សម្រស់ព្រៃឈើវៀតណាមក្នុងក្រសែភ្នែកអ្នកថតរូប
(VOV Online) /  
ពិព័ណ៍ដែលឧទ្ទេសនាមកម្រងរូបថតអំពីសួនឧទ្យានជាតិមណ្ដលអភិរក្សធម្មជាតិក្នុង
ទូទាំង ប្រទេសវៀតណាមរបស់អ្នកថតរូបល្បីឈ្មោះចំនួន ១៧ រូប បានបើកនាព្រឹកថ្ងៃ
ទី ២៣ វិច្ឆិកា នៅមណ្ឌលវប្បធម៌យុវជនលេខ ៨ លើវិថី Pham Ngoc Thach នៅទីក្រុង
ហូជីមិញ។
នេះគឺជាឱកាសដើម្បីទស្សនិកជនអាចគយគន់សម្រស់ត្រកាលនៃព្រៃគប់នៅ
វៀតណាម។គោលដៅនៃការតាំងពិព័ណ៍នេះគឺសំដៅអំពាវនាវឲ្យសហគមន៍
រួមដៃគ្នាធ្វើសកម្មភាពការពារ បរិស្ថិាន។ នេះគឺជាសកម្មភាពជួយជ្រោមជ្រែង
ទិវាបេតិកភណ្ឌធម្មជាតិវៀតណាម (ថ្ងៃទី ២៥ វិច្ឆិកា) និងទិវារុក្ខកម្មវៀតណាម
(ថ្ងៃទី ២៨ វិច្ឆិកា)។
ចំនួនប្រាក់ដែលទទួលបានពីការលក់រូបថតនៅការតាំងពិព័ណ៍នេះត្រូវបានរួម
វិភាគទានចូល ក្នុងមូលនិធិការពារធម្មជាតិនៅសួនឧទ្យានជាតិ Cat Tien និងមួយ
ផ្នែកទៀតត្រូវបានផ្ញើជូន ជនរងគ្រោះដោយទឹកជំនន់នៅភាគកណ្ដាលវៀតណាម។
ជនបន្តទៅនេះគឺរូបថតមួយចំនួនដែលត្រូវបានដាក់តាំងក្នុងការតាំងពិព័ណ៍នេះ៕
-VOV Online