បរិយាកាសសប្បាយអ៊ូអរនៅផ្សារណាត់ VOV ឆ្នាំ២០១៦ Nguyen Thu -   8 កញ្ញា 2016 | 02:31:14 (VOVworld) - នាព្រឹកថ្ងៃទី ៧ កញ្ញា ផ្សារណាត់របស់វិទ្យុសម្លេងវៀតណាមឆ្នាំ ២០១៦ ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិ លេខ៥៨ វិថី Quan Su ដោយមានការចូលរួមរបស់អង្គភាពជាច្រើននៃ VOV។ ផ្សារណាត់ជាឧកាសដើម្បីបុគ្គលិក កម្មាភិបាល VOV ជួបប្រាស្រ័យក្នុងឧកាស រំលឹកខួបអនុស្សាវរីយ៍លើកទី៧១ទិវាបង្កើតវិទ្យុ តាមនោះ រៃអង្គាសមូលនិធិ សម្បុរសធម៌សំដៅជួយឧបត្ថម្ភជនរួមជាតិនិងសិស្សានុសិស្សនៅតំបន់ព្រៃភ្នំដាច់ ស្រយាលនិងតំបន់កោះសមុទ្រ។ សូមអញ្ជើញលោកអ្នកនាងទស្សនាទិដ្ឋភាពផ្សារណាត់នេះ៖ ចាប់តាំងពីព្រឹក ផ្សារណាត់បានទាក់ទាញការចូលរួមរបស់បុគ្គលិក កម្មាភិបាល VOV ជាច្រើនកុះករ។ មានទំនិញដ៏សម្បូរបែបត្រូវបានដាក់លក់នៅទីនេះ តាំងពីវត្ថុអ នុស្សារវីយ៍ ឧបកណ៍ប្រើក្នុងជីវភាពប្រចាំថ្ងៃ រហូតដល់ម្ហូបអាហារ ឧទាហរណ៍ដូចជាមុខម្ហូបសាច់ជ្រួកខ្វៃដ៏ឈ្ងុយ ឆ្ងាញ់នេះ។ ហាងម្ហូបអាហារនេះត្រូវបានតូបតែងយ៉ាងវិសេសវិសាល។ មានផ្លែឈើជាច្រើនប្រភេទក៏បានយកមកដាក់លក់នៅទីនេះដែរ។ ហាងលក់ដើមឈើលំអរ។ ហាងលក់វត្ថុធ្វើដោយដៃសំរាប់កុមារ។ ហាងលក់គ្រឿងអលង្ការ។ ឧបករណ៍ឌីជីថល បច្ចេកវិទ្យាក៏បានយកមកដាក់លក់ដែរ។ លេចធ្លោគឺហាងលក់ឧបករណ៍បម្រើការងារយកព័ត៌មាននេះ។ នំធ្វើដោយដៃនេះលក់ដាច់ណាស់ដោយមានតំលៃសមរម្យ។ ហាងសៀវភៅទាក់ទាញអតិថិជន។ ហាងលក់ឧបករណ៍ប្រើក្នុងជីវភាពប្រចាំថ្ងៃរបស់កាណាល់ផ្សាយជា ភាសាបរទេស (VOV ៥)។ ស្នាមញញឹមរបស់អ្នកលក់។ ផ្សារណាត់ចម្រុះពណ៌។ Nguyen Thu Tag VOVworld ផ្សារណាត់ រំលឹកខួ ទិវាបង្កើត ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ចុងភៅអន្តរជាតិ១០នាក់ចូលរួមការប្រឡង “សាកល្បងជាមួយម្ហូប cao lau ” ភូមិបុរាណ Duong Lam ការតាំងពិព័រណ៌”ដែកថែបនៅភ្លើងនរក”នៅពន្ធនាគារ Hoa Lo – Ha Noi