ភាពវិសេសវិសាលនៃពិធីបុណ្យដំរីភូមិ Don ឆ្នាំ ២០១៤
The Thang/ Cong Bac -  
(VOV Tay Nguyen) /  
នារសៀលថ្ងៃទី ១២ មិនា ពិធីសែនកំពង់ទឹកនិងពិធីសែនសុំឲ្យដំរីមានសុខភាពតាម
ទំនៀម ទំលាប់របស់ជនរួមជាតិក្នុងតំបន់បានប្រព្រឹត្តទៅនៅឃុំ Krong Na ស្រុក
Buon Don ខេត្ត Dak Lak ភាគកណ្ដាលវៀតណាម មុនពេល ពិធីបុណ្យដំរីភូមិ Don
បានបើកជាផ្លូវការ។ ភ្ញៀវទេចរណ៍មកពីគ្រប់ទិសទីរាប់ពាន់នាក់បានចូលរួមពិធី
បុណ្យនេះ។ ពិធីបុណ្យដំរីភូមិ Don បានប្រព្រឹត្តទៅដ៏អធឹកអាធមដោយមាន
សកម្មភាពសម្បូបែប ដូចជា៖ ដំរីលេងបាល់ទាត់ ការប្រកួតដំរីហែលទឹកឆ្លងទន្លេ
Serepok ជាដើម។ តាមប្រធានគណៈ កម្មាធិការជន ជាតិស្រុក Buon Don លោក
Kham Phon Lao បានឲ្យដឹងថា៖ ពិធីបុណ្យដំរីឆ្នាំ ២០១៤ ត្រូវបានរៀបចំឡើងដោយ
ទ្រង់ទ្រាយធំនិងមានខ្លឹមសារសម្បូបែបក្នុងបំណងអភិរក្សពង្រីកអត្តសញ្ញាណ
វប្បធម៌របស់ជនរួមជាតិជាជនជាតិភាគតិចនៅទីនេះនិងបង្កើនតំលៃសេដ្ឋកិច្ច
ទេសចរណ៍របស់ពិធីបុណ្យនេះពីមួយថ្ងៃទៅមួយថ្ងៃ។
|
សិប្បករត្រៀមរៀបចំឲ្យពិធីសែនកំពង់ទឹក។ |
|
សិប្បករធ្វើបុណ្យទានថ្លែងអំណរគុណទេវតាទឹកដែលបាននាំមកនូវសំណាងក្នុងឆ្នាំចាស់និងបួងសួង
ឲ្យមានអាកាសធាតុអំណោយផលជីវភាពរស់នៅសខដុមរម្យនាគ្រប់ប្រការ។ |
|
ពិធីសែនសុំឲ្យដំរីមានសុខភាពសំល្អបង្ហាញសេចក្តីស្រឡាញ់មនុស្សចំពោះដំរី។ |
|
ដំរីគឺជានិមិត្តរូបរបស់ប្រជាជននៅតំបន់ Tay Nguyen ក្នុងតំបន់ខ្ពង់រាបភាគកណ្ដាល វៀតណាមនិយាយរួមនិងប្រជាជនភូមិ Don និយាយដោយឡែក។ |
|
លោកយាយ H’Phân Rya និងចៅរបស់ខ្លួនមកទស្សនាពិធីសែនកំពង់ទឹកនិងពិធីសែន សុំឲ្យដំរីមានសុខភាពល្អ។ |
ក្រមុំក្រលោះនៅភូមិ Don រាំរបាំ xoang ក្នុងបណ្ដាពិធីការ។
|
|
វាយគងឈ្មោះក្នុងពិធីសែនកំពង់ទឹក។ |
|
អ្នកយកព័ត៌មានសប្បាយរីករាយក្នុងពេលបានអង្គុយលើខ្នងដំរី។ |
|
ធីបុណ្យដំរីភូមិ Don ប្រព្រឹត្តទៅដ៏គគ្រឹគគ្រោងសប្បាយរីករាយដោយមាន ល្បែងប្រកួតបាល់ ទាត់ ហែកទឹកឆ្លងទន្លេ Serepok ជាដើម៕ |
|
ពិ |
The Thang/ Cong Bac
-VOV Tay Nguyen