អ្នកដឹកនាំរឿង Kong Skull Island បានក្លាយទៅជាឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាម
DUC ANH -  
(VOV) /  
(VOV5) -នាថ្ងៃទី១៣មិនា ពិធីប្រកាសនិងប្រគល់សេចក្ដីសម្រេចចិត្ត ឯកអគ្គ
រដ្ឋទូតទេសចរណ៍វៀតណាម អាណត្តិ ២០១៧-២០២០បានជូនអ្នកដឹកនាំរឿងJordan
Vort Roberts បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។
មុននោះ នាថ្ងៃទី៩មិនា ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមបានបោះ
ឆ្នោតជ្រើសរើសឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាម អាណត្តិ ២០១៧-២០២០។ដោយ
មានសម្លេងគាំទ្រចំនួន១០០% លោក Jordan Vogt-Roberts អ្នកដឹកនាំរឿង“Kong:
Skull Island” បានជ្រើសតាំងជាឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាមអាណត្តិ២០១៧-
២០២០។ នារសៀលថ្ងៃទី១០មិនារដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀត
ណាម លោក Nguyen Ngoc Thien បានចុះហត្ថលេខាលើសេចក្ដីសម្រេចចិត្តលេខ
៨៥៨តែងតាំងឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាមចំពោះអ្នកដឹកនាំរឿង Jordan Vogt-Roberts។
តាមសេចក្ដីសម្រេចចិត្តនេះ អ្នកដឹកនាំរឿង Jordan Vogt-Roberts. នឹងចូលរួម
បណ្ដាសកម្មភាពផ្សព្វផ្សាយជំរុញទេសចរណ៍វៀតណាម តាមរយៈសកម្មភាពផ្សព្វ
ផ្សាយសារព័ត៌មានសិល្បះ…លៗចំពោះមហាជន។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Ngoc
Thien បានប្រគល់កិត្តិនាមឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាមចំពោះអ្នកដឹកនាំ
រឿង Jordan Vogt-Roberts។
អ្នកដឹកនាំរឿង Jordan Vogt-Roberts ថ្លែងមតិបន្ទាប់ពីពេលទទួលសេចក្ដី
សម្រេចចិត្តពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Nguyen
Ngoc Thien
Jordan Vogt-Roberts បានអោយដឹងថា៖គាត់មោទនភាពយ៉ាងខ្លាំងដោយបាន
ទទួលភារកិច្ចនេះ និងសន្យាផ្សព្វផ្សាយសេចក្ដីស្រឡាញ់វៀតណាមចំពោះភ្ញៀវទេសចរ
អន្តរជាតុច្រើនថែមទៀត។
អញ្ជើញចូលរួមពិធីនេះមានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក
Ted Osius
ឯកអគ្គរដ្ឋទូត Ted Osius បានអះអាងថា៖ខ្សែភាពយន្តនេះជាការប្រមូលផ្តុំចំ
ណុចពិសេសដោយឡែករវាងខ្សែភាពយន្តអាមេរិកនិងទិដ្ឋភាពស្រស់ស្អាតរបស់វៀត
ណាម។ឯកអគ្គរដ្ឋទូតបានជូនពរ Jordan Vort – Roberts នឹងសម្រេចភារកិច្ចរបស់
ខ្លួនគឺផ្សព្វផ្សាយទេសចរណ៍វៀតណាម
Jordan Vort – Roberts ជាអ្នកដឹកនាំរឿង អ្នកផលិតខ្សែភាពយន្ត
អាមេរិកដែលបានស្គាល់ដល់ដោយបណ្ដាខ្សែភាពយន្ត Single Dads (2009),
The Kings of Summer (2013), Kong: Skull Island (2017)។ ទន្ទឹមនឹងនោះ លោក
ក៏ជាអ្នកសរសេរសេណារីយ៉ូ រៀបចំកម្មវិធីជាច្រើននៅលើកញ្ចក់ទូរទស្សន៍៕
DUC ANH
-VOV