ពិធីព្យុះហយាត្រា ដង្ហែរក្បួនដ៏មហោឡារឹកក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យឯករាជ្យជាតិ Quang Trung -   (VOV) /   2 កញ្ញា 2015 | 15:57:29 (VOVworld) - ក្នុងធាតុអាកាសត្រជាក់ស្រួលនៃរដូវស្លឹកឈើជ្រុះ នាព្រឹកថ្ងៃទី២ កញ្ញានៅទីលាន Ba Dinh ប្រវត្តិសាស្ត្រ ជនរួមជាតិវៀតណាមចំនួន៣ម៉ឺននាក់បាន ច្រៀងបទចម្រៀង ជាតិ ចាប់ផ្ដើមពិធីព្យុះហយាត្រា ដង្ហែរក្បួនក្នុងឱកាសរំលឹកខួប អនុស្សាវរីយ៍ទិវាបុណ្យឯករាជ្យជាតិ។ នាព្រឹកថ្ងៃទី២ កញ្ញា ជនវៀតណាមចំនួន៣ម៉ឺននាក់បានមានវត្តមាននៅទីលាន Ba Dinh ដើម្បីចូលរួមពិធីព្យុះហយាត្រា ដង្ហែរក្បួនក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបុណ្យឯករាជ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ជាការចាប់ផ្ដើមពិធីផ្លូវការបទចម្រៀងជាតិ។សម្លេងច្រៀងរបស់មនុស្ស៣ម៉ឺននាក់លាយឡំជាមួយស្នូរសម្លេងរន្ទឺនៃការបាញ់កាំភ្លើងធំធ្វើឲ្យបរិយាកាសនៃពិធីប្រារព្វឡើងដ៏មហោឡារឹក។ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ថ្លែងបទសន្ទរកថា។ បន្ទាប់ពីថ្លែងបទសន្ទរកថារបស់លោកប្រធានរដ្ឋ ពិធីព្យុះហយាត្រាបានចាប់ផ្ដើម។ឈានមុខគឺក្បួនរថយន្តដឹកបដិរូប ទង់ជាតិនិងឆាយាល័ក្សលោកប្រធានហូជីមិញ។ រថយន្តបញ្ជាការដឹកនាំដោយឧត្តមសេនីយទោ Vo Van Tuan នាយរងអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមបានឈានចូលទីលាន។ ក្រុមត្រែទ័ព។ បន្ទាប់មកគឺផែនរបស់បណ្ដាវិទ្យាស្ថានក្នុងជួរកងទ័ព។ ផែនទ័ពនិមួយៗបានឈានចូលទីលាន Ba Dinh ជាបន្តបន្ទាប់។ ផែនទ័ពចំណានរបស់កងទ័ពប្រជាជនវៀតណាម។ ផែនបញ្ជាការដ្ឋានប៉ូលីសសមុទ្រ។ ផែនពេទ្យទ័ពជានារី។ ផែននារីសេនាជនបណ្ដាជនជាតិវៀតណាម។ ផែនបូលីសចល័តជានារី។ ផែនប៉ូលីសចល័តជាបុរស។ ឆាយាល័ក្សរបស់លោកប្រធានហូជីមិញត្រូវបានបង្ហាញនៅទូទាំងពិធី។ ផែនតំណាងឲ្យជនជាតិទាំង៥៤របស់វៀតណាម។ បញ្ចប់ពិធីគឺកម្មវិធីសំដែងវប្បធម៌សិល្បៈស្វាគមន៍លើកទី៧០ទិវាបុណ្យឯករាជ្យជាតិ៕ Quang Trung -VOV Tag VOVworld ព្យុះហយាត្រា រំលឹកខួបអនុស្សាវរីយ៍ ទិវាបុណ្យឯករាជ្យជាតិ ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ចុងភៅអន្តរជាតិ១០នាក់ចូលរួមការប្រឡង “សាកល្បងជាមួយម្ហូប cao lau ” ភូមិបុរាណ Duong Lam ការតាំងពិព័រណ៌”ដែកថែបនៅភ្លើងនរក”នៅពន្ធនាគារ Hoa Lo – Ha Noi