កសាងខឿនវប្បធម៍វៀតណាមជឿនលឿនពោពេញទៅដោយអត្តសញ្ញាណប្រជាជាតិ។
NGOC ANH -  
(VOV) /  
|
កសាងខឿនវប្បធម៍វៀតណាមជឿនលឿនពោពេញទៅដោយអត្តសញ្ញាណប្រជាជាតិ។ (tuyengiao.vn) |
VOV-បណ្ដាអ្នកគ្រប់គ្រងវប្បធម៍វៀតណាមសុទ្ធតែបានឯកភាពចាត់ទុក
ថា ក្នុងអំឡុង១៥ឆ្នាំអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៥នីតិកាលទី៨ យល់
ដឹងអំពីតួនាទីវប្បធម៍ក្នុងសង្គមត្រូវបានលើកកំពស់យ៉ាងច្បាស់លាស់។ ប្រភព
កំលាំងវប្បធម៍ដែលដំបូងបង្អស់គឺប្រភពកំលាំងមនុស្សកាន់តែបានពង្រីកពីមួយ
ថ្ងៃទៅមួយថ្ងៃ អភិវឌ្ឍន៍លើគ្រប់វិស័យ។ ជាមួយទិសស្លោក “មនុស្សជាម្ចាស់ផ្ដើម
មនសិការវប្បធម៍ផង ទន្ទឹមនឹងនោះក៏ជាគោលដៅអភិវឌ្ឍន៍វប្បធម៍ផង ផ្នែកវប្បធម៍
កសាងបានរបៀបរស់នៅដ៏ល្អប្រសើររបស់មនុស្សវៀតណាម”។ សាស្ត្រាចារ្សរង
បណ្ឌិត Nguyen Chi Ben ប្រធានវិទ្យាស្ថានវប្បធម៍សិល្បៈវៀតណាមបានឲ្យដឹងថា៖
“ក្នុងអំឡុង១៥ឆ្នាំកន្លងមក វប្បធម៍សិល្បៈបានរួមចំណែកបំប៉នអត្តចរិត
មនុស្សវៀតណាម។ នាបច្ចុប្បន្ន ផលិតផលវប្បធម៍ដ៏ពហុបែប បណ្ដាប្រភេទ។ ប្រជាជនមានឱកាសជាច្រើនទាក់ទងផលិតផលវប្បធម៍កំសាន្តវប្បធម៍នៅគ្រប់
ទិសទី ក្នុងបណ្ដារោងល្ខោន Liveshow ដល់កាហ្សែតថាសនានា។ អ្នកចូលរួម
ផលិតកម្មបណ្ដាផលិតផលវប្បធម៍កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ មុននេះ
មានត្រឹមតែរដ្ឋ ឥឡូវនេះបានមានទាំងឯកជន ច្បាស់បំផុតគឺក្នុងផ្នែកភាពយន្ត
និងបោះពុម្ភផ្សាយ។”
១៥ឆ្នាំកន្លងមកជាកំណាត់ផ្លូវអះអាងនូវតំលៃរបស់បណ្ដាបេតិកភ័ណ្ឌ
វប្បធម៍វៀតណាម ក្នុងពេលដែលវៀតណាមបានមានបន្ថែមបេតិកភ័ណ្ឌវប្បធម៍
ចំនួន១៥ត្រូវបានអង្គការវប្បធម៍វិទ្យាសាស្ត្រនិងអប់រំអង្គការសហប្រជាជាតិ
(UNESCO) ទទួលស្គាល់ បង្កើនបរិមាណបេតិកភ័ណ្ឌវប្បធម៍របស់វៀតណាម
ត្រូវបាន UNESCO ទទួលស្គាល់ឡើងដល់១៧ ឈរលំដាប់ថ្នាក់ទី២នៅដំបន់
អាស៊ី-អាគ្នេយ៍(អាស៊ាន)។ ច្បាប់បំពេញបន្ថែមធ្វើវិសោធនកម្មលើមាត្រាមួយ
ចំនួនរបស់ច្បាប់បេតិកភ័ណ្ឌបានបង្កើតបានរួមចំណែកជំរុញវប្បធម៍អភិវឌ្ឍន៍និង
បើកទូលាយសមាហរណកម្មពិភពលោក។ ក៏ដោយសារច្បាប់ថ្មីនេះ ប្រភេទ
សិល្បៈប្រពៃណីជាច្រើនរបស់វៀតណាមត្រូវបានជួយសង្គ្រោះរួចផុតពីបាត់សាប
សូន្យទៅដូចជាចម្រៀងបំពេរ ចម្រៀង Xam រឺគងឃ្មោះ Tay Nguyen។ លោក Nguyen
The Hung ប្រធាននាយកដ្ឋានបេតិកភ័ណ្ឌវប្បធម៍ក្រសួងវប្បធម៍កីឡានិងទេសចរណ៍
បានឲ្យដឹងថា៖
“ក្នុងអំឡុង១៥ឆ្នាំកន្លងមក យើងរាប់បានកេរ៌្តដំណែលចំនួន៤ម៉ឺន រៀបចំណាត់ថ្នាក់កេរ៌្តដំណែលជាតិជិត៣២០០កន្លែង កេរ៌្តដំណែលជាតិពិសេសចំនួន
៣៤កន្លែង។ ដល់ឥឡូវនេះវៀតណាមបង្កើតបានធនាគារទិន្នន័យអំពីបេតិក
ភ័ណ្ឌវប្បធម៍អរូបីយ៍បានដាក់នៅដំបន់ចំនួន៧លើទូទាំងប្រទេស។ ចំពោះវិស័យ
សារមន្ទីរនាបច្ចុប្បន្នយើងបានមានសារមន្ទីរចំនួន១៣៨ ក្នុងនោះមានសារមន្ទីរ
ឯកជនចំនួន១៧។”
អំពីវិស័យសហប្រតិបត្តិការវប្បធម៍អន្តរជាតិ លោក Nguyen Van Tinh ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៍កីឡានិងទេសចរណ៍បាន
ឲ្យដឹងថា ការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។
“វៀតណាមមានទំនាក់ទំនងសហប្រតិបត្តិការវប្បធម៍ជាមួយប្រទេស
ប្រមាណ១៧០ បានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងអន្តរជាតិចំនួន២០០
ជាមួយបណ្ដាប្រទេសអំពីវិស័យសហប្រតិបត្តិការវប្បធម៍។ ប្រទេសចំនួន៧បាន
ដាក់មជ្ឈមណ្ឌលវប្បធម៍នៅវៀតណាម រីឯនៅឯបរទេសវៀតណាមមានមជ្ឈ
មណ្ឌលវប្បធម៍ចំនួន២នៅបារាំងនិងឡាវ។ នាពេលខាងមុខនឹងមានមជ្ឈ
មណ្ឌលវប្បធម៍ចំនួន៤ទៀតនៅឯបរទេស។”
វៀតណាមជាប្រទេសពហុជនជាតិ មានជនជាតិភាគតិចចំនួន៥៣ក្នុងចំណោមជនជាតិទាំង៥៤នៅវៀតណាម។បណ្ដាជនជាតិវៀតណាមសុទ្ធតែមានប្រពៃណីវប្បធម៍យូរអង្វែងបង្ហាញតាមរយៈភាសាអក្សរ សម្លាក់បំពាក់ ជំនឿ ពិធី
បុណ្យជាដើម។ សេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៥នីតិកាលទី៨បានអះអាងខឿនវប្បធម៍វៀតណាមជាខឿនវប្បធម៍សម្បូរបែប ពហុបែបពោពេញទៅដោយអត្តសញ្ញាណប្រជាជាតិនិងឯកភាពក្នុងពហុបែប។ដូច្នេះសេចក្តីសំរេចចិត្ត
ឆ្លើយតបបានតាមតម្រូវការកំសាន្តនូវជីវភាពវប្បធម៍ ស្មារតីសំរាប់ប្រជាជន
វៀតណាមឈានឡើងថ្នាក់សកលលោកក្នុងសម័យកាលសមាហរណកម្ម
អន្តរជាតិ៕
NGOC ANH
-VOV