សួនឧទ្យានវប្បធម៌ Cao Son Luu Thuy
Phi Thuy -  
(VOV Online) /  
នៅភូមិកម្មករអណ្ដូងរ៉ែនៃក្រុមហ៊ុនធ្យូង Cao Son នៅទីក្រុង Cam Pha ខេត្ត Quang Ninh ភាគខាងជើងវៀតណាម មានសួនឧទ្យាន “Cao Son Luu Thuy”។ មណ្ឌលស្ថាបត្យកម្មនេះ ពោពេញទៅដោយស្មារតីវប្បធម៌ប្រពៃណីនិងពុទ្ធសាសនា។
ទីកន្លែងនេះបានប្រមូលផ្តុំសំណងសាងសង់មួយចំនួនដែលត្រូវបានកសាងតាមលំនាំ
ដើម កេរ្តិ៍តំណែលវប្បធម៌ល្បីឈ្មោះរបស់វៀតណាម ដូចជា៖ វត្ត Mot Cot កំពូលប្រា
សាទ But (ទីក្រុងហាណូយ) កំពូលប្រាសាទ Phuoc Duyen (ទីក្រុង Hue) ប្រាសាទ
Canh Dai (Ngu Hanh Son)។
នៅទីនេះមានវិហារសម្ភារៈលោកប្រធានហូជីមិញ ឬ ហៅថា៖ វត្តអ៊ុំហូ។ វត្តអ៊ុំហូជាទីសការៈបូជាព្រះពុទ្ធនិងវីរជនរបស់ប្រជាជាតិ។
សួនឧទ្យាន “Cao Son Luu Thuy” ត្រូវបានកសាងដើម្បីកម្មាភិបាលកម្មករអណ្ដូងរ៉ែនៅ
តំបន់ភាគឦសានប្រទេសវៀតណាមដែលគ្មានលក្ខណៈទៅធ្វើទេសចរណ៍ប៉ុន្តែអាច
ទស្សនាគយ់គន់បណ្ដាសំណង់សាងសង់វប្បធម៌ល្បីឈ្មោះនៃមាតុប្រទេសនៅទីនេះ។
សួនឧទ្យានវប្បធម៌ “Cao Son Luu Thuy” បានចាប់ផ្តើមកសាង នាថ្ងៃទី ១២ មិនា ឆ្នាំ ២០០៣ និងបើកសម្ពោធន៍ នាថ្ងៃទី ១ មេសា ឆ្នាំ ២០០៤។ សំណងសាងសង់នេះត្រូវបានកសាង ដោយកម្មករអណ្ដូងរ៉ែ Cao Son ។
|
ឃ្លោងទ្វាចូលក្នុងសួនឧទ្យានវប្បធម៌ Cao Son Luu Thuy ។ |
|
ប្រជាជននៅទីនេះហៅសំណង់នេះជាវត្តអ៊ុំហូ។ |
|
កំពូលប្រាសាទ Kim Lien ត្រូវបានកសាងតាមលំនាំស្ថាបត្យកម្មវត្ត Mot Cot នៅទីក្រុង ហាណូយ។ |
|
កំពូលប្រាសាទ Linh Son ត្រូវបានកសាងតាមស្ថាបត្យកម្មនៃកំពូលប្រាសាទ Thap But នៅបឹង Ho Guom (ទីក្រុងហាណូយ)។ |
|
រូងភ្នំ Linh Son ។ |
|
សំណងសាងសង់ត្រូវបានកសាងតាមលំនាំស្ថាបត្យកម្មនៃឡូវ Vong Nguyet។ |
|
កំពូលប្រាសាទ Canh Dai។ |
|
កំពូលប្រាសាទ Phuc Duyen ត្រូវបានកសាងតាមលំនាំស្ថាបត្យកម្មនៃកំពូលប្រាសាទ Phuoc Duyen នៅទីក្រុង Hue៕ |
Phi Thuy
-VOV Online