ជនជាតិ Kinh ជនជាតិមានចំនួនប្រជាជនច្រើនបំផុតនៅវៀតណាម។

ជនជាតិ Kinh ជនជាតិមានចំនួនប្រជាជនច្រើនបំផុតនៅវៀតណាម។ - ảnh 1
ជនជាតិ Kinh ជនជាតិមានចំនួនប្រជាជនច្រើនបំផុតនៅវៀតណាម។ (Internet)


        VOV-កន្លងផុតទៅជាច្រើនសត្សវត្ស សហគមន៍បណ្ដាជនជាតិវៀត​ណាម​បានផ្សាភ្ជាប់ជាមួយគ្នារហូតក្នុងដំណើរប្រវត្តិសាស្ត្រតស៊ូប្រឆាំង​សត្រូវឈ្លាន ពានការពារដែនដីដណ្ដើមឯករាជ្យ កសាងប្រទេសជាតិ។​ ជន​ជាតិ​នីមួយៗ សុទ្ធតែមានភាសាអក្សរនិងអត្តសញ្ញាណវប្បធម៍ដោយឡែក។​ អត្តសញ្ញាណ
របស់បណ្ដាជនជាតិបានបង្ហាញច្បាស់ក្នុងជីវភាពរស់នៅសហគមន៍​និង​ក្នុង បណ្ដាសកម្មភាពសេដ្ឋកិច្ច។ សាស្ត្រាចារ្សរងបណ្ឌិត​ Bui Xuan Dinh វិទ្យាស្ថាន វិទ្យាសាស្ត្រសង្គមវៀតណាមបានឲ្យដឹងថាដើម្បីយល់អំពីជនជាតិមួយការងារ
ដើមដំបូងត្រូវយល់អំពីប្រភពដើម។

        “តាមឯកសារប្រវត្តិសាស្ត្រវៀតណាម ជនវៀតគឺជាក្រុម Lac Viet ក្នុង​ប្លុក
Bach Viet រួមមានជនជាតិវៀតជាច្រើន។ បណ្ដាក្រុមវៀតនេះបាន​បង្កើត​ទឹកដី
ដោយឡែក។ ឯកសារប្រវត្តិសាស្ត្របានបង្ហាញតាមរយៈឯកសារបុរាណ​វិទ្យា​វត្ថុបុរាណរហូតក្នុងរយៈពេល៤០ឆ្នាំកន្លងមកទាក់ទិនដល់រាជកាល​ស្ដេច Hung
បានអះអាងថា ជីដូនជីតារបស់ជនវៀតបុរាណបានរស់​នៅ​ទី​នេះជាច្រើនតំណរ
មក ប្រជាជនវៀតបុរាណបានបង្កើតឡើងដោយផ្ទាល់បណ្ដា​ខឿមវប្បធម៍មាន
ចរិតលក្ខណៈតៗមកពី Phung Nguyen, Go Mun, Dong Dau, Dong Son ជាដើម។”

ជនជាតិ Kinh ជនជាតិមានចំនួនប្រជាជនច្រើនបំផុតនៅវៀតណាម។ - ảnh 2
សាស្ត្រាចារ្សរងបណ្ឌិត Bui Xuan Dinh វិទ្យាស្ថានវិទ្យាសាស្ត្រសង្គមវៀតណាម (Internet)

          ដំបន់ភូមិសាស្ត្ររស់នៅរបស់ជនវៀតគឺដំបន់ភាគកណ្ដាលនិងវាលទំនាប
ខាងជើង។ ចាប់ពីសត្សវត្សទី១១ដោយសារតម្រូវការដីធ្លី ដោយចរិតលក្ខណៈ​
សម័យសក្កដិភូមិ ជនវៀតបានឈានទៅដំបន់ភាគកណ្ដាលពង្រីកទឹកដី​ទៅ​ដំបន់
ណាមបូ។ ជនវៀតបានប្រមូលផដុំគ្នាទៅរស់នៅដំបន់ភាគឦសាននាដើម
សត្សវត្សទី២០ ក្នុងពេលដែលជនបារាំងបានបង្កើតបណ្ដាទីក្រុងនិងនៅដំបន់
Tay Nguyen ក៏​ដូច្នេះដែរ។ ជនវៀតមានប្រវត្តិសាស្ត្ររស់នៅប្រមូលផ្ដុំខុសពីគ្នា
ប៉ុន្តែកន្លែង​ណា ជនវៀតក៏សម្របខ្លួនយ៉ាងឆាប់រហ័សជាមួយជីវភាពរស់នៅថ្មី សម្របខ្លួនជាមួយជនជាតិភាគតិចម្ចាស់ស្រុកទន្ទឹមនឹងនោះពង្រីកបាន​តួនាទី
របស់ជនជាតិមានសម័ត្ថភាពអភិវឌ្ឍន៍ខ្ពស់ជាងដើម្បីបង្កើតជាកំលាំងដ៏ធំរឹងមាំ
មួយនាំបណ្ដាដំបន់នោះអភិវឌ្ឍន៍រួមជាមួយដំបន់វាលទំនាប។​សាស្ត្រាចារ្សរង
បណ្ឌិត Bui Xuan Dinh បានឲ្យដឹងថែមទៀតថា៖

        “ជនវៀតជាប្លុកឯកភាពមួយ ប៉ុន្តែក្នុងដំណើរការផ្លាស់ប្តូរទៅកន្លែង​រស់នៅ​
ថ្មី​ត្រូវសម្របខ្លួនជាមួយបរិយាកាសរស់នៅដើម្បីស្ថិតស្ថេរ។ ក្នុង​ដំណើការនោះ​
ជន​វៀតបានរៀនសូត្រសម្របខ្លួនជាមួយលក្ខណៈរស់នៅរបស់​ជនរួមជាតិភាគ
តិច​នៅទីនោះដើម្បីបង្កើតឡើងរបៀបរស់នៅវប្បធម៍ថ្មីមានការរួមផ្សំជាមួយ
វប្បធម៍​របស់គេជាមួយវប្បធម៍ដែលគេប្រមូលបាន។”

        ដោយសារលក្ខណៈរស់នៅប្រមូលផ្ដុំ ជនវៀតរកស៊ីភាគច្រើនដោយ​សារ​ផលិតកម្មកសិកម្មក្នុងនោះការដាំដុះស្រែទឹកគឺសំខាន់។ ជនវៀតធ្វើ​កសិកម្ម​ផ្អែក
​លើប្រតិទិនព្រះច័ន្ទ យកចិត្តទុកដាក់ដល់កត្តារដូវ។ រួមជាមួយ​ដំណើរការ​អភិវឌ្ឍន៍​
សង្គម ជនវៀតថែមទាំងពូកែខាងផ្នែកចិញ្ចឹមសត្វទៀតផងវាបានក្លាយទៅជាផ្នែក
សំខាន់​ជា​មួយ​ទ្រង់ទ្រាយ​កាន់​តែ​បានបើកទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។ សិប្បកម្ម​របស់ជនវៀតបាន​អភិវឌ្ឍន៍​ខ្លាំងជាមួយមុខរបរជាច្រើនដូចជាកែច្នៃស្បៀង​អាហារ
តម្បាញកាត់​ដេរ​ជាដើម៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ