ភាពសុខសាន្តត្រាណនៅលើកោះ Binh Ba ខេត្ត Khanh Hoa Trang BB -   (VOV) /   22 កញ្ញា 2015 | 13:31:07 (VOVworld) - កោះ Binh Ba ដែលស្ថិតនៅឆ្ងាយពីទីក្រុង Cam Ranh ប្រហែលរយៈ ពេល២ម៉ោងជិះនាវា ជាកោះបាំងខ្យល់ព្យុះដោយរក្សាភាពសុខសាន្តត្រាណសំរាប់ ឈូងសមុទ្រ Cam Ranh ខេត្ត Khanh Hoa។ ពីទីក្រុង Cam Ranh ភ្ញៀវទេសចរអាចជួលនាវាទេសចរណ៍ឬកាណូតដើម្បីជិះទស្សនាកោះ Binh Ba។ កោះ Binh Ba ត្រូវបានគេប្រសិទ្ធិនាមថា “កោះបង្កងយក្ស”។ ប្រកបរបររកស៊ីរបស់ប្រជាជននៅទីនេះមិនមែនជាធ្វើអាជីវកម្មទេសចរណ៍ទេ ប៉ុន្តែពួកគេជាអ្នកចិញ្ចឹមបង្កងយក្ស។ បើទោះបីមានចំនួនប្រជាជនសរុបជាង៣ពាន់នាក់ក្ដី ប៉ុន្តែមានថ្ងៃខ្លះកោះតូចនេះត្រូវទទួលបរិមាណភ្ញៀវទេសចររហូតដល់៦ពាន់នាក់។ នាវាចេញចូលយ៉ាងអ៊ូអរនៅកោះ។ ភ្ញៀវទេសចរណ៍មុជទឹកកំសន្តលើឆ្នេរសមុទ្រ Binh Ba។ ឆ្នេរសមុទ្រនៅទីនេះ រាបស្មើទឹកថ្លាឆ្វង់ កុមារៗអាចចុះហែលទឹក លេងសប្បាយរីករាយ។ ភ្ញៀវទេសចរណ៍ជួលនាវាទៅមុជទឹកគយគន់ផ្កាថ្ម។ ភ្ញៀវទេសចរណ៍ទើបនឹងបានមកដល់កោះ Binh Ba ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះប៉ុណ្ណោះ។ ឆ្នេរសមុទ្រដ៏ល្បីឈ្មោះចំនួន៣នៅ Binh Ba នោះគឺឆ្នេរ Chuong ឆ្នេរ Nom និងឆ្នេរ Nha Cu។ឆ្នេរនិមួយៗសុទ្ធតែមានលក្ខណៈវិសេលវិសាលដោយឡែកដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ Trang BB -VOV Tag VOVworld កោះ Binh Ba ខេត្ត Khanh Hoa ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ចុងភៅអន្តរជាតិ១០នាក់ចូលរួមការប្រឡង “សាកល្បងជាមួយម្ហូប cao lau ” ភូមិបុរាណ Duong Lam ការតាំងពិព័រណ៌”ដែកថែបនៅភ្លើងនរក”នៅពន្ធនាគារ Hoa Lo – Ha Noi