ការផ្ទេរកម្មាភិបាល៖ ដំណោះស្រាយដ៏សំខាន់ក្នុងផ្លាស់ប្តូរថ្មីការងារកម្មាភិបាលរបស់បក្ស
(VOVWORLD) - នៅក្នុងកិច្ចប្រជុំលើកទី២ (ប្រព្រឹត្តទៅនាថ្ងៃទី២១ ខែសីហា) នៃអនុគណៈកម្មាធិការបុគ្គលិកនៃមហាសន្និបាតបក្សលើក ទី១៤ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលបដិវត្តន៍ណាក៏ដោយ ហើយក្នុងវិស័យណាក៏ដោយ មូលដ្ឋានណាក៏ដោយ កម្មាភិបាលតែងតែដើរតួនាទីជាអ្នកសម្រេច។ ជាក់ស្តែង ចាប់តាំងពីមហាសន្និបាតបក្សលើកទី១៣មក ការងារកម្មាភិបាលត្រូវបានខេត្ត-ក្រុងជាច្រើនអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសការបង្វិលផ្ទេរកម្មាភិបាល។ នេះជាដំណោះស្រាយដ៏សំខាន់ដើម្បីផ្លាស់ប្តូរថ្មីការងារកម្មាភិបាលបក្សក្នុងស្ថានភាពថ្មី។
បន្ទាប់ពីរយៈពេលជាង ៣ ឆ្នាំ អនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និ បាតបក្សលើកទី ១៣មក មូលដ្ឋានជាច្រើនបានអនុវត្តយ៉ាងសកម្មនូវគោលនយោបាយនេះ ហើយកម្មាភិបាលទទួលការផ្ទេរទៅកាន់មុខដំណែងថ្មីនីមួយៗ សុទ្ធតែបន្សល់ទុកនូវសញ្ញាកត់សម្គាល់ជាមួយនឹងលទ្ធផលនៃការដឹកនាំ និងទិសដៅនៃសកម្មភាពទាំងអស់នៅថ្នាក់មូលដ្ឋាន ជាមួយនឹងការផ្លាស់ប្តូរជាវិជ្ជមានជាច្រើនក្នុងវិស័យសេដ្ឋកិច្ច និងវិស័យសង្គម។
រូបភាព៖ dangcongsan.vn |
ការផ្លាស់ប្តូរក្នុងមូលដ្ឋាន
ខេត្ត Lao Cai មានឃុំ សង្កាត់និងទីរួមស្រុក ចំនួន ១៣៨ នៃជនជាតិភាគតិច និងតំបន់ព្រៃភ្នំ។ ក្នុងនោះមានមូលដ្ឋានចំនួន ៦៦ កន្លែងជាភូមិសាស្ត្រមានស្ថានភាពលំបាកពិសេស។ នាពេលថ្មីៗនេះ ការងារបុគ្គលិកគឺជាការងារអាទិភាពកំពូល ជាពិសេសក្នុងការបង្វិលផ្ទេរកម្មាភិបាលមកបំពេញការងារនៅមូលដ្ឋាន។
ពីតំណែងជាអធិការរងស្រុក ក្នុងឆ្នាំ ២០១៩ កម្មាភិបាលវ័យក្មេង Dang Cong Huan ត្រូវបានផ្ទេរទៅធ្វើជាប្រធានគណៈកម្មាធិការប្រជាជនឃុំ Lung Khau Nhin ដែលជាឃុំមួយក្នុងចំណោមឃុំក្រីក្របំផុតនៃស្រុក Muong Khuong ក៏ដូចជាខេត្ត Lao Cai ដែរ។ ជាមួយនឹងផ្នត់គំនិតរបស់និស្សិតបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច លោក Huan និងក្រុមថ្នាក់ដឹកនាំឃុំបានផ្លាស់ប្តូរការគិតរបស់ប្រជាជនមកបំប្លែងដីស្រែគ្មានប្រសិទ្ធភាព ទៅការដាំដំណាំតែ និងដំណាំប្រចាំក្នុងមូលដ្ឋាន។ អាស្រ័យហេតុនេះ អត្រានៃភាពក្រីក្ររបស់ឃុំចាប់ពីដើមអាណត្តិរហូតដល់ពេលនេះបានថយចុះជាមធ្យមជាង ១០% ក្នុងមួយឆ្នាំៗ៖ “ពីដំបូងមានគ្រួសារតែពីរបីប៉ុណ្ណោះដែលដាំដំណាំតែ ប៉ុន្តែឥឡូវនេះផ្ទៃដីដាំតែរបស់ឃុំទាំងមូលបានពង្រីកដល់ទៅជាង ៤០០ ហិកតា ដែលក្នុងនោះមានផ្ទៃដី ២០០ ហិកតាសម្រាប់ប្រមូលផល ដែលនាំមកនូវប្រាក់ចំណូលជាប្រចាំជូនប្រជាជន។ លើសពីនេះ ឃុំក៏អភិវឌ្ឍតំបន់ដាំដើមឈើហូបផ្លែផងដែរ ដូចជា ក្រូចឃ្វិច ចេក ត្របែក ផ្លែ ផ្លែព្រូន... ដែលពេលនេះចាប់ផ្តើមប្រមូលផលហើយ”។
នៅស្រុក Si Mai Cai ខេត្ត Lao Cai លោក Ha Duc Minh លេខាគណៈកម្មាធិការបក្សស្រុកបានឲ្យដឹងថា ចាប់តាំងពីដើមអាណត្តិមកទល់នឹងពេលនេះ ស្រុកទាំងមូលបានផ្ទេរប្តូរកម្មាភិបាលចំនួន ៧ នាក់ពីស្រុកមួយទៅឃុំ ហើយកម្មាភិបាលចំនួន ៦ នាក់ពីឃុំទៅឃុំផ្សេងទៀត៖ “ប្រសិទ្ធភាពដើមដំបូង គឺការបញ្ជាណែនាំមានភាពមត់ចត់និងច្បាស់លាស់ បង្កើតបរិយាកាសការងារនៅគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន។ រហូតមកដល់ពេលនេះ ករណីបង្វិលផ្ទេរមកមូលដ្ឋានទាំងអស់ សុទ្ធតែបំពេញតាមតម្រូវការនៃកិច្ចការដែលបានកំណត់ផងដែរ”។
គោលនយោបាយយុទ្ធសាស្ត្ររបស់បក្ស
បក្សកុម្មុយនិស្តវៀតណាមតែងតែយកចិត្តទុកដាក់លើការងារកម្មាភិ បាល។ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ២៦ នៃសន្និសីទលើកទី ៧ នីតិកាលទី ៧ បានប្រមូលផ្តុំលើការងាររៀបំកម្មាភិបាលសម្រាប់គ្រាប់ជាន់ថ្នាក់ ដោយមានគោលដៅជាក់ស្តែងដល់ឆ្នាំ ២០២៥ លេខាគណៈកម្មាធិការបក្សខេត្ត មិនមែនជាកម្មាភិបាលក្នុងមូលដ្ឋានឡើយ។ ការិយាល័យនយោបាយនីតិកាលទី ១៣ បានចេញបទប្បញ្ញត្តិ លេខ ៦៥ តម្រូវឲ្យបន្តអនុវត្តគោលនយោបាយតែងតាំងថ្នាក់ដឹកនាំសំខាន់ៗនៅថ្នាក់ខេត្ត និងស្រុក ដែលមិនមែនជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ចាប់ពីដើមអណត្តិនៃមហាសន្និបាតបក្សលើកទី ១៣ រហូតមកដល់ពេលនេះ មានបុគ្គលិកចំនួន ៤០នាក់ ពីមជ្ឈឹមវិលត្រឡប់មកមូលដ្ឋានវិញ សម្រាប់កាន់តំណែងជាលេខាគណៈកម្មាធិការបក្សខេត្ត សាស្ត្រាចារ្យរង បណ្ឌិត Le Van Cuong នាយករងវិទ្យាស្ថានកសាងបក្ស បណ្ឌិត្យសភានយោបាយជាតិហូជីមិញបានឲ្យដឹងថា៖ “គោលនយោបាយបង្វិលផ្ទេរកម្មាភិបាល និងតែងតាំងថ្នាក់ដឹកនាំមិនមែនអ្នកស្រុកកំណើតនៅមូលដ្ឋាន ត្រូវបានអនុវត្តនៅក្នុងប៉ុន្មានអាណត្តិថ្មីៗនេះ។ ហើយគោល ការណ៍នេះរួមចំណែកសុក្រិតការងារកម្មាភិបាលលើគ្រប់ដំណាក់កាលទាំងអស់។ បញ្ជូនកម្មាភិបាលចុះទៅមូលដ្ឋានទាក់ទងផ្ទាល់ជាមួយប្រជាជនអនុវត្តន៍ការងារជាក់ស្តែង ហើយតាមរយៈការអនុវត្តបង្ហាញសមត្ថភាពជាក់ស្តែងរបស់ខ្លួន។ ចំណុចវិជ្ជមានមួយទៀតគឺការរៀបចំការងាររបស់កម្មាភិបាលក៏ជារឿងល្អដែលត្រូវធ្វើក្នុងនាមជាកម្មាភិបាលដើម្បីបង្កើនកម្រិតសមត្ថភាពរបស់កម្មាភិបាលនោះ”។
ការបង្វិលផ្ទេរកម្មាភិបាលគឺជាគោលការណ៍ត្រឹមត្រូវ និងស្របតាមច្បាប់អភិវឌ្ឍន៍។ ប្រការនេះត្រូវបានចាត់ទុកថា ជាជំហានមួយដើម្បីបន្តការបណ្តុះបណ្តាលនិងជំរុញកម្មាភិបាលក្នុងការអនុវត្ត; ជួយកម្មាភិបាលមានលក្ខខណ្ឌ និងបរិយាកាសក្នុងការបណ្តុះបណ្តាល ខិតខំ រីកចម្រើន និងអភិវឌ្ឍកាន់តែលឿននិងទូលំទូលាយ។ នេះក៏ជាជំហានមួយដ៏ជោគជ័យក្នុងការងារកម្មាភិបាលរបស់បក្សកុម្មុយនិស្តវៀតណាម សំដៅបណ្តុះបណ្តាលកម្មាភិបាលប្រកបដោយភាពក្លាហាន និងបទពិសោធន៍ ផ្សារភ្ជាប់ទៅនឹងការអនុវត្តជាក់ស្តែងនៅតាមមូលដ្ឋាន៕