លទ្ធផលដំបូងក្នុងការកសាងជនបទថ្មីនៅ Tay Nguyen
(VOV) /  
(VOV)_ចំពោះបណ្ដាខេត្ត Tay Nguyen តំបន់ភាគកណ្ដាលវៀតណាម ការក
សាងជនបទថ្មីជាភារកិច្ចសំខាន់មួយក្នុងចំណោមបណ្ដាភារកិច្ចសំខាន់ៗ។ ជាមួយ
ទិសស្លោក÷ ប្រជាជនជាម្ចាស់នៃដំណើការកសាងជនបទថ្មី បណ្ដាខេត្ត Tay Nguyen
បានសកម្មប្រមូលផ្តុំកម្លាំងប្រជាជន រួមជាមួយការធ្វើអាជីវកម្មឧត្តមភាពរបស់តំបន់ ប្រកបដោយសមស្រប ដើម្បីបង្កើតការផ្លាស់ប្តូរថ្មីធំធេញក្នុងតំបន់។
|
ជនរូមជាតិ Tay Nguyen (TTXVN) |
ភូមិ Tang Du ឃុំ Ea kao ទីក្រុង Buon Ma Thuot ខេត្ត Dak Lak ឥឡូវនេះបាន
មានមុខ មាត់ថ្មី ជាមួយ បណ្ដារបង ច្រក់ផ្លូវដ៏ល្អ ស្អាត។ លោក Y Tham Kbua អ្នក ភូមិមួយនាក់ បានអោយដឹងថា÷ នេះគឺជាលទ្ធផលនៃការអនុវត្តកសាងជនបទថ្មី ត្រូវបានរៀបចំឡើងនាដើមឆ្នាំ ២០១២។ តាំងពីនោះមក រដ្ឋអំណាចតំបន់បាន
ចលនាបង ប្អូនចូលរួមកម្មវិធីកសាងឃុំវប្បធម៌ជនបទថ្មី។ លោក Y Tham Kbua
បានអោយដឹងថា÷
“ យើងខ្ញុំចូលរួមចលនាកសាងជនបទថ្មិយ៉ាងសកម្ម។ គ្រួសារខ្ញុំមានជន៥នាក់ ជនទាំងអស់គ្នាសុទ្ធតែខំប្រឹងប្រែងធ្វើសេដ្ឋកិច្ច ទន្ទឹមនឹងនោះ រដ្ឋជានិច្ច
កាលជួយឧបត្ថម្ភប្រជាជនក្នុងភូមិទៀតផង។ បានជា យើងខ្ញុំត្រូវតែខំប្រឹងប្រែង
ឧស្សា ព្យាយាមធ្វើសេដ្ឋកិច្ច ខ្លាំងជាងឆ្នាំមុនៗ។”
រួមជាមួយការប្តេជ្ញាចិត្តកសាងជនបទថ្មី ភូមិជាច្រើននៅ Tay Nguyen បានរួម កម្លាំងកាយចិត្តធ្វើផ្លូវជនបទ បរិច្ចាកដីដើម្បីបើកផ្លូវ …ល។ ដូចជាគ្រួសារលោក
Bum និងគ្រួសារមួយចំនួន នៅភូមិ Chrong ទី២ ឃុំ Dak Ta Ley ស្រុកMang Yang
ខេត្ត Gia Lai បានបរិច្ចាកដីរាប់ពាន់ម៉ែត្រក្រឡា ដើម្បីធ្វើផ្លូវជនបទថ្មី។ លោក Bum បានអោយដឹងថា÷
“ ភូមិសម្រេចចិត្តជ្រើសរើសទីកន្លែងណាដើម្បីអភិវឌ្ឍន៍ជនបទ គឺយើងខ្ញុំធ្វើ
តាម។ សប្បាយណាស់ មុខមាត់ភូមិបានមានការផ្លាស់ប្តូរជាជ្រើន ជីវភាពរស់នៅ របស់ប្រជាជនត្រូវបានលើកស្ទុយជាច្រើន។”
ឆ្ពោះទៅគោលដៅលើកកំពស់ជីវភាពរស់នៅខាងសេដ្ឋកិច្ចសំរាប់ប្រជាក
សិករ ប្រកបដោយចីរភាព បណ្ដាខេត្ត Tay Nguyen បានបូកសរុបរបៀធ្វើល្អ ដើម្បី
ពង្រីកក្នុងចលនាកសាងជនបទថ្មី។ នៅឃុំ Ea Yong ស្រុក Krong Pach ខេត្ត Dak
Lak ប្រជាជនស្វែងរកបានដើមឈើស្នូលចំនួន៣ប្រភេទគឺ÷កាហ្វេ ធូរេន អាវ៉ូកា
ចេរ។ លោក Tan Van Cham អនុប្រធានគណះកម្មាធិការប្រជាជនឃុំ Ea Yong
បានអោយ ដឹងថា÷ ចំណូលទទួលបានពីរបៀបធ្វើនេះបានកើនឡើងច្រើនដង÷
“ អនុវត្តខ្លឹមសារចំនួន៦ និងបទដ្ឋានចំនួន ១៩ របស់កម្មវិធីកសាងជនបទថ្មី ឃុំបានកំណត់នូវបណ្ដាប្រភេទដើមឈើរស្នូលគឺ÷ កាហ្វេ និងដើមឈើហូបផ្លែរ
ពិសេសគឺធូរេន។ ក្នុងស្ថានភាពជាក់ស្ដែង ក្នុងមួយហិកតាយើងដាំបាន១០០ដើម ទទួលបានទិន្នផល៨តោន និងចំណេញជាប្រាក់គឺ ១១០លានដុង។”
អាស្រ័យចលនាបានកម្លាំងប្រជាជន ឆ្លៀតយកឧត្តមភាពរបស់តំបន់ដីនេះ កម្មវិធិកសាងជនបទថ្មីនៅ Tay Nguyen ទទួលបានលទ្ធផលគួរអោយចាប់អារម្មណ៍។ ក្រៅពីបណ្ដាការជោគជ័យជាជំហានដំបូងនៅភូមិជាច្រើននៅ Tay Nguyen ខាង
ជើង មានឃុំ Ha Mon ខេត្ត Kon Tum ក្លាយទៅជាឃុំដំបូង ដែលបានកសាងជន បទថ្មីប្រកបដោយជោគជ័យ។ ចំណូលគិតជាមធ្យមតាមមនុស្សម្នាក់ទទួលបាន
៣៨លានដុង។ នៅ Tay Nguyen ខាងត្បូងឃុំ Tan Hoi ស្រុក Duc Trong ខេត្ត Lam Dong ក៏ទទួលបានបទដ្ឋានចំនួន១៨/១៩បទដ្ឋានអំពីការកសាងជនបទថ្មី។ បណ្ដា គំរូរនោះ ជាភ័ស្តុតាងសរអោយឃើញថា÷ កម្មវិធីកសាងជនបទថ្មីនៅ Tay Nguyen កំពុងបានអនុវត្តយ់ាងសកម្ម និងទទួលបានលទ្ធផលធំធេងជា ច្រើន ក្នុងឆ្នាំ ២០១៣ នេះជាពិតប្រាកដ៕
-VOV