ស្ពាន Nhat Tan ៖ ៤ ខែមុនពេលដាក់ប្រើប្រាស់
TRONG PHU -  
(VOV Online) /  
គំរោងការណ៍ស្ថាបនាស្ពាន Nhat Tan ស្ថិតនៅផ្លូវខ្សែក្រវ៉ាត់ទី ២ នៃទីក្រុងហាណូយ។ ក្បាលស្ពានភាគខាងជើងស្ថិតនៅក្នុងស្រុក Dong Anh ។ ក្បាលស្ពានភាគខាងត្បូង
ចំណុះ សង្កាត់ Phu Thuong ខ័ណ្ឌ Tay Ho ទីក្រុងហាណូយ។ បន្ទាប់ពីសម្រេចរួចរាល់
ស្ពាន Nhat Tan នឹងជួយ កាត់បន្ថយចំងាយពីព្រលានយន្តហោះ Noi Bai មកក្រុង
ហាណូយ។
គំរោងការណ៍នេះត្រូវបានបើកការដ្ឋានសាងសង់នាចខែមិនាឆ្នាំ ២០០៩ ដោយ
មានទុនសរុប ១៣៦០០ ពាន់លានដុងវៀតណាមជាចំនួន ODA ផ្តល់ដោតជប៉ុន
និងទុនបដិភាគរបស់ វៀតណាម។ តាមគំរោង ស្ពាន Nhat Tan នឹងបើកសម្ពោធន៍
ក្នុងឱកាសរំ លឹកខួបអនុស្សារវរីយ៍ទិវារំដោះរដ្ឋធានី (ថ្ងៃទី ១០ តុលា)។ រូបភាព
មួយចំនួនអំពីស្ពាន Nhat Tan មុនថ្ងៃបើកសម្ពោធន៍៖
|
រូបភាពដំបូងរបស់ផ្លូវយកឈ្មោះនាយកឧត្តមសេនីយ៍ Vo Nguyen Giap កលែក មើលពីលើស្ពាន
Nhat Tan |
|
ផ្លូវ Vo Nguyen Giap ដែលតភ្ជាប់ពីព្រលានយន្តហោះ Noi Bai ដល់ស្ពាន Nhat Tan មានបណ្តោយ ១២ គីឡូម៉ែត្រ។ |
|
បណ្ដាកម្មករកំពុងសម្អាតផ្លូវឡើងលើស្ពាន។ |
|
បណ្ដាផ្លូវចូលស្ពានមានបណ្តោយ ៥.៣ គីឡូម៉ែត្រ និងទទឹង ៣៣.២ ម៉ែត្រ។ |
|
ស្ពាន Nhat Tan គឺជានិមត្តិរូបនៃចំណងមិត្តភាពរវាងវៀតណាមនិងជប៉ុន។ |
|
នាបច្ចុប្បន្ន កិច្ចការជាង ៩០% ត្រូវបានសម្រេច ។ |
|
ស្ពាន Nhat Tan គឺជាស្ពានខ្សែកាបដំបូងនៅទីក្រុងហាណូយ។ |
|
បន្ទាប់ពីសម្រេចរួចរាល់ស្ពាននេះនឹងបង្រួញចម្ងាយពីព្រលានយន្តហោះ Noi Bai ចូល ទីក្រុងហាណូយ។ |
|
ស្ពាននេះបណ្តោយ ៩ គីឡូម៉ែត្រសំរាប់រថយន្ត ៨ ខែ្សបើកលើស្ពាន។ |
|
ស្ពានមានបង្គោលស្នូលចំនួន ៥ រូបប្រាសាទមានប្រវែង ៣.៧៥ គីឡូម៉េត្រ។ |
|
បណ្ដាកម្មករចំណុះគណៈកម្មការគ្រប់គ្រងគំរោងការណ៍ ៨៥ កំពុងខំប្រឹងប្រែង សុក្រិដការកសាងស្ពានដើម្បីបើកសម្ពោធន៍នាទិវារំដោះរដ្ឋធានី ថ្ងៃទី ១០ តុលា ខាងមុខនេះ៕ |
TRONG PHU
-VOV Online