ពិធីបុណ្យលោតភ្លើងរបស់ជនរួមជាតិ Pa Then

ពិធីបុណ្យលោតភ្លើងរបស់ជនរួមជាតិ Pa Then - ảnh 1
នាយប់ថ្ងៃទី២៩មិនានៅភូមិវប្បធម៍បណ្ដាជនជាតិវៀតណាម (Dong Mo ហាណូយ) ពិធីបុណ្យលោតភ្លើងរបស់ជនរួមជាតិ Pa Then រៀបចំធ្វើឡើងដើម្បីឧទ្ទេសនាមដល់ភ្ញៀវទេសចរណ៍អន្តរជាតិដែលមកចូលរួម IPU 132។
ពិធីបុណ្យលោតភ្លើងរបស់ជនរួមជាតិ Pa Then - ảnh 2
លោតភ្លើងជាជីវភាពខាងវប្បធម៍មានចរិតលក្ខណៈព្រលឹងវិញ្ញាណរបស់ជនរួមជាតិ Pa Then នៅខេត្ត Ha Giang និង Tuyen Quang ភាគខាងជើងវៀតណាម។ វាមានអត្ថន័យនាំមកនូវកំលាំងពលំហ៊ានប្រឈមមុខនឹងគ្រោះថ្នាក់បណ្ដេញខ្មោចបីសាចនិងជំងឺ។
ពិធីបុណ្យលោតភ្លើងរបស់ជនរួមជាតិ Pa Then - ảnh 3
ដើម្បីចាប់ផ្ដើមពិធី គ្រូសែនបានអង្គុយលើកៅអីវែងមួយដើម្បីសែនព្រេនអ្នកតា។ គូសវត្ថុចំនួន២ធ្វើពីដែក បង្កើតសូរសម្លេងមានភាពប្រញាប់ប្រញាល់និងជាប់មិនដាច់។ គ្រឿងសំណែនជាសាច់ជ្រូកស្ងោរមួយដុំអង្ករនិងស្រាមួយដប។ បន្ទាប់ពីពិធីការរួចសព្វគ្រប់ បណ្ដាយុវជន Pa Then ហាក់ដូចជាបានបន្ថែមនូវកំលាំងពលំ។
ពិធីបុណ្យលោតភ្លើងរបស់ជនរួមជាតិ Pa Then - ảnh 4
ស្នូរគូសរបស់គ្រូសែនបានលាន់រន្ទឺកាន់តែប្រញាប់ប្រញាល់ថែមទៀត។ បណ្ដាយុវជន Pa Then បានលោតឡើងទៅលើភ្លើងចុះឡើងៗដោយជើងទទេ។
ពិធីបុណ្យលោតភ្លើងរបស់ជនរួមជាតិ Pa Then - ảnh 5
ជើងទទេទាំងគូៗលោតផ្ទាល់ទៅលើភ្លើង។
ពិធីបុណ្យលោតភ្លើងរបស់ជនរួមជាតិ Pa Then - ảnh 6
បានទស្សនាពិធីបុណ្យកម្រមាននោះ តំណាង IPU ម្នាក់ៗសុទ្ធតែមានភាពភ្ញាក់ផ្អើល។
ពិធីបុណ្យលោតភ្លើងរបស់ជនរួមជាតិ Pa Then - ảnh 7
យុវជនម្នាក់ៗលោតទៅលើភ្លើងប្រហែល៣-៤នាទី បន្ទាប់នោះធ្វើពិធីបញ្ជាន់អារក្ស។ យុវជនម្នាក់អាចចូលរួមលោតច្រើនលើកតាមរយៈនោះបង្ហាញនូវកំលាំងពលំប៉ិនប្រសប់និងភាពសកម្មរបស់ខ្លួន។
ពិធីបុណ្យលោតភ្លើងរបស់ជនរួមជាតិ Pa Then - ảnh 8
តាមតួលេខស្ថិតិថាចំនួនប្រជាជន Pa Then នៅសល់តែ៣៧០០នាក់ ដែលរស់នៅប្រមូលផ្ដុំនៅខេត្តចំនួន២គឺ Ha Giang និង Tuyen Quang ភាគខាងជើងវៀតណាម។ ទោះបីជាចំនួនប្រជាជនតិចនិងរស់នៅកន្លែងឆ្ងាយដាច់ស្រយាលក្តីប៉ុន្តែវប្បធម៍របស់ជនរួមជាតិ Pa Then នៅតែបានរក្សា ពិសេសគឺពិធីបុណ្យលោតភ្លើង។
ពិធីបុណ្យលោតភ្លើងរបស់ជនរួមជាតិ Pa Then - ảnh 9
ការលោតភ្លើងនៅគង់វង្សនៅក្នុងជនជាតិជាច្រើនលើពិភពលោកដូចជានៅឥណ្ឌូនេស៊ី ម៉ាឡេស៊ី។ល។
ពិធីបុណ្យលោតភ្លើងរបស់ជនរួមជាតិ Pa Then - ảnh 10
ពិធីបុណ្យលោតភ្លើងរបស់ជនរួមជាតិ Pa Then - ảnh 11
ពិធីបុណ្យលោតភ្លើងរបស់ជនរួមជាតិ Pa Then - ảnh 12
ពិធីបុណ្យលោតភ្លើងរបស់ជនរួមជាតិ Pa Then - ảnh 13

ប្រតិកម្មទៅវិញ

ផ្សេងៗ