រដូវប្រមូលផលផ្លែគូលែននៅស្រុក Luc Ngan
(VOV Online) /  
ផ្លែគូលែនគឺជាផលិតពិសេសល្បឺឈ្មោះរបស់ស្រុក Luc Ngan ខេត្ត Bac Giang
(ភាគខាងជើង វៀតណាម)។ រដូវផ្លែគូលែនទុំគឺជាពេលវេលាស្រុក Luc Ngan
មានសភាព ស្អាតបំផុត។ ភ្ញៀវមកដល់ស្រុក Luc Ngan អាចឃើញផ្លែគូលែន
ទុំក្រហមនៅគ្រប់ទិសទី។ នាពេលវេលានេះប្រជាអ្នកភូមិនៅទីនេះមានការម
មាញឹកដោយការប្រមូលផលគូលែន។
|
ឆ្ងាយពីទីក្រុង Bac Giang ៤០ គីឡូម៉ែត្រខាងកើត ស្រុក Luc Ngan ត្រូវបានស្គាល់ ដល់ជាតំបន់ដែលមានផលិតផលពិសេស ប៉ុន្តែ ល្បឺឈ្មោះបំផុតគឺផ្លែគូលែន។
|
|
ជាប្រចាំឆ្នាំចាប់ពីខែឧសភាដល់ខែកក្កដា បរិយាកាសនៅស្រុក Luc Ngan បាន ក្លាយទៅជាអ៊ូអរផុលផុសជាងដោយសារដូវប្រមូលផលផ្លែគូលែនបានចាប់ផ្តើម។
|
|
នាពេលម៉ោងមមាញឹក ម៉ូតូដឹកផ្លែគូលែនរាប់ពាន់គ្រឿងប្រមួលផ្តុំនៅទីផ្សារនីមួយៗ។
|
|
ផ្លែគូលែនគឺជាប្រភេទផ្លែឈើដែលមនុស្សគ្រប់រូបនៅក្នុងនិងក្រៅប្រទេសនិយមចូលចិត្តណាស់។ ពីព្រោះ ផ្លែគូលែននៅស្រុក Luc Ngan មានពណ៌រក្រហមស្រស់ សាច់គូលែនច្រើន គ្រាប់តូចនិងផ្អែមជាងគូលែននៅតំបន់ផ្សេងៗទៀតនៅវៀតណាម។
|
|
កសិករសប្បាយរីករាយដោយផ្លែគូលែនទទួលផលខ្ពស់។
|
|
រដូវផ្លែគូលែនទុំគឺជាពេលវេលាដែលទិដ្ឋភាពនៅស្រុក Luc Ngan មានសភាព ស្អាតអស្ចារ្យ។
|
|
ប្រជាកសិករលក់ផ្លែគូលែនឲ្យអាជីវករនានានៅទីរួមស្រុក Kim Kep ស្រុក Luc Ngan ខេត្ត Bac Giang។
|
|
ផ្លែគូលែន Luc Ngan ត្រូវបានដឹកជញ្ជូនទៅលក់នៅទូទាំងប្រទេសវៀតណាមនិង
នាំចេញទៅទីផ្សាររបស់ចិន៕
|
-VOV Online