រាត្រីលើកដំកើងអាវផាយវៀតណាមនៅបរមរាជវាំង Thang Long VOV5 -   18 តុលា 2016 | 10:00:21 (VOVworld)- Festival អាវផាយហាណូយឆ្នាំ២០១៦ក្រោមប្រធានបទ “រចនាបទ ហាណូយ” បានបើកនាយប់ថ្ងៃទី១៥តុលានៅបរមរាជវាំង Thang Long នៃទីក្រុង ហាណូយ។ រចនាបទហាណូយជាប្រធានបទនៃរាត្រី Festival សម្តែងអាវផាយហាណូយនៅបរមរាជវាំង Thang Long នាយប់ថ្ងៃទី១៥តុលា។ អ្នករចនាម៉ូដមកពីភាគទាំងបីវៀតណាម គឺខាងជើង កណ្តាលនិងខាងត្បូង ដែលនាំមកនូវសម្រាំងអាវផាយដ៏វិសេសវិសាល។ រចនាបទហាណូយទាក់ទាញការចូលរួមរបស់ទស្សនិកជនដោយការរចនាគួរឲ្យចាប់ អារម្មណ៍ណាស់។ ម៉ូដអាវផាយទាំងអស់នេះផ្ទុកនូវលក្ខណៈពិសេសដោយឡែករបស់អ្នករចនាម៉ូដម្នាក់ៗ។ ពួកគេជា អ្នករចនាម៉ូដល្បីឈ្មោះនៅវៀតណាម ជំនាញខាងអាផាយដូចជា អ្នករចនា Lan Huong អ្នករចនា Minh Hanh អ្នករចនា Chu La និងអ្នករចនា Cao Minh Tien។ សម្រាំងអាវផាយប្រទេសរុស្ស៊ី ត្រូវបានសម្តែងដោយក្រុមអតីតនិស្សិតដេប៉ាតឌឺម៉ង់ភាសា រុស្ស៊ី នៃមហាវិទ្យាល័យគរុកោសល្យភាសាបរទេសហាណូយ។ ចំណុចវិសេសវិសាល នៃសម្រាំងនេះគឺនៅលើអាវផាយវៀតណាមមានរូបភាព វិមានក្រឹមឡាំង អ្នករចនាម៉ូដ Ngoc Han និង Duy Nguyen បាននាំមកនូវសម្រាំងចំនួន២ក្រោម ប្រធានបទ “ហាណូយក្នុងភ្នែកត្រទាប់វ័យក្មេង”និង “ហាណូយនៅពេលរាត្រី”។ សម្រាំងនីមួយៗបាននាំមកជូនទស្សនិកជននូវអារម្មណ៍ថ្មី ចម្រុះព័ណ៌និងទាក់ទាញ។ ភាពសម្បូរបែបក្នុងការរចនាបាននាំមកជូនទស្សនិកជននូវអារម្មណ៍យ៉ាងជ្រាលជ្រៅ អំពីអាវផាយរបស់វៀតណាម មិនត្រឹមតែរក្សាបាននូវសោភ័ណ្ឌភាពដ៏ស្រស់ស្អាតជាប្រពៃណីរបស់នារីវៀតណាមប៉ុណ្ណោះទេ នៅពេលបានរចនាតាមបែបទំនើបវិញ អាវផាយវៀតណាមបាននាំមកនូវអារម្មណ៍ទន់ភ្លន់ ផងនិងទាក់ទាញផង សម្រាំងគំនូប្រជាប្រិយ Dong Ho របស់អ្នករចនាម៉ូដ Lan Huong ភាពទន់ភ្លន់របស់អ្នកបង្ហាញម៉ូដក្នុងសម្លៀកបំពាក់អាវផាយវៀតណាម។ ការបង្ហាញអាផាយលើស៊ីក្លូ រំលឹកឡើងវិញបរិយាកាសហាណូយបុរាណ VOV5 Tag VOVworld vov រាត្រីលើកដំកើងអាវផាយវៀតណាមបរមរាជវាំង Thang Long ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ចុងភៅអន្តរជាតិ១០នាក់ចូលរួមការប្រឡង “សាកល្បងជាមួយម្ហូប cao lau ” ភូមិបុរាណ Duong Lam ការតាំងពិព័រណ៌”ដែកថែបនៅភ្លើងនរក”នៅពន្ធនាគារ Hoa Lo – Ha Noi