ពិធីថ្វាយធូបព្រះបីតា Lac Long Quan និងព្រះមាតា Au Co
VAN HIEU/ VIET CUONG -  
(VOV Online) /  
នាព្រឹកថ្ងៃទី ៥ មេសា (ថ្ងៃទី ៦ មិនា តាមច័ន្ទគតិ) នៅមជ្ឈមណ្ឌលកេរ្តិ៍តំណែលប្រវត្តិសា
ស្ត្រវិហារសម្តេច Hung ខេត្ត Phu Tho ពិធីរំលឹកគុណព្រះបីតា Lac Long Quan និងថ្វាយ
ធូបរំលឹកវិញាណក្ខន្ធព្រះមាតា Au Co ត្រូវបានរៀបចំឡើងដ៏មហាឡារឹក។ អនុប្រធាន
គណៈកម្មាធិការប្រជាជនខេត្ត Phu Tho និងជាប្រធានគណៈចាត់តាំងពិធី រំលឹកគុណ
ស្តេច Hung ឆ្នាំ ២០១៤ លោក Ha Ke San បានឲ្យដឹងថា៖ “ពិធីរំលឹកគុណព្រះបីតា Lac
Long Quan និងថ្វាយធូបរំលឹកវិញាណក្ខន្ធព្រះមាតា Au Co ត្រូវបាន រៀបចំឡើងតាម
ប្រពៃណីដើម្បីរំលឹកវិញ្ញាល្ខន្តប្រភពដើមរបស់ប្រជាជាតិ។ ប្រការនេះបង្ហាញនិងអប់រំ
ស្មារតីមហាសាមគ្គីជាតិវៀតណាម។ នាបច្ចុប្បន្ន ខេត្ត Phu Tho កំពុងត្រៀមរៀបចំ ការងារសុក្រិដពិធីគោរពបូជានិងថ្វាយធូបព្របីតា Lac Long Quan ព្រះមាតា Au Co
និង បណ្ដាស្តេច Hung ដើម្បីសម្តែងការគោរពជីដូនជីតា។
|
ក្រុមពិធីការនិងក្រុមនារី ២ ក្បួនយកផ្កានិងគ្រឿងឆំណែនកំពុងបាំក្បួនពិធី។ |
|
បណ្ដាពិធីការត្រៀមរៀបចំឲ្យពិធីរំលឹកគុណព្រះបីតា Lac Long Quan។ |
|
ក្រុមពិធីសក្ការៈបូជាក្នុងពិធីបុណ្យ។ |
|
ថ្នាក់ដឹកនាំខេត្ត Phu Tho ត្រៀមរៀបចំឲ្យការថ្វាយធូបនិងផ្ការំលឹកវិញ្ញណក្ខន្ធព្រះបីតា Lac Long Quan។ |
VAN HIEU/ VIET CUONG
-VOV Online