លក្ខណៈវិសេសវិសាលនៃពិធីបុណ្យ Kate របស់ជនជាតិ Cham Diem My-Dantri.vn -   3 តុលា 2016 | 15:16:44 (VOVworld)- ពិធីបុណ្យ Kate របស់ជនជាតិ Cham នៅខេត្ត Ninh Thuan ត្រូវបាន ចាត់ទុកជាពិធីបុណ្យធំបំផុតក្នុងឆ្នាំសំដៅសែនព្រេនទេវតាដូចជា ទេវតា Po Klong Garai ទេវតា Po Rome និងសែនព្រេនជូនជីដូនជីតា។ ខេត្ត Ninh Thuan ជាខេត្តដែលមានជនជាតិ Cham រស់នៅយូរអង្វែងនិងច្រើនបំផុត ។ ជារៀងរាល់ឆ្នាំ ជនជាតិ Cham នៅខេត្ត Ninh Thuan បានរៀបចំពិធីបុណ្យជាច្រើន ។ក្នុងនោះ សំខាន់បំផុតនិងពិសេសបំផុតគឺពិធីបុណ្យ Kate ។ ពិធីបុណ្យនេះបានប្រារព ឡើងនាដើមខែតុលា។ ពិធីបុណ្យ Kate បានប្រព្រឹត្តទៅនៅក្នុងបរិវេណធំទូលាយលាតសន្ធឹងចាប់ពីប្រាសាទទៅ ដល់ភូមិនិងក្រុមគ្រួសារនីមួយៗរបស់សហគមន៍ជនជាតិ Cham ជាពិសេស ជនជាតិ Cham Balamon បង្កើតបានជារូបភាពវប្បធម៌ សិល្បៈដ៏សម្បូរបែប។ Kate ជាពិធីបុណ្យប្រជាប្រិយដ៏វិសេសវិសាលមួយ ក្បាច់របាំអំណរសាទរក្នុងពិធីបុណ្យនេះត្រូវបានចាប់ផ្តើមពីការរាំផ្លិតរបស់នារីជន ជាតិ Cham រួមជាមួយនារីរាំទូលថាសស្លាម្លូរ ជាក្បច់របាំអំណរសាទរធម្មជាតិអំណោយ ផល មនុស្សគ្រប់រូបរស់នៅក្នុងភាពសុខសាន្តត្រាននិងសុភមង្គល។ បរិយាកាសនៅប្រាសាទក្នុងពិធីបុណ្យ Kate ពិធីដង្ហែទៅប្រាសាទ Po Klong Garai បានចាប់ផ្តើមពីថ្ងៃទី១ខែបាំពីតាមប្រតិទិន របស់ជនជាតិ Cham។ ប្រជាជនចូលរួមក្នុងពិធីបុណ្យ Diem My-Dantri.vn Tag VOVworld vov លក្ខណៈវិសេសវិសាលពិធីបុណ្យ Kate ជនជាតិ Cham ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ចុងភៅអន្តរជាតិ១០នាក់ចូលរួមការប្រឡង “សាកល្បងជាមួយម្ហូប cao lau ” ភូមិបុរាណ Duong Lam ការតាំងពិព័រណ៌”ដែកថែបនៅភ្លើងនរក”នៅពន្ធនាគារ Hoa Lo – Ha Noi