រូបថតស្តីពីទិវាបដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ នៅទីក្រុងហាណូយ
KHUONG HUYEN -  
(News.zing.vn) /  
(VOVworld/News.zing.vn) - នាថ្ងៃទី ១៩ សីហា ឆ្នាំ ១៩៤៥ រលកប្រជាជនយ៉ាង
ច្រើន កុះករបានកាន់ទង់ជាតិនិងបដាឆ្ពោះទៅទីលានមហោស្រពហាណូយ
សំដៅដណ្តើមរដ្ឋ អំណាចសំរាប់ប្រជាជន។ ព្រឹត្តិការណ៍បដិវត្តន៍ខែសីហាគឺជា
របត់សំខាន់ក្នុងប្រវត្តិសាស្ត្រវៀតណាមដែលគូសសញ្ញានូវការរីកធំធាត់យ៉ាង
ខ្លាំងរបស់បដិវត្តន៍វៀតណាម។ នេះគឺជាលើកដំបូងដែលវណ្ណៈកម្មករនិង
ពលករប្រជាជនគ្រប់ស្រទាប់ដណ្តើមបានរដ្ឋអំណាចក្នុងទូទាំងប្រទេស
ហើយ ចាប់បដិសន្ធិរបបរប្រជាធិបតេយ្យប្រជាជននៅវៀតណាម។
ការបដិវត្តន៍បានចាប់ផ្តើមពីថ្ងៃទី ១៤ សីហា ១ ថ្ងៃបន្ទាប់ពីមហាសន្និបាតបក្សកម្មុយ
និស្តវៀណាមទូទាំងប្រទេសបានបើកជាផ្លូវការ។ នាថ្ងៃទី ១៧ សីហា នៅទីក្រុងហា ណូយ
អគ្គសមាគមមន្ត្រីនិយោជិករដ្ឋអំណាចទឹងមោងបានរៀបចំពិធីមីទ្ទីញទ្រង់ ទ្រាយធំ
ដោយមានការចូលរួមរបស់ប្រជាពលរដ្ឋរាប់រយនាក់។
ក្នុងពេលនោះ ក្រោមការដឹកនាំរបស់គណកម្មាធិការបក្សប៉ែកខាងជើងវៀតណាមនិង
គណកម្មាធិការបក្សទីក្រុងហាណូយ មហាសជនបដិវត្តន៍បានលើកត្រដែតទង់ជាតិ
ក្រហម ផ្កាយមាស ហើយដណ្តើមបានវេទិការក្នុងពិធីមីទ្ទីញ។ កម្មាភិបាល Viet Minh
បាន ជូនដំណឺងដល់ប្រជាជនគ្រប់រូបថា៖ កងទ័ពជប៉ុនបានចូលសារភាព ព្រមទាំង
ឡើងថ្លែងគោលមាគ៌ារនិងគោលជំហរសង្គ្រោះជាតិរបស់ Viet Minh ហើយអំពាវនាវ
ឲ្យប្រជាជនចូលរួមផ្តួលរំលំរដ្ឋអំណាចទឹងមោងស្និតស្នាលជាមួយជប៉ុន។
ពិធីមីទ្ទីញបានក្លាយទៅជាការធ្វើបាតុកម្មដែលប្រព្រឹត្តទៅចាប់ពីទីលានមហោស្រព
ហាណូយ ហើយរីករាលដាលលើគ្រប់ទឹសទីរដ្ឋធានី។
ក្រោមការដឹកនាំរបស់បក្សនិងលោកប្រធានហូជីមិញ ប្រជាពលរដ្ឋវៀតណាមចំនួន ២០
លាននាក់ក្នុងទូទាំងប្រទេសបានដំណើរការបដិវត្តន៍ខែសីហាប្រកបដោយជោគជ័យ។
ចាប់ពីថ្ងៃទី ១៤ ដល់ទី ១៨ សីហា បដិវត្តន៍ដណ្តើមបានជ័យជំនះនៅជនបទដីសណ្ត
ប៉ែកខាងជើង ភាគច្រើននៅភាគកណ្ដាលនិងមួយផ្នែកតំបន់ភាគខាងត្បូង
វៀតណាម រួមជាមួយទីរួមខេត្ត Bac Giang ទីក្រុង Hai Phong ខេត្ត Ha Tinh និង
ទីក្រុង Hoi An។
នាថ្ងៃទី ១៨ សីហា ឆ្នាំ ១៩៤៥ ប្រជាជនដណ្តើមមកវិញរដ្ឋអំណាចនៅ Bac Bo phu
ទីក្រុងហាណូយ។
នាថ្ងៃទី ២៨ សីហា ឆ្នាំ ១៩៤៥ កងទ័ពរំដោះវៀតណាមប្រចាំនៅតំបន់ Việt Bắc បាន
ធ្វើការព្យុះហយាត្រានៅទីលានមហោស្រពហាណូយ។
ការដណ្តើមរដ្ឋអំណាចមកវិញនាថ្ងៃទី ១៩ សីហា ឆ្នាំ ១៩៤៥ របស់ប្រជាជនវៀតណាម
បានបង្កើតឡើងរបត់ប្រវត្តិសាស្ត្រមួយដែលផ្លាស់ប្តូរទាំងស្រុងវេសនារបស់ប្រទេស
ជាតិនិងប្រជាជាតិវៀតណាម បើកចេញសម័យកាលឯករាជ្យ សេរីភាពនិងសង្គម
និយម។ នាថ្ងៃទី ២ កញ្ញា ឆ្នាំ ១៩៤៥ នៅទីលាន Ba Đình លោកប្រធានហូជីមិញបាន អញ្ជើញអានសេចក្តីថ្លែងការណ៍ឯករាជ្យបង្កើតឡើងប្រទេសវៀតណាម ប្រជាធិប
តេយ្យសាធារណៈរដ្ឋ៕
KHUONG HUYEN
-News.zing.vn