ជនជាតិ Brau នៅដំបន់ Tay Nguyen។

ជនជាតិ Brau នៅដំបន់ Tay Nguyen។ - ảnh 1
ជនជាតិ Brau នៅដំបន់ Tay Nguyen។ (dantocviet.vn)


        VOV-មុននេះសហគមន៍ជនជាតិ Brau បានរស់នៅដំបន់បែកជាបីព្រំដែន​
នៃ​ប្រទេសទាំងបីវៀតណាម​ឡាវនិងកម្ពុជា។ ដោយសារដំណើរការផ្លាស់ប្តូរទី
តាំង​ស្នាក់​នៅ ជនជាតិ Brau ជាប្រជាជនមកស្នាក់នៅវៀតណាមយឺតជាងគេ
មុននេះ​ប្រមាណ១រយឆ្នាំ (ដើមសត្សវត្សទី២០)។ ជាជាតិ Brau ពុំមានអក្សរ
ប៉ុន្តែមានភាសា​ដោយឡែកនិងសម្លេងចំណុះក្រុមភាសា  Mon ខ្មែរ។ ជនជាតិ
Brau នាបច្ចុប្បន្ន​ស្នាក់​នៅភាគច្រើននៅភូមិ Dak Me ឃុំ Bo y ស្រុក Ngoc Hoi
ខេត្ត Kon Tum។ ពី​យូយាមកហើយ ក្នុងជីវភាពរស់នៅខាងព្រលឹងជនជាតិ
Brau ជឿជាក់ថាអវកាសគឺ​ដោយ​ទេវតាកំពូល Pa Xay បង្កើតឡើង ទេវតា Pa
Xay បានបង្កើតឡើងមេឃ​ដី​និងមនុស្សសត្វលោកគ្រប់ប្រភេទ។​ ក៏ដូចជា
បណ្ដាជនជាតិនៅដំបន់ Tay Nguyen នោះ ជនជាតិ Brau ចាត់ទុកថាអ្វីៗលើ
ពិភពលោកមានរូបភាពជាច្រើននិងពិភពពហុទេវតា។ ឆ្លង​កាត់បណ្ដា
ដំណាក់កាលសហគមន៍ជនជាតិ Brau បានបង្កើតឡើងផ្នែកវប្បធម៍​របស់ជន
ជាតិខ្លួន។ លោក Luu Anh Hung អ្នកស្រាវជ្រាវបណ្ដាជនជាតិភាគតិច​នៅ
ដំបន់ Tay Nguyen បានចាត់ទុកថា៖

        “វប្បធម៍ប្រពៃណីរបស់ជនជាតិ Brau ក៏មានភាពប្រហាក់ប្រហែលជាមួយ​
ជនជាតិជាច្រើននៅដំបន់ Tay Nguyen និយាយរួមនិងដំបន់ភាគខាងជើងដំបន់
Tay Nguyen និយាយដោយឡែក។ ឧទាហរណ៍ដូចជាជនជាតិ Brau មានផ្ទះ
Rong ផ្ទះផុតពីដីនិងបណ្ដាពិធីបុណ្យទាក់ទិនដល់រដូវដាំស្រូវ។ ក្នុងជីវភាពរស់
នៅ​ជនជាតិ Brau មានប្រពៃណីរាក់ទាក់ជាមួយភ្ញៀវស្មារតីសហគមន៍របៀប
រស់​នៅ​គោរពជនចាស់ជរាស្រឡាញ់កុមារ។”

       រចនាសម្ព័ន្ធភូមិរបស់ជនជាតិ Brau ​មានចរិតលក្ខណៈសហគមន៍ខ្ពស់។ ផ្ទះ
Rong ជាផ្ទះខ្ពស់បំផុតនិងមានស្ថាប័ត្យកម្មស្អាតបំផុតត្រូវបានសាងសង់នៅ​
កណ្ដាល​ភូមិ រីឯផ្ទះរបស់អ្នកភូមិត្រូវបានសាងសង់ជាផ្ទះផុតពីដីនៅជុំវិញ​មាន
ទ្វា​ឆ្ពោះទៅផ្ទះ​Rong។ ផ្ទះ Rong ជាមជ្ឈមណ្ឌលជីវភាពរស់នៅសហគមន៍ ជា
កន្លែង​ប្រព្រឹត្តទៅបណ្ដាពិធីបុណ្យរបស់ភូមិទាំងមូល។ ក្រោយសង្គ្រាម ដោយ
ការយក​ចិត្ត​ទុកដាក់របស់រដ្ឋនិងការជួយឧបត្ថម្ភរបស់កងទ័ពការពារព្រំដែន
ខេត្ត Kon Tum ជនជាតិ Brau បានស្ថិរភាពជីវភាពរស់នៅជាបណ្ដើរៗនៅភូមិ
Dak Me ឃុំ Bo y ស្រុក Ngoc Hoi។ លោក Thao Loi ជនជាតិ Brau និងជា
កម្មាភិបាលភូមិ Dak Me ឃុំ Bo​ Y ស្រុក Ngoc Hoi ខេត្ត Kon Tum បានឲ្យដឹងថា៖

        “នាឆ្នាំ២០០៥ ចំពោះមុខនឹងគ្រោះអាសន្នថយចុះចំនួនប្រជាជន រដ្ឋវៀត
ណាម​បានយកចិត្តទុកដាក់និងមានគោលនយោបាយជាក់ស្ដែងជួយឧបត្ថម្ភ
ជនរួម​ជាតិ Brau។ រដ្ឋាភិបាលបានអនុម័តលើគំរោងការជួយឧបត្ថម្ភអភិវឌ្ឍន៍
ជនជាតិ Brau នៅឃុំ​Bo Y ស្រុក Ngoc Hoi ខេត្ត Kon Tum ជាមួយចំនួនថវិការជា
ប្រាក់​សរុប​​ប្រមាណ២៥ពាន់លានដុង។ នាឆ្នាំ២០១០ ក្នុងពេលដែលបូកសរុប
គំរោងការ ជីវភាពរស់នៅរបស់ប្រជាជនជាជនជាតិ Brau បានផ្លាស់ប្តូរនិង
អភិវឌ្ឍន៍។”

         ដើម្បីស្ថិរភាពជីវភាពយូអង្វែង រដ្ឋក៏យកចិត្តទុកដាក់វិនិយោគឲ្យផលិតកម្ម​ជួយឧបត្ថម្ភប្រជាជនអំពីពូជ ណែនាំបច្ចេកទេសដាំស្រូវទឹក​អភិវឌ្ឍន៍ដើម​ឈើ​ឧស្សាហកម្មដូចជាកាហ្វេកៅស៊ូ។ រួមជាមួយការអនុវត្តបណ្ដាគំរោងការរបស់រដ្ឋ ការជួយឧបត្ថម្ភសកម្មពីរដ្ឋអំណាចខេត្ត Kon Tum ជីវភាពរស់នៅរបស់ជនជាតិ
Brau បានផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។ ជំនាន់វ័យក្មេងជនជាតិ Brau មួយ​កំពុង​បានរីកធំធាត់លើដំបន់ដីនេះនឹងជាអ្នកបន្តប្រពៃណីអត្តសញ្ញាណវប្បធម៍របស់
ជនជាតិ Brau។

លោកអ្នកនាងជាទីមេត្រី!​

        ក្នុងបណ្ដានាទីព័ណ៌បណ្ដាជនជាតិវៀតណាមជាបន្តយើងខ្ញុំនឹងឧទ្ទេសនាម
ជាមួយលោកអ្នកនាងអំពីទំនៀមទំលាប់ប្រពៃណីវប្បធម៍សិល្បៈស្ថាប័ត្យកម្ម
ឧបករ​តូរតន្ត្រីរបស់ជនជាតិ Brau។​ សូមអញ្ចើញលោកអ្នកនាងតាមដានស្ដាប់៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ