ពិធីបើក Festival Hue ឆ្នាំ ២០១៤ HUY PHUONG-HOANG HAI - THANH THANH -   (VOV Online) /   16 មេសា 2014 | 13:41:33 VOV.VN – នាយប់ថ្ងៃទី ១២ មេសា ពិធីបើក Festival Hue ឆ្នាំ ២០១៤ បានប្រារព្ធឡើង នៅ ទីលាន Ngo Mon ទីក្រុង Hue (ភាគកណ្ដាលវៀតណាម) ក្នុងបរិយាកាចិញ្ចែង ចិញ្ចាចពោពេញទៅដោយចរិតលក្ខណៈរ៉ូម៉ង់តិចនៅទីនេះ។ នាម៉ោង ៨ ពិធីបើក Festival Hue ឆ្នាំ ២០១៤ បានប្រារព្ធឡើងនៅ ទីលាន Ngo Mon ទីក្រុង Hue (ភាគកណ្ដាលវៀតណាម) ដោយមាននាទីសិល្បៈ “វៀតណាម-ស្រុក កំណើតរបស់ខ្ញុំ”។ បណ្ដាសូរសម្លេងបានឧទ្ទេសនាមបំរុងអំពីទឹកដីមនុស្សវៀតណាមនិងបណ្ដា បេតិកភ័ណ្ឌប្រពៃណីគំរូវិសេសវិសាលដែលត្រូវបាន UNESCO លើកដណ្តើង បង្កើត ឡើងនូវឆ្ទាំងគំនូរចម្រុះពណ៌រ។ បណ្ដារបាំបានលើកសរសើរស្រុកកំណើតសុខសាន្តត្រាណដែលកំពុងអភិវឌ្ឍន៍យ៉ាង ខ្លាំងក្នុងជីវភាពរស់នៅថ្មីក៏ត្រូវបានឧទ្ទេសនាមដល់ទស្សនិកជន។ ជាបន្តទៅនេះគឺជានាទីរបាំរាជវាំង Hue ដូចជាសេចក្តីអញ្ជើញភ្ញៀវទេសចរណ៍ មកទស្សនានៅវៀតណាមនិងទីក្រុង Hue ដើម្បីទទួមបានអារម្មណ៍សុខសាន្តនិងរ៉ូម៉ង ទិចនៃតំបន់ Hue និងបណ្ដាបេតិកភ័ណ្ឌវិសេសវិសាលនៅទីនេះ។ រួមជាមួយនោះគឺជាចម្រៀងប្រជាប្រិយ Bac Ninh និង Don ca tai tu ដែលមកពីគ្រប់ ទិសទីរបស់វៀតណាម។ ទស្សនិកជនក៏បានគយគន់បណ្ដានាទីសិល្បៈមកពីប្រទេសផ្សេងៗ ដូចជា នាទីវាយស្គររបស់ក្រុមសិល្បៈ Bati Holic របស់ជប៉ុន។ របាំរបស់បណ្ដាកុមារក្នុងក្រុមសិល្បៈ Raduga នៃសហព័ន្ធរុស្ស៊ី។ នាទីរបាំស្គររបស់ក្រុមសិល្បៈរោងលក្ខោន Gugak នៃកូរ៉េខាងត្បូង។ ជាពិសេសក្នុងពិធីបើកមានការបាញ់កាំជ្រួចផ្ការបស់សប្បករបារាំង លោក Pierre Alain Hubert។ ជាទីបញ្ចប់កម្មវិធីគឺនាទីរបាំ “អតីតរាជធានី Hue - ប្រមូលផ្តុំនិងចែងចាំង” របស់សិល្បករសិល្បការិនីទាំងអស់។ រួមជាមួយនោះគឺការបាញ់កាំជ្រួចផ្កាពណ៌រចំរុះ។ ទស្សនិកជនរាប់ពាន់នាក់បានចូលរួមទស្សនារាត្រីបើកក្មិយដ៏គួរឲ្យគយកន់។ HUY PHUONG-HOANG HAI - THANH THANH -VOV Online Tag VOV WorldពិធីបើកFestival Hue ឆ្នាំ ២០១៤ ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ចុងភៅអន្តរជាតិ១០នាក់ចូលរួមការប្រឡង “សាកល្បងជាមួយម្ហូប cao lau ” ភូមិបុរាណ Duong Lam ការតាំងពិព័រណ៌”ដែកថែបនៅភ្លើងនរក”នៅពន្ធនាគារ Hoa Lo – Ha Noi