ក្រុមការងារនៃតំបន់ទី ១ កងទ័ពជើងទឹកវៀតណាមរួមជាមួយតំណាងនៃបណ្ដាស្ថាប័ន
ទីភ្នាក់ ងារសារព័ត៌មានដឹកនាំដោយមេបញ្ជាការតំបន់ទី ១ ឧត្តមនារី Pham Van Dien
បានទៅសាកសួរសុខទុក្ខនិងជូនអំណោយដល់កម្មាភិបាលយុទ្ធជននៅកោះ Tra Ban
ឃុំ Ban Sen ស្រុក Van Don និង កោះ Tran ឃុំ Thanh Lan ស្រុក Co To ខេត្ត Quang Ninh ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ មមី ឆស័ក ២០១៤។
|
បាតដៃប៉ិនប្រសពរបស់យុទ្ធជននៅស្ថានីយ៍រ៉ាដាលេខ ៤៨៥ ដើមឈើកោងកាងខ្មៅ រួមជាមួយផ្កាក្លែងក្លាយបានក្លាយទៅជាដើមផ្កាអង្គារសិល្ប៍ស្អាតអស្ចារ្យក្នុងពិធីទទួលនិទាឃៈរដូវ។ |
|
ដោយសារនាវាមិនអាចចូលចតនៅលើកោះបានដោយហេតុនេះយុទ្ធជននានាបាន អៀរភ្ញៀវឡើងលើកោះ។ |
|
ផ្ញើកាដូទៅដល់កោះ Tra Ban។ |
មេបញ្ជាការតំបន់ទី ១ កងទ័ពជើងទឹកវៀតណាម ឧត្តមនារី Pham Van Dien
បានចុះ សាកសួរសុខទុក្ខនិងជូនពរក្នុងឱកាសទទួលបុណ្យតេតប្រពៃណីរបស់
កម្មាភិបាលយុទ្ធជន ការពារពំ្រដែនលើកោះ Tran។
មេបញ្ជាការតំបន់ទី ១ កងទ័ពជើងទឹកវៀតណាម ឧត្តមនារី Pham Van Dien ជូនអំណោយសំរាប់កម្មាភិបាលយុទ្ធជននៅស្ថាននីយ៍រ៉ាដាលេខ ៤៨០។
ក្នុងពិធីបុណ្យចូលឆ្នាំថ្មី (ឆ្នាំមមីឆស័ក) ២០១៤ នៅមានបងៗកងទ័ពជាច្រើននាក់មិន
អាចទទួលបុណ្យតេតជាមួយគ្រួសាររបស់ខ្លួនបាន។ ប៉ុន្តែ ការយកចិត្តទុកដាក់និង ការលើកទឹកចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋអំណាចក្នុងតំបន់ជាពិសេសគឺមនោសញ្ចេតនា
របស់ប្រជាជននៅដីគោកបងៗកងទ័ពបានមានពិធីទទួលបុណ្យពេញលេញរួមជា
មួយអ្នករួមវុធរបស់ខ្លួន។
ការត្រៀមរៀបចំទីសក្ខរៈបូជាក្នុងពិធីបុណ្យតេតនៅអង្គភាព។
ដើម្បីបំពេញបន្ថែមម្ហូបអាហារបន្លែក្នុងឱកាសទទួលបុណ្យតេត បណ្ដាអង្គការសុទ្ធតែ មានផែនការម្ចាស់ការដាំដុះបន្លែបង្ការនិងចិញ្ចឹមជ្រូកមានទា ជាដើម។
ផ្លូវឡើងស្ថាននីយ៍រ៉ាដាលេខ 480។
វេនយាមប្រចាំការធានាក្តាប់ជាប់ស្ថានភាពលើសមុទ្រ។
យុទ្ធជននានាកំពុងហ្វឹកហាត់ប្រុងប្រៀបត្រៀមខ្លួនជាសេ្រចប្រយុទ្ធ។
បន្ទាប់ពីពេលវេលាផលិតកម្មនិងហ្វឹកហាត់នឿយហត់ បងៗកងទ័ពច្រៀង
កំសាន្តជាមួយគ្នា។
ទោះបីជាត្រូវវេនយាមក្នុងពិធីបុណ្យតេតក្តី ប៉ុន្តែ ពលទា ១ Hoang Anh Dung
នៅរង់ចាំពិធីបុណ្យតេតជាលើកដំបូងលើកោះ៕