្ស ប្រភេទថនិកសត្វ បក្សីនិងល្មូននានា ក្នុងនោះមានប្រភេទសត្វជាច្រើនដែល កំពុងត្រូវគំរៀមកំហែងលើទូទាំងពិភពលោកនិងមានគ្រោះអាសន្នផុតពូជ។ (រូបថត៖: travel.kapook.com)

ប្រតិកម្មទៅវិញ

ផ្សេងៗ