បរិយាកាសសប្បាយរីករាយក្នុងការបោះឆ្នោតរដ្ឋសភានីតិកាលទី ១៤ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ (VNA) /   24 ឧសភា 2016 | 14:02:47 (VOVworld) - ជាប្រចាំគឺ ៥ ឆ្នាំជាម្តង អ្នកបោះឆ្នោតក្នុងទូទាំងប្រទេសវៀតណាម ទៅបោះឆ្នោតជ្រើសរើសបេក្ខជនពូកែរបំផុតដើម្បីក្លាយទៅជាសមាជិកសមាជិ កាសភាក្នុងរដ្ឋសភានិងក្រុម ប្រឹក្សារប្រជាជនគ្រប់ជាន់ថ្នាក់។ ការបោះឆ្នោត សមាជិករដ្ឋសភានីតិកាលទី ១៤ និងតំណាង ក្រុមប្រឹក្សារប្រជាជនគ្រប់ជាន់ ថ្នាក់អាណត្តិ ២០១៦-២០២១ បានប្រារព្វឡើងនាថ្ងៃទី ២២ ឧសភា កន្លេងទៅ។ សប្បាយរីករាយជឿជាក់ទៅលើជោគជ័យនៃការបោះឆ្នោត នេះគឺជាបរិយាកាស រួមសប្បាយរីករាយរបស់ប្រជាពលរដ្ឋ។ សូមអញ្ជើញលោកអ្នកនាងរួមជាមួយ យើងខ្ញុំបូកសរុបរូបថតលេចធ្លោមួយចំនួនក្នុងទិវាបុណ្យរបស់មាតុប្រទេស មកនេះ។ នាថ្ងៃទី ២២ ឧសភា អ្នកបោះឆ្នោតគ្រប់រូបក្នុងទូទាំងប្រទេសវៀតណាមបានចូលរួម ជាផ្លូវការក្នុងការបោះឆ្នោតសមាជិករដ្ឋសភានីតិកាលទី ១៤ និងក្រុមប្រឹក្សាប្រជាជន គ្រប់ជាន់ថ្នាក់អាណត្តិ ២០១៦-២០២១។ វិថីទាំងអស់នៅរដ្ឋធានីហាណូយត្រូវបានតុបតែងលំអរដោយបណ្ដាប៉ាណូទិសស្លោកអំពី ការបោះឆ្នោត។ រដ្ឋធានី ហាណូយពោពេញទៅដោយពណ៌ក្រហមលេចធ្លោស្អាត។ រដ្ឋធានី ហាណូយពោពេញទៅដោយពណ៌ក្រហមលេចធ្លោស្អាត។ ការតាំងពិពណ៌ររូបថតមួយត្រូវបានរៀបចំឡើងនៅផ្ទះ Bát Giác និងបឹង Hoàn Kiếm នៅទីក្រុងហាណូយ ដើម្បីប្រជាពលរដ្ឋអាចសឲ្យឃើញនូវបរិយាកាសបោះឆ្នោត នាអតីតកាល។ នៅទីកន្លែងបោះឆ្នោត ប្រជាពលរដ្ឋម្នាក់ៗបានសម្រេចការងារត្រៀមរៀបចំឲ្យការបោះ ឆ្នោតយ៉ាងឆាប់ៗ។ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទៅបោះ ឆ្នោតនៅមណ្ឌលបោះឆ្នោតលេខទី ៣ សង្កាត់ Nguyen Du ខ័ណ្ឌ Hai Ba Trung ទីក្រុង ហាណូយ។ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវបានអញ្ជើញទៅបោះ ឆ្នោតនៅមណ្ឌលបោះឆ្នោតលេខទី ៨ សង្កត់ Nhan Chinh ខ័ណ្ឌ Thanh Xuan ទីក្រុង ហាណូយ។ ប្រធានរដ្ឋសភាវៀតណាមនិងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខទី ៤ សង្កាត់ Vinh Phuc ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ជួបសណ្តះ សំណាលជាមួយអ្នកបោះឆ្នោតមណ្ឌល Hai Phong ភាគខាងជើងវៀតណាម។ អ្នកបោះឆ្នោតបានទៅបោះឆ្នោតនៅមណ្ឌលលេខទី ៣ សង្កត់ Trung Liet ខ័ណ្ឌ Dong Da ទីក្រុងហាណូយ។ ការងារត្រៀមរៀបចំឲ្យការបោះឆ្នោតនៅមាហវិទ្យាល័យវិជ្ជាគ្រូទីក្រុងហាណូយនាព្រឹក ព្រលឹមថ្ងៃទី ២២ ឧសភា។ និស្សិតគ្រប់រូបសប្បាយរីករាយចូលរួមការបោះឆ្នោតនៅមហាវិទ្យាល័យវិជ្ជាគ្រូទីក្រុង ហាណូយ។ ពីព្រឹកព្រលឹកទិវាបុណ្យសំខាន់របស់ប្រទេសជាតិ និស្សិតនៃមហាវិទ្យាល័យវិជ្ជាគ្រូ ទីក្រុងហាណូយបានប្រមូលផ្តុំដ៏គ្រាប់គ្រាន់និងជាច្រើនកុះករដើម្បីចូលរួមការបោះ ឆ្នោត។ ប្រជាពលរដ្ឋនៅកោះ Song Tu Tay បានទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខទី ១ នៅឃុំ Song Tu Tay ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម។ កំលាំងប្រដាប់អាវុធខេត្ត Gia Lai តំបន់ Tay Nguyen បានទៅបោះឆ្នោត។ អ្នកបោះឆ្នោតជាជនចាសជរាបានទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខទី ៤ ទីរួមខេត្ត Thua ស្រុក Luong Tai ខេត្ត Bac Ninh ប៉ែកខាងជើងវៀតណាម។ អ្នកបោះឆ្នោតនានានៅឃុំ Kim Son ស្រុក Dinh Hoa ខេត្ត Thai Nguyen បានទៅបោះឆ្នោត។ ជនរួមជាតិខ្មែរនៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខទី ៥០ សង្កាត់ ៧ ខ័ណ្ឌទី ៣។ អ្នកបោះឆ្នោតគ្រប់រូបជាជនរួមជាតិ Ede នៅភូមិ Ako Dhong បានទៅបោះឆ្នោត៕ -VNA Tag VOV WORLDបរិយាកាសសប្បាយរីករាយការបោះឆ្នោតរដ្ឋសភានីតិកាលទី ១៤ ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ចុងភៅអន្តរជាតិ១០នាក់ចូលរួមការប្រឡង “សាកល្បងជាមួយម្ហូប cao lau ” ភូមិបុរាណ Duong Lam ការតាំងពិព័រណ៌”ដែកថែបនៅភ្លើងនរក”នៅពន្ធនាគារ Hoa Lo – Ha Noi