ល្បាក់ទឹកស្អាតបំផុតនៅវៀតណាមចំនួន៩ VAN HAO/LAO DONG -   6 មិថុនា 2016 | 17:36:23 VOVworld-វៀតណាមត្រូវបានភ្ញៀវទេសចរណ៍ស្គាល់ដល់ដោយសារមានរម្មណីដ្ឋាន យ៉ាងច្រើនកន្លែង។ ក្នុងនោះ មិនអាចមិននិយាយដល់ល្បាក់ទឹកស្អាតអស្ចារ្យមួយ ចំនួន នៅខាងក្រោមនេះផងដែរ។ ១. ល្បាក់ទឹក Bay Tang (ល្បាក់ ៧ ជាន់) ល្បាក់ទឹក Bay Tang មានឈ្មោះមួយទៀតគឺ Pongour ស្ថិតនៅស្រុក Duc Trong ខេត្ត Lam Dong។ នេះជាល្បាក់ទឹកស្អាតមួយក្នុងចំណោមល្បាក់ទឹកស្អាតបំផុត នៅវៀតណាម ដែលហូរចុះពីកំពស់៤០ម៉ែត្រនិងមានទំហំ១០០ម៉ែត្រ។នៅជុំវិញល្បាក់ទឹកនេះត្រូវបានគ្រប់ដណ្តប់ដោយប្រព័ន្ធព្រៃឡង់និងមានរុក្ខជាតិ សម្បូរបែប។ (រូបថតៈ Dulichdalat) ២.ល្បាក់ Ban Gioc ល្បាក់ទឹក Ban Gioc ត្រូវបានវាយតម្លៃថាជាល្បាក់ធំទី៤លើពិភពលោក។ល្បាក់ទឹក នេះស្ថិតនៅឃុំ Dam Thuy ស្រុក Trung Khanh ខេត្ត Cao Bang ។ មើលទី ចម្ងាយ ល្បាក់ទឹកនេះដូចជាក្រណាត់សូត្រមួយផ្ទាំងព័ព៍សរបរិសុទ្ធដែលបានគ្រប់ដណ្តប់ដោយ កំរាលព្រំរុក្ខជាតិនៅមាត់ព្រៃដែលស្អាតអស្ចារ្យដូចឋានសួគ៌។ (រូបថតៈ Dulichtaynguyen) ៣.ល្បាក់ទឹក Tac Tinh ល្បាក់ទឹក Tac Tinh ស្ថិតនៅខេត្ត Lai Chau ដែលនេះជាទីកន្លែងទាក់ទាញការ ទស្សនារបស់ភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាជាច្រើនកុះករ។ ដើម្បីមកដល់ទី នេះ ភ្ញៀវទេសចរណ៍ត្រូវឆ្លងកាត់ផ្លូវលំមួយមានប្រវែង១៥០ម៉ែត្រ។ មកដល់ទីនេះ ភ្ញៀវ ទេសចរអាចមានឪកាសគយគន់ល្បាក់ទឹករហោស្ថានមួយនិងសម្រាក់លំហែ កាយក្នុងទេសភាពនៃព្រៃព្រឹក្សា។ (រូបថតៈ Laichautourist) ៤.ល្បាក់ទឹក Thuy Tien ល្បាក់ទឹក Thuy Tien ស្ថិតនៅនៅខេត្ត Dac Lac ដែលមានឈ្មោះមួយទៀតគឺ ល្បាក់ទឹក Ba Tang (ល្បាក់ទឹកបីជាន់)។ក្នុងចំណោមល្បាក់ទឹកនៅខេត្ត Dak Lak នោះ គឺល្បាក់ទឹក Thuy Tien មានសោភ័ណ្ឌភាពមនោរម្យ ដូចជាគំរូលាបព្រេង អញ្ជឹង។ល្បាក់ទឹកនេះមាន៣ជាន់ដែលមានទេសភាពស្អាតឥតខ្ចោះរហោស្ថាន រូមមានដុំថ្មមានរូបវិសេសវិសាល ឬសឈើលាយឡំចូលគ្នា ធ្វើឲ្យភ្ញៀវទេសចរ ទាក់ភ្នែកពេលឃើញទិដ្ឋភាពដ៏អស្ចារ្យនេះ។ (រូបថតៈ Dulichngamdoi) ៥.ល្បាក់ទឹក May ល្បាក់ទឹក May ស្ថិតនៅឃុំ Thach Lam ស្រុក Thach Thanh ខេត្ត Thanh Hoa ដែលជាល្បាក់ទឹកផ្សាភ្ជាប់ជាមួយនឹងរឿងស្នេហារ៉ូម៉ែនតិច។ល្បាក់ទឹកមានកំពស់ ១០០ម៉ែត្រ ដែលដំណាល់អំពីរឿងដែលមានទេពអប្សរ៩រូបចុះមុជទឹកនៅទីនេះ ហើយ ទេពអប្សរម្នាក់ៗបន្យល់ទុកនូវស្នាមជើងដែលគេចាត់ទុកដូចជាកាំជណ្តើរ ចំនួន៩ ដែលជានិមិតរូបឲ្យកាំជណ្តើរស្នេហាចំនួន៩។ ដោយហេតុនេះគូរស្រករ ធ្លាប់នាំគ្នាមកទីនេះមួជទឹកដោយជឿថាស្នេហានឹងកាន់តែផ្អែមល្ហែមថែមទៀត។ (រូបថតៈ Thethaovanhoa) ៦.ល្បាក់ទឹក Voi ត្រូវបានហៅថាជាល្បាក់ទឹក Voi ដោយសារល្បាក់ទឹកនេះមានដុំថ្មមានរូបរាងដូច ជាដំរី។ ជាពិសេស សូរសម្លែងទឹកហូនៃល្បាក់ទឹកនេះគឺពេញទាំងយប់ទាំងថ្ងៃ ដូចជាសម្លេងគ្រហឹមរបស់ព្រៃអញ្ជឹង។ (រូបថតៈ Khachsandalat) ៧.ល្បាក់ទឹក Bac ល្បាក់ទឹក Bac ស្ថិតនៅ San Sa Ho ស្រុក Sa Pa ខេត្ត Lao Cai។ ល្បាក់ទឹកគឺ ស្អាតណាស់ដោយមើលពីខាងលើ មើលពពកទឹកជ្រោះដូចជាផ្កា Ban កំពុងរីក ស្គុះស្គាយ។ល្បាក់ទឹកនេះមានកំពស់២០០មែត្រ ដោយផ្សារភ្ចាប់ជាមួយនឹងភាព ស្អាតអស្ចារ្យ នាំមកនូវភាពសុខសាន្តត្រានឲ្យភ្ញៀវពេលមកដល់ទីនេះ។ (រូបថតៈ Tourdulichsapa) ៨.ល្បាក់ទឹកស្តេច Bao Dai មានឈ្មោះរបស់ស្តេចវៀតណាមមួយអង្គពីសម័យសក្តិភូមិ ល្បាក់ទឹក Bao Dai ត្រូវបានចែកជាបីផ្នែក។ (រូបថតៈ Vietnamheritage) ៩.ល្បាក់ទឹក Yang Bay ល្បាក់ទឹក Yang Bay ស្ថិតនៅឃុំ Khanh Phu ស្រុក Khanh Vinh ទីក្រុង Nha Trang ជាល្បាក់ទឹកពិសេសមួយនៅវៀតណាម ដែលគ្មាន កន្លែងណាប្រដូច ដោយសារល្បាក់ទឹកនេះបានចែកជាពីរចរន្តមួយក្កៅនិងមួយ ទៀតត្រជាក់។ប្រការនេះទាក់ទាញការទស្សនារបស់ភ្ញៀវ មកគុយគន់ទិដ្ឋភាពដ៏ចំឡែកនេះ។ (រូបថតៈLaodong ) VAN HAO/LAO DONG Tag VOVworld vov ល្បាក់ទឹកស្អាតបំផុតវៀតណាមចំនួន៩ ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ចុងភៅអន្តរជាតិ១០នាក់ចូលរួមការប្រឡង “សាកល្បងជាមួយម្ហូប cao lau ” ភូមិបុរាណ Duong Lam ការតាំងពិព័រណ៌”ដែកថែបនៅភ្លើងនរក”នៅពន្ធនាគារ Hoa Lo – Ha Noi