ចំពោះប្រជាជនវៀតណាម ពិធីបុណ្យគឺជាចរិតលក្ខណះវប្យធម៏ពិសេស មួយ ដែលសម្តែងនូវបំណងប្រាថ្នាអំពីការរស់នៅមួយ ដោយសុភមង្គល នឹងនិរន្តភាព។ ហេតុដូច្នេះពេលដែលនិទាឃរដូវមកដល់ម្តងៗទោះបីសម្របខ្លួន ទៅក្នុងបរិយាកាសតេតក្តី ជនវៀតណាមជាច្រើននាក់ នៅតែមិនភ្លេចទៅ វត្តដុតធូបបួងសួងឲ្យខ្លួន នឹងសមាជីកគ្រួសារទាំងអស់មានសុខភាពបរិបូរ ជួបតែនិងសេចក្តីសុខ នឹងសុភមង្គល។នឹងទំលាប់ទៅវត្តនាដើមឆ្នាំបានក្លាយ ទៅជាលក្ខណះល្អប្រពៃវប្បធម៏ក្នុងប្រជាជនគ្រប់ស្រទាប់។ ទៅវត្តធ្វើបុណ្យទានអាចនៅមិនថាថ្ងៃណាក្នុងឆ្នាំ ក៏ប៉ុន្តែប្រជាជនវៀត ណាមតែងតែទៅវត្តនាព្រឹកថ្ងៃទី១ចូលឆ្នាំថ្មី។នេះក៏ជាទីមកដល់ដើមដំបូង
របស់ ឆ្នាំថ្មីដែរ។ពីព្រោះប្រជាជនវៀតណាមជឿថា៖ពេលវេលាឆ្លងឆ្នាំរវាង
ឆ្នាំចាស់នឹងឆ្នាំថ្មីគឺជាពេលវេលាដែល ដី-មេឃប្រសព្វគ្នា បណ្តាទេវតានិង
ព្រលឹងជីដូនជីតា និងបញ្ជាក់ឲ្យទឹកចិត្តជ្រះថ្លារបស់កូនចៅហើយនិងជួយ
តាមបីបាច់ថែរក្សាបុគ្គលនិងក្រុមគ្រួសារឲ្យជួបតែនិងសេចក្តីសុខ សុភ
មង្គល។ស្នូរជួងរំពងអឺងកងនិងស្នូរ គោះត្រដោកធ្វើឲ្យបរិយាកាសមាន
ភាពស្ងៀមស្ងប់ រាល់ទុក្ខកង្វល់នៃការរស់នៅ ហាក់ដូចជាត្រូវរលាយបាត់
អស់ដើម្បីប្រមូលអារម្មណ៏ឆ្ពោះទៅព្រះពុទ្ធ។
អ្នកទៅវត្តតែងតែរៀបចំគ្រឿងសំណែនជាស្ពក មួយដែលជានិមិត្តរូបនៃ
ចិត្តជ្រះថ្លា ដើម្បីថ្វាយជូនព្រះពុទ្ធ។ព្រះអនុត្ថេរThich Thanh Nha ចៅអធិការ
វត្ត Tran Quoc ហាណូយមានពុទ្ធដីការថា៖”ស្ពកគ្រឿងសំណែនរួមមានផ្លែ
ឈើ ផ្កាធូបទាន។ចំពោះពុទ្ធសាសនា មិនត្រូវសែនម្ហូបប្រៃទេ”។ នៅបណ្តា
ទីសក្ការះ បូជា ពុទ្ធបរិស័ទ្ធបួងសួងផ្តាំផ្ញើបំណងប្រាថ្នាជូនព្រះពុទ្ធ សូមឲ្យ
មានឆ្នាំថ្មី១ល្អប្រសើរមានសិរីសួស្តីជ័យមង្គលវិបុលសុខ។ ព្រះអនុត្ថេរ Thich
Thanh Nha ពន្យល់” មកដល់នឹងវត្តគឺមកដល់នឹងការល្អស្អាត ប្រៀបដូចជា
បំបាត់អស់រាល់ ការទុក្ខកង្វល់ដើម្បីរង់ចាំ សង្ឃឹមទៅលើប្រការល្អប្រសើរថ្មី។
ពុទ្ធបរិស័ទ្ធទៅវត្ត គឺដើម្បីសូមសេចក្តីសុខសប្បាយ នឹងភាពចំរុងចំរើន។ ត្រូវ
សែនព្រេនបួងសួង ផង នឹងបូសផងទើបទទួលបានផល។បួសគឺអនុវត្តប្រការ
ជាកុសលធម៏ ផ្តល់មក នូវផលប្រយោជដល់សង្គម។ បួសរួមផ្សំជាមួយការ
គោរពបូជា ទើបមានផល ប្រយោជ”។
ទៅធ្វើបុណ្យទាននាដើមឆ្នាំមិនគ្រាន់តែដើម្បីបំពេញឋានព្រលឹង
ប៉ុណ្ណោះទេ ថែមទាំងជាឪកាសល្អមួយដើម្បីទៅមើលកំសាន្តបណ្តាទេស
ភាពធម្មជាតិដ៏ ល្អត្រកាលទៀតផង។ទិដ្ឋភាពស្រស់ស្អាតពេញទៅដោយ
កំលាំងរស់ប្រៀបដូច ជាបន្ថែមជំនឿជឿជាក់ នឹងសេចក្តីសង្ឃឹមដល់មនុស្ស
ក្នុងឆ្នាំថ្មី។ប្រហែលជា ដោយហេតុនេះ នៅថ្ងៃទី ១នៃឆ្នាំថ្មី ភ្ញៀវនាំគ្នាទៅ
វិមាន Tay Ho – ទីសក្ការះបូជា ព្រះមែ Lieu Hanh ទៅវត្តQuan Su វត្ត Tran
Quoc បួងសួងសូមសេចក្តីសុខ សប្បាយ នឹងភាពចំរុងចំរើនឬទៅ Van
Mieu Quoc Tu Giam បន់ស្រន់សូមឲ្យ កូនចៅ រៀនសូត្រពូកែ ក្លាយទៅជាមនុស្សមានប្រយោជដល់សង្គម។លោកស្រី Loan មកពី Uong
Bi -Quang Ninh បានចែករំលែកថា៖ខ្ញុំទៅវត្តដើម្បីបួងសួង សូមឲ្យប្រទេស
មានសន្តិភាពផងប្រជាជនមានសុខដុមរម្យនាផង។ខ្ញុំកាន់ពុទ្ធ សាសនា
ទើបចង់ឲ្យកូនចៅខ្ញុំរៀនតាមព្រះពុទ្ធដើម្បីក្លាយទៅជាមនុស្សមាន
ប្រយោជដល់សង្គម។ខ្ញុំតែងតែទៅវត្តនៅថ្ងៃចូលឆ្នាំថ្មីដោយទឹកចិត្រជ្រះថ្លា។
នេះក៏ជាវិធី១ ដើម្បីអប់រំកូនចៅក្លាយទៅជាមនុស្សល្អ។បានដូច្នេះទើបថែរក្សា
ការពារ ប្រទេសមានសន្តិភាពបាន។
ឆ្លងកាត់កត្តាព្រលឹងទាំងឡាយ ទៅធ្វើបុណ្យទានដើមឆ្នាំជាលក្ខណះ
វប្បធម៏ល្អប្រពៃ ១ របស់ប្រជាជាតិវៀតណាមជានិច្ឆ៕