រូបភាពស្អាតអស្ចារ្យរបស់វៀតណាមក្នុងទស្សនាវដ្ដី National Geographic ឆ្នាំ ២០១៦

(VOVworld) - បណ្ដារូបថតអំពីវៀតណាមដែលទស្សនាវដ្តីជួរមុខលើពិភពលោក
National Geographic ជ្រើសរើសនិងផ្សាយក្នុងឆ្នាំ ២០១៦ បានធ្វើឲ្យទស្សនិកជន
ចាប់អារម្មណ៍យ៉ាង ខ្លាំង។

រូបភាពស្អាតអស្ចារ្យរបស់វៀតណាមក្នុងទស្សនាវដ្ដី National Geographic ឆ្នាំ ២០១៦ - ảnh 1
ទស្សនាវដ្តី National Geographic នៃសមាគមភូមិសាស្ត្រជាតិអាមេរិកដែលត្រូវបាន បង្កើតឡើងមុននេះ ១៣០ ឆ្នាំល្បីឈ្មោះដោយសារបណ្ដារូបថតដែលមានចរិត លក្ខណៈសិល្បៈខ្ពស់។ ក្នុងរូបថតនេះ អ្នកឡើងភ្នំមួយរូបកំពុងឈរក្នុងរូងភ្នំ Son Doong ជារូងភ្នំធំបំផុតលើពិភពលោកដែលស្ថិតនៅឧទ្យានជាតិ Phong Nha – Ke Bang ខេត្ត Quang Binh ភាគកណ្ដាលវៀតណាម។ នៅទីកន្លែងណាមានពន្លឺព្រះ អាទិត្យគឺរុក្ខជាតិអភិវឌ្ឍន៍យ៉ាងខ្លាំងនៅទីកន្លែងនោះ។ រូបថត៖ Matthias Hauser.


រូបភាពស្អាតអស្ចារ្យរបស់វៀតណាមក្នុងទស្សនាវដ្ដី National Geographic ឆ្នាំ ២០១៦ - ảnh 2
រដូវវស្សា(រដូវភ្លៀង) លើវាលស្រែកាំជណ្តើរនៅឃុំ Y Ty ស្រុក Bat Xat ខេត្ត Lao Cai ភាគខាងជើងវៀតណាម។ រដូវភ្លៀងចាប់ផ្តើមពីខែឧសភាហើយអូសបន្លាយដល់ខែ មិថុនា នៅភូមិព្រៃភ្នំដាច់ស្រយាលនេះ។ រូបថូតនេះត្រូវបានផ្សាយនាថ្ងៃទី ១៤ សីហា ឆ្នាំ ២០១៦។ រូបថត៖ Phero Art.


រូបភាពស្អាតអស្ចារ្យរបស់វៀតណាមក្នុងទស្សនាវដ្ដី National Geographic ឆ្នាំ ២០១៦ - ảnh 3
កក់ត្រូវបានហាលថ្ងៃនៅភូមិ Phu My ខេត្ត Kien Giang។ ប្រជាជននៅទីនេះ ប្រមូលផលកក់ដើម្បីធ្វើឡើងកន្ទេលនិងការតាបរួមជាមួយមុខទំនិញសិប្បកម្មផ្សេងៗទៀត។ នេះគឺជារូបថតស្អាតបំផុតនាថ្ងៃទី ២៥ កញ្ញា ឆ្នាំ ២០១៦ ក្នុងនាទី Your Shot។ រូបថត៖ Hoang Thai.


រូបភាពស្អាតអស្ចារ្យរបស់វៀតណាមក្នុងទស្សនាវដ្ដី National Geographic ឆ្នាំ ២០១៦ - ảnh 4
រូបថត «វាលធូប» ត្រូវបានជ្រើសរើសជាវណ្ណកម្មស្អាតបំផុតនាថ្ងៃទី ៣ ធ្នូ ឆ្នាំ ២០១៦ ក្នុងនាទី Your Shot។ រូបថត៖ Tran Tuan Viet.


រូបភាពស្អាតអស្ចារ្យរបស់វៀតណាមក្នុងទស្សនាវដ្ដី National Geographic ឆ្នាំ ២០១៦ - ảnh 5
ប្រជាជនហាលត្រីក្រោមពន្លឺព្រះអាទិត្យ។ ខេត្ត Kien Giang រួមជាមួយខេត្តមួយចំនួន នៅតំបន់វាលសណ្តទន្លេ Cuu Long ដើរតួនាទីសំខាន់ក្នុងផ្នែកនេសាទជលផលរបស់ វៀតណាម។ វណ្ណកម្មនេះត្រូវបានជ្រើសរើសនាថ្ងៃទី ១៩ វិច្ឆិកា ក្នុងនាទី Your Shot. រូបថត៖ Nguyen Lam.


រូបភាពស្អាតអស្ចារ្យរបស់វៀតណាមក្នុងទស្សនាវដ្ដី National Geographic ឆ្នាំ ២០១៦ - ảnh 6
នៅទីក្រុង My Tho ភាគខាងត្បូងវៀតណាម មងនេសាទត្រូវបានអ្នកនេសាទ ពិនិត្យយ៉ាងម៉ត់ចត់បន្ទាប់ពីដំណើរនេសាទនិមួយៗ។គេពិនិត្យនិងជួសជុលមងដែល ត្រូវបានរហែកប្រកបដោយលឿនបំផុតដើម្បីត្រៀមរៀបចំឲ្យការនេសាទជាបន្ត។ រូបថត៖ Phạm Tỵ.


រូបភាពស្អាតអស្ចារ្យរបស់វៀតណាមក្នុងទស្សនាវដ្ដី National Geographic ឆ្នាំ ២០១៦ - ảnh 7
នារីមួយរូបកំពុងប្រមូលផ្កាព្រលិតនៅវាលសណ្តទន្លេ Cuu Long ភាគខាងត្បូង វៀតណាម។ រូបថត៖ Nhan Le.


រូបភាពស្អាតអស្ចារ្យរបស់វៀតណាមក្នុងទស្សនាវដ្ដី National Geographic ឆ្នាំ ២០១៦ - ảnh 8
នារីពីររូបកំពុងសំណះសំណាលជាមួយគ្នានៅហាងលក់ចង្កៀងគោមនៅទីក្រុងបុរាណ Hoi An។ ទីក្រុងបុរាណនេះធ្លាប់ជាកំពង់ផែរពាណិជ្ជកម្មល្បីឈ្មោះនៅអាស៊ី-អាគ្នេយ៍ពី សតវត្ស ទី ១៥ ហើយត្រូវបាន UNESCO ទទួលស្គាល់ជាបេតិក្ខភ័ន្ធពិភពលោក។ រូបថត៖ Martin Bagg.


រូបភាពស្អាតអស្ចារ្យរបស់វៀតណាមក្នុងទស្សនាវដ្ដី National Geographic ឆ្នាំ ២០១៦ - ảnh 9
ស្នាដៃត្រូវបានថតរូបនៅ bar មួយនៅជាន់ខ្ពស់នៅទីក្រុងហាណូយ ភាគខាងត្បូង វៀតណាម។ ទីក្រុងអ៊ូអររស់រវឹកមួយដែលមិនពេលណាដែកឡើយ។ រូបថត៖ Caroline Micaela Hauger.


ប្រតិកម្មទៅវិញ

ផ្សេងៗ