ប្រជាជនទីក្រុងហាណូយរាំ flashmob ឆ្ពោះទៅសមុទ្រខាងកើត (VOV Online) /   20 ឧសភា 2014 | 19:06:31 នាថ្ងៃទី ១៧ ឧសភា កម្មវិធីរាំ flashmob ដោយប្រធានបទ “បំណងប្រាថ្នាសមុទ្រខាង កើត” ត្រូវបានរៀបចំឡើងនិងផ្សាយពិសេសលើកាណាល់ទូរទស្សន៍នៅតំបន់ស្តូប ស្តេច Ly Thai To ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ។ កម្មវិធីនេះបានប្រព្រឹត្តទៅ ចាប់ពី ថ្ងៃទី ៩ ដល់ទី ១៨ ឧសភា សំដៅឆ្ពោះទៅពិធីរំលឹកខួបអនុស្សារវរីយ៍លើក ទី ១២៤ នៃទិវា កំណើតរបស់លោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ឧសភា) ព្រមទាំង បង្កើតការជះឥទ្ធិពលផ្សព្វផ្សាយយ៉ាងខ្លាំងក្នុងការអំពាវនាវឲ្យប្រជាជនក្នុងទូទាំង ប្រទេសសាមគ្គីឆ្ពោះទៅសមុទ្រខាង កើត គាំទ្រគោលនយោបាយកិច្ចការបរទេស របស់រដ្ឋ រួមចំណែកក្នុងកិច្ចការពារអិបតេយ្យ ភាពនិងបូរណភាពដែនដីរបស់ វៀតណាម។ កម្មវិធីនេះមានការចូលរួមរបស់បវកញ្ញារងបណ្ដាជនជាតិវៀតណាម នាងក្រមុំ Lo Thi Minh បវកញ្ញាឯកសមុទ្រ Nguyen Thi Loan និងកញ្ញាឯកតំបន់ខ្ពង់រាបថ្ម បណ្ដាជនជាតិវៀតណាម នាងក្រមុំ Luu Thi Hoa។ បវរកញ្ញាឯកសមុទ្រ Nguyen Thi Loan បានចែករំលែកថា៖ គាត់សប្បាយរីករាយ ណាស់ដែលបានចូលរួមកម្មវិធីនេះ។ កម្មវិធីនៅមានការចូលរួមរបស់យុវជនរាប់ពាន់នាក់ក្នុងនោះមាននិស្សិតជាច្រើនមកពី បណ្ដាមហាវិទ្យាល័យនៅទីក្រុងហាណូយ។ មិនត្រឹមតែមានយុវជន ប៉ុណ្ណោះទេថែមទាំងមានជនចាស់ជរាក៏បានចូលរួមយ៉ាងសកម្ម ផងដែរ។ ឆ័យយាលក្ខរបស់លោកប្រធានហូជីមិញត្រូវបានលើកខ្ពស់ដើម្បីពង្រីកស្មារតីរបស់ ប្រជាជាតិ។ មនុស្សម្នាក់ៗបានរួមគ្នាច្រៀងចម្រៀង “បំណងប្រាថ្នាសមុទ្រខាងកើត”។ មនុស្សម្នាក់បានដើរដំណើរច្រៀងចណ្តើរាំ Flashmob តាមចង្វាក់របស់ចម្រៀង។ កម្មវិធីត្រូវបានផ្តិតយករូបភាពនិងផ្សាយដោយ fly-cam ដើម្បីនាំមកនូវបរិយាកាស អ៊ូរអរសប្បាយរីករាយដល់ទស្សនិកជនលើទូទាំងប្រទេស ៕ បញ្ចប់កម្មវិធីនាព្រឹកថ្ងៃទី ១៧ ឧសភា ពួកគេសុទ្ធតែមានមោទនភាពនិង ក្តីសប្បាយរីករាយយ៉ាងតគ្រែឡែងដែលបានរួមចំណែកបង្កើតសម្លេងរួម ផ្សាយសារ ស្នេហារជាតិ ក៏ដូចជា ទឹកចិត្តប្តេជ្ញាការពារកោះសមុទ្ររបស់ប្រទេសជាតិ៕ -VOV Online Tag VOVប្រជាជនទីក្រុងហាណូយរាំ flashmob ឆ្ពោះទៅសមុទ្រខាងកើត ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ចុងភៅអន្តរជាតិ១០នាក់ចូលរួមការប្រឡង “សាកល្បងជាមួយម្ហូប cao lau ” ភូមិបុរាណ Duong Lam ការតាំងពិព័រណ៌”ដែកថែបនៅភ្លើងនរក”នៅពន្ធនាគារ Hoa Lo – Ha Noi