ពិធីបុណ្យផ្កា So បានប្រព្រឹត្តទៅនៅខេត្ត Quang Ninh ជាលើកដំបូង
MINH CUONG/ vnexpress.net -  
(VOVworld)-ពេលនិទាឃៈរដូវមកដល់ម្តងៗគឺជាពេលវេលាដែលផ្កា So ជាប្រភេទ
ផ្កាដ៏សាមញ្ញនិងស្អាតបរិសុទ្ធមួយនៅស្រុក Binh Lieu ខេត្ត Quang Ninh ចាប់ផ្តើម បង្អួតសម្រស់របស់ខ្លួន។
|
ផ្កា So ជាប្រភេទដើមផ្កាដែលបានដាំច្រើននៅតំបន់ព្រៃភ្នំ Binh Lieu។ តាមដងផ្លូវ ចូលភូមិស្រុក និងពេាសពេញព្រៃដែលពោរពេញទៅដោយភាពបរិសុទ្ធដោយការរីកស្គុះស្គាយនៃផ្កា So។ |
|
ផ្កា So ជាអំបូរតែ ហើយគេយកគ្រាប់ចម្រាញប្រេង ដែលនាំមកតម្លៃសេដ្ឋកិច្ចខ្ពស។ |
|
ពិធីបុណ្យផ្កា So ត្រូវបានរៀបចំក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨និងទី២៩វិច្ឆិកា នៅភូមិ Dong Long ភូមិ Dong Tam ស្រុក Binh Lieu។ពិធីបុណ្យនេះសំដៅផ្សព្វផ្សាយនិងឧទ្ទេសនាមនូវ សក្កានុភាព ប្រៀបខ្លាំងរបស់តំបន់ ព្រមទាំងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីលេចធ្លោ ក៏ដូច ជាតម្លៃសេដ្ឋកិច្ចដោយប្រភេទផ្កានេះនាំមកជូន។ |
|
សកម្មភាពវប្បធម៌ សិល្បៈកីឡាជាច្រើនបានប្រព្រឹត្តទៅក្នុងពិធីបុណ្យ ដូចជាការប្រឡង រៀបចំស្ពកអាហារអំណររដូវបាយថ្មីប្រពៃណី ការប្រឡងវេចនំ Cooc mo ដោយស្លឹក bong chit។ |
|
នេះជាទំនៀមទំលាប់បុកអង្កររបស់ជនរួមជាតិនៃបណ្តាជនជាតិនៅស្រុក Binh Lieu។ ជា ធកម្មតា ការងារបុកអង្ករត្រូវការកម្លាំងរបស់មនុស្សពីពីរដល់បីនាក់។ |
|
បន្ទាប់ពីបុកអង្កររួច គេប្រើកញ្ច្រែងសម្រាប់រែងអង្ករ ។ |
|
នេះជាទំនៀមទំលាប់វេចនុំ cooc mo ដោយស្លឹក bong chit |
|
តាមទំនៀមទំលាប់ ពិធីបាយថ្មីចាប់ផ្តើមពីថ្ងៃទី១០ខែទី១០តាមច័ន្ទគតិ ហើយប្រព្រឹត្តទៅ
រហូតដល់ចុងខែ។ ពីធីនេះគឺសំដៅអំណរសាទបញ្ចប់រយៈពេល១ឆ្នាំទទួលបានរោគផល
និងឧទ្ទិសដល់ជីដូនជីតាម្ចាស់ទឹកម្ចាស់ដី ហើយបួសសួងក្តីសុខសាន្តត្រ្តានសម្រាប់ក្រុម
គ្រួសារ បងប្អូនមាមីងក្នុង ស្រុកទាំងអស់គ្នា។ |
|
នារីជនជាតិក្នុងពិធីបុណ្យផ្កា So |
|
នេះជាទីមកដល់សម្រាប់យុវជនយុវនារីធ្វើដំណើរទេសចរណ៍នាចុងសប្តាហ៍ ហើយនេះក៏ ជាទីកន្លែងគួឲ្យទាក់ទាញសម្រាប់ អ្នកជក់ចិត្តនឹងវិស័យថតរូបស្អាតផងដែរ៕ |
MINH CUONG/ vnexpress.net