របាំប្រពៃណីរបស់ប្រទេសអាស៊ាននានា

(VOV)_ក្នុងចំណោមសរសរស្នូលចំនួន៣ការកសាងសហគមន៍អាស៊ាននោះវប្បធម៌
 សង្គម ​ទទួលបានលទ្ធផលលេចធ្លោជាងគេ ជាពិសេសគឺការផ្លាស់ប្តូររវាងប្រជាជន
 ផ្លាស់ប្តូរអំពីវប្បធម៌និងវិចិត្រសិល្បះ។  នាពេលកន្លងទៅ ប្រទេសជាសមាជិកអា
ស៊ាននានា បានជំរុញខ្លាំងនូវការផ្លាស់ប្តូរវប្បធម៌ ដោយបង្ហាញ​តាមរបៀបការសម្ដែង
វិចិត្រសិល្បះ ដែលក្នុងនោះមានការផ្លាស់ប្តូរផ្នែករបាំប្រពៃណីរបស់ខ្លួន។ 

កម្ពុជា

របាំប្រពៃណីរបស់ប្រទេសអាស៊ាននានា - ảnh 1
របាំអប្សរាបានមានវត្តមានជាងពីរពាន់ឆ្នាំមកហើយ បណ្ដារូបភាពស្ដីពីរបាំអប្សរា ត្រូវបានឆ្លាក់នៅលើផ្ទាំងសិលានៅក្នុងសំណង់សាសនាលើទូទាំងប្រទេសកម្ពុជា។
របាំប្រពៃណីរបស់ប្រទេសអាស៊ាននានា - ảnh 2
ឆ្នាំ ២០០៣ របាំអប្សរាត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់មនុស្សលោក។
របាំប្រពៃណីរបស់ប្រទេសអាស៊ាននានា - ảnh 3
អប្សរាជារបាំប្រពៃណី មានកាយវិការល្វតល្វន់ ទន់ភ្លន់ ថ្លៃថ្លូរ ។

ឡាវ

របាំប្រពៃណីរបស់ប្រទេសអាស៊ាននានា - ảnh 4
របាំរាំវង់៖ ជារបាំដ៏សាមញ្ញក្នុងជីវភាពរស់នៅរបស់ប្រជាជនឡាវ។
របាំប្រពៃណីរបស់ប្រទេសអាស៊ាននានា - ảnh 5
របាំចាំបា៖ ជារបាំបង្ហាញនូវការស្មោះត្រង់ សេចក្ដីសម្បាយរីករាយក្នុងជីវភាពរស់នៅ របស់ប្រជាជនឡាវ។
របាំប្រពៃណីរបស់ប្រទេសអាស៊ាននានា - ảnh 6
របាំឡាំទឿ ជារបាំសម្តែងជាក្រុម បង្ហាញនូវមនោសញ្ជេតនារបស់ប្រជាជនឡាវ ដ៏ស្មោះត្រង់ សកម្ម និងកក់ក្តៅ

ថៃ

របាំប្រពៃណីរបស់ប្រទេសអាស៊ាននានា - ảnh 7
របាំ Dok bua (របាំទៀននិងផ្កា) ជារបាំប្រពៃណីសម្ដែងនូវការគោរពនៅថៃ។ ផ្កាឈូកជានិមិត្តរូបនៃសំណាងល្អ។ ដូច្នេះ ការដាក់ទៀនក្រអូបនៅក្នុងផ្កាឈូកនេះ គឺសម្ដែងនូវការគោរពរបស់នាដករ នាដការិនីចំពោះទស្សនិកជន ប្រសិទ្ធិពរសូមអោយមនុស្សគ្រប់រូបមានសុខភាពល្អ និងសុភមង្គល។
របាំប្រពៃណីរបស់ប្រទេសអាស៊ាននានា - ảnh 8
របាំ Sak kara the warat ( របាំទេវតា)ជារបាំដែលយកតាមពិធីបុណ្យរបស់បរមរាជវាំងឥណ្ឌា ។ ពិធីបុណ្យនេះបានប្រារព្ធឡើង គឺបង្ហាញនូវការគោរពចំពោះព្រះមហាក្សត្រ ដែលជាដំណាងអោយទេវតា។
របាំប្រពៃណីរបស់ប្រទេសអាស៊ាននានា - ảnh 9
របាំ Chon Kai ( របាំជល់មាន់) របាំ Chon Kai ជារបាំប្រពៃណី ធ្វើអោយទស្សនិកជនគិតដល់ការប្រជល់មាន់ពោពេញទៅ ដោយចរិតលក្ខណះកំសាន្ត។

របាំប្រពៃណីរបស់ប្រទេសអាស៊ាននានា - ảnh 10
របាំឆ័ត្រ( Tari Payung ) របស់ជនជាតិ Minangkabau , Sumatera។របាំនេះត្រូវបានសម្ដែងនៅក្នុងពិធីបើកពិធីបុណ្យ ការតាំងពិព័រណ៌ឬសកម្មភាពវប្បធម៌ផ្សេងៗទៀត។
របាំប្រពៃណីរបស់ប្រទេសអាស៊ាននានា - ảnh 11
របាំ Barong ( Tari Barong) ជារបាំដ៏សាមញ្ញក្នុងជីវភាពរស់នៅរបស់ប្រជាជននៅកោះ Bali ឥណ្ឌូនេស៊ី។ តាមរយៈរបាំនេះ នាដករបានបង្ហាញនូវជំនឿនិងគោលបំណងអំពីជីវភាពរស់នៅល្អប្រសើរជាង។
របាំប្រពៃណីរបស់ប្រទេសអាស៊ាននានា - ảnh 12
របាំ Saman ( Tari Saman) ជារបាំរបស់ជនជាតិ Suku Gayo ខេត្ត Aceh ត្រូវបានសម្ដែង នៅក្នុងពិធីរំលឹកខូបអនុស្សាវរីយ៍សំខាន់ៗ។ របាំនេះបង្ហាញនូវការអប់រំ សាសនា របៀបប្រាស្រ័យទាក់ទង ការគួរសម…លៗ


ប្រតិកម្មទៅវិញ

ផ្សេងៗ