ពិធីបុណ្យបួងសួងសុំឲ្យជនជាតិមានសន្តិសុខនៅទីក្រុងហាណូយ HA PHUONG -   25 វិច្ឆិកា 2014 | 18:00:00 Vovworld-នាព្រឹកថ្ងៃទី២២វិច្ឆិកានៅភូមិវប្បធម៍-ទេសចរណ៍នៃបណ្ដាជនជាតិ វៀតណាម(Dong Mo-Son Tay-ហាណូយ) ក្រុមសិប្បករសិប្បការិនីជនរួមជាតិ Ba Na ខេត្ត Kon Tum បានបង្កើតឡើងវិញពិធីបុណ្យបួងសួងសូមឲ្យមានសន្តិសុខ វិសេសវិសាល។ នេះជាសកម្មភាពស្ថិតក្នុងក្របខ័ណ្ឌបណ្ដាទិវាមហាសាមគ្គីភាព អាស៊ាន-ទស្សនវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ ដែលបានរៀបចំ ឡើងចាប់ពីថ្ងៃទី២០ដល់២៤វិច្ឆិកា។ ពិធីបុណ្យនេះរបស់ជនរួមជាតិ Ba Na នៅខេត្ត Kon Tum បានទាក់ទិនការយកចិត្តទុកដាក់ពីភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី។ ពិធីបុណ្យត្រូវបានរៀបចំឡើងដោយមានអត្ថន័យបណ្ដេញប្រការអាក្រក់រោគរាតត្បាតចង្រៃចេញពីភូមិ។ ជនរួមជាតិ Ba Na បានរៀបចំពិធីបុណ្យបួងសួងសូមឲ្យមានសន្តិសុខដើម្បីបណ្ដេញខ្មោច ព្រឹទ្ធាចារ្សត្រៀមមាន់ រោមមាន់ ឈាមមាន់ពីផ្ទះ Rong ចុះទៅវាលធ្វើពិធីបុណ្យ។ ទង្វើនេះបង្ហាញពីអត្ថន័យ ជនរួមជាតិ Ba Na មានបំណងត្រៀមរៀបចំអ្វីៗទាំងអស់ដែលគេមានសំរាប់ថ្វាយទេវតា ព្រឹទ្ធាចារ្សចាប់ផ្ដើមធ្វើពិធីបួងសួងសូមទេវតាតាមជួយថែរក្សារួមជាមួយអ្នកភូមិបណ្ដេញខ្មោចព្រាយបីសាចរោគរាតត្បាតទាំងឡាយ HA PHUONG Tag ពិធីបុណ្យបួងសួងសុំឲ្យជនជាតិមានសន្តិសុខនៅទីក្រុងហាណូយ ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ចុងភៅអន្តរជាតិ១០នាក់ចូលរួមការប្រឡង “សាកល្បងជាមួយម្ហូប cao lau ” ភូមិបុរាណ Duong Lam ការតាំងពិព័រណ៌”ដែកថែបនៅភ្លើងនរក”នៅពន្ធនាគារ Hoa Lo – Ha Noi