ចម្រៀង Then នៅចំពោះមុខឱកាសបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៏ពិភពលោក

ចម្រៀង Then នៅចំពោះមុខឱកាសបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៏ពិភពលោក - ảnh 1
ចម្រៀង Then ​​ផ្សារភ្ចាប់ជាមួយជីវភាពវប្បធម៏ព្រលឹងប្រជាជន(រូបភាព៖​ Internet)
Vovworld- ក្រសួងវប្បធម៏​កីឡា​នឹងទេសចរ​វៀតណាម កំពុ​​ង​កសាងសំណុំ
ឯកសារ​ដាក់ជូន អង្គការUNESCO សូមទទួលស្គាល់ចម្រៀង Then ជាបេតិកភណ្ឌ
វប្បធម៏ពិភពលោក។ នេះ ជាឱកាសធំ១ដើម្បី​ចម្រៀង Then ត្រូវបានប្រទេសទាំង
មូលស្គាល់ដល់នឹងក៏ជាលក្ខណះ ពិសេសដោយឡែក រួមចំណែកអភិវឌ្ឌ្យន៏ទេសចរ
ដែរ។        
បើសិនជា​ចម្រៀង Tru ចម្រៀង Quan ho​  ចម្រៀង​ចែវ ជាផលិតផលវប្បធម៏
ពិសេស នៃតំបន់វាលទំនាប ទន្លេ Hong  ​ចម្រៀង​Vi  ​ចម្រៀងDam​ ចម្រៀង Ho​ ជា
ម្ហូបស្មារតីដែល មិនអាចខ្វះបានរបស់ប្រជាជននៅភាគកណ្តាល​ប៉ែកខាងជើង  នឹង
សិល្បះច្រៀងដេញចាប៉ី    ជាមោទនភាពរបស់ប្រជាជនណាមបូ  គឺ​ចម្រៀង Then ជាលក្ខណះជីវភាពវប្បធម៏ពិសេស​របស់ប្រជាជនជាជនជាតិ Tay, Nung, នឹងជន
ជាតិThai​ នៅតំបន់ព្រៃភ្នំ  Tay Bac​​។​ឆ្លងតាម ពេលវេលា ទំនុកចម្រៀង  Then បាន
ក្លាយទៅជាម្ហូបស្មារតី ​ជាព្រលឹងក្នុងជីវភាពវប្បធម៏ របស់ប្រជាជននៅទីនេះ។ក៏ប៉ុន្តែ​​​
ចម្រៀង Then អភិវឌ្ឌ្យន៏បានដូចនាសព្វថ្ងៃនេះ​​ភាគច្រើនគឺ អាស្រ័យដោយសារមាន
បណ្តាមនុស្សដែលបានមានគុណបំណាច់ថែរក្សា​នឹងបណ្តែត អារម្មណ៏ទៅក្នុងទំនុក
ចម្រៀងThen ពិសេសនេះ។
ចម្រៀង Then នៅចំពោះមុខឱកាសបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៏ពិភពលោក - ảnh 2
ច្រៀងThen (រូបភាព៖Internet)
 ច្រៀង Then ដែលដើរទន្ទឹមគ្នានឹងការដេញចាប៉ី Tinh គឺជាសិល្បះច្រៀងដេញ
ចាប៊ី​មានលក្ខណះព្រលឹង។​ Then អាចយល់បានថា៖មេឃ ។   ដោយហេតុនេះ​អ្នក
ដែលច្រៀង រាំ Then ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី នឹងពិធីបុណ្យផ្សេងៗគឺជាអ្នកដែល
តំណាងឲ្យសហគម​ជួបប្រាស្រ័យទាក់ទងជាមួយពិភពអ្នកតា​ ដើម្បីបួងសួងសូម
ឲ្យដំណាំដាំដុះស្រសល្អ​ ជីវភាព រស់នៅធូរធាគ្រាន់បើ​ សុភមង្គល។ចរិតលក្ខណះ
ពិសេសរបស់​ចម្រៀងThen​ គឺចង្វាក់រវិតរវិន​ពោពេញទៅដោយ​មនោសញ្ចេតនា ​បង្កប់នូវសេចក្តីស្នេហា បង្កឲ្យមានអារម្មណ៏ជិតស្និទ្ធ ពិសិដ្ឋ។​នាសព្វថ្ងៃ​ ចម្រៀង
Then  បានមានវត្តមាននៅខែត្រ​នឹងទីក្រុងចំនួន​១៤​​ ក្នុងទូទាំង ប្រទេស។​ក្រៅពី
អត្ថន័យព្រលឹង ចម្រៀង Then ​ក៏ដើម្បីកោតសរសើរស្រុកកំណើត ទឹកដី​ទៀតផង។
ស្តីអំពី​ចម្រៀង Then  ខែត្រ Tuyen Quang  ​លោក Nguyen Vu Phan​ នាយក មន្ទី
វប្បធម៏​កីឡានឹងទេសចរ​ខែត្រ Tuyen Quang បានឲ្យដឹងថា៖ “ ចម្រៀងThen នា
សព្វថ្ងៃបានត្រូវរលស់ទៅៗយ៉ាងច្រើន។ជួរសិប្បករនៅតិចណាស់។ បើសិនជា
មិនមានគំរោងការណ៏អភិរក្ស​បង្ហាត់បង្រៀន  ​ចម្រៀង Then នឹងងាយត្រូវបាត់
បង់ ទៅ។​ប្រការសំខាន់គឺ​បណ្តាទំនុកThen បុរាណដែលនឹងដាក់ជូនអង្គការ
UNESCO​សូមទទួល ស្គាល់ជាបេតិកភណ្ឌវប្បធម៏នេះគឺដោយបណ្តាសិប្បករ
កាន់កាប់។ដោយហេតុនេះការងារ អភិរក្សគឺកាន់តែចាំបាច់”។ នៅខែត្រ Lang
Son តាមលោក Hoang Thanh Khoi​ -ប្រធានការិយាល័យវប្បធម៏​ព័ត៍មានស្រុក 
 Van Quan ​បានប្រាប់ឲ្យដឹងថា៖​ស្រុកបានកសាងគំរោងអភិរក្សចម្រៀង Then ​​
ជាច្រើនលើក​ច្រើនសារហើយ​ តែត្រូវចោលដោយសារគ្មានថវិការ​នឹងគ្មានអ្នក
បង្ហាត់បង្រៀន ទេ។នៅខែត្រCao Bang ខែត្រ Bac Kan​ ខែត្រ Bac Giang ខែត្រ
Quang Ninh ខែត្រ Dac​​ Lac ក៏ជួបប្រទះការលំបាកក្នុងការអភិរក្សនឹងពង្រីក​
ចម្រៀងThen ដែរ។​ លោក Le Van Toan​-​នាយកសាលាសភាបណ្ឌិត ​​-ប្រធាន
វិទ្យាស្ថានតូរតន្រ្តីវៀតណាម​បានឲ្យដឹថា៖​វិទ្យាស្ថាននឹង រួមជាមួយខែត្រចំនួន​
១៤​ដែលមានទំនុក​Then កសាងផែនការពិនិត្យឡើងវិញ​ដើម្បីពីនោះ​ដំណើរការ
កសាងសំណុំឯកសារ​ដើម្បីដាក់ជូន​អង្គការ UNESCO។លោកបានថ្លែងថា៖ “ នេះជាប្រភេទសិល្បះពិសេស​នឹងពេញទៅដោយកំលាំងរស់១។​យើងត្រូវការ
ពិនិត្យ ឡើងវិញ។ ចម្រៀងThen​ បុរាណ​​ជាកេរិ៍្តមរតកគួរឲ្យលើកតម្កើង​នឹងដាក់
ជូនពិភពលោក ដើម្បីអង្គការ UNESCO​ទទួលស្គាល់ “។  
     
ចម្រៀង Then នៅចំពោះមុខឱកាសបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៏ពិភពលោក - ảnh 3
បង្រៀន​ចម្រៀង​​ Then ដល់សិប្បករវ័យក្មេង​(រូបភាព៖​ Internet)
 ដើម្បីចម្រៀង  Then​ ក្លាយទៅជាបេតិកភណ្ឌពិភពលោ ទាមទារឲ្យការអភិរក្ស
ពង្រីក​តំលៃចម្រៀងThen​មិនគ្រាន់តែផ្តោតទៅលើជួរសិល្បករ ​នឹង​ជួរកម្មាភិបាល
វប្បធម៏ប៉ុណ្ណោះទេ​ថែមទាំងត្រូវការបញ្ចូលចម្រៀង  Then​ ទៅក្នុងសាលារៀន
នៅលើភូមិសាស្រ្តខែត្រដើម្បី បង្ហាត់បង្រៀនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ