ផ្សារតេត​ Bac Ha

Bac ha ជា​ផ្សារធំបំផុតនៅតំបន់ព្រៃភ្នំព្រំដែន ជាទីកន្លែងជួបប្រាស្រ័យ
 ជួញដូរ ផ្លាស់ប្តូរទំនិញរបស់ជនជាតិចំនួន​​ ១៤ ជាភាតរះនៅទីរួមស្រុក
  Bac ha នឹងបណ្តាស្រុកជិតខាង។​ផ្សារបានប្រជុំ ១លើកក្នុង១​សប្តាហ៏​
នាថ្ងៃ​អាទិត្យ។ ជាធម្មតាផ្សារមានសភាពអ៊ូអរ។ក៏ប៉ុន្តែ​ក្នុងប៉ុន្មានថ្ងៃជិត
និងបុណ្យតេតប្រពៃណី​​នេះផ្សារកាន់តែអ៊ូអរថែមទៀត។  
       Tay Bac ក្នុងប៉ុន្មានថ្ងៃនេះកំពុងទទួលភាពត្រជាក់ខ្លាំង។ អ័ព្វគ្រប
ដណ្តប់ មកលើគ្រប់ទឹសទី។​ចរន្តមនុស្សពីបណ្តាភូមិឃុំហូរទៅកាន់ផ្សារ
តាំងពីពេល ព្រលឹម។នេះជាពេលប្រជុំផ្សារចុងក្រោយក្នុងឆ្នាំ​​ទើបអ្នក
ណាក៏ចង់លក់ឲ្យអស់ ទំនិញដើម្បីមានលុយទិញប្រដាប់ប្រដាប្រុង
ប្រៀបថ្ងៃបុណ្យចូលឆ្នាំថ្មី។​ថ្ងៃនេះ​លោក​ThaoTheu De នៅឃុំ Thai Giang
Pho​​​ ​ទៅផ្សារលក់ធូប។លោកឲ្យដឹង ថា៖”​ជិតដល់បុណ្យតេត ទើបទៅ
លក់។ធូបទាំងនេះលក់បាន​២០​ម៉ីនដុង។ត្រូវ លក់ឲ្យអស់ទើបទៅទិញ
ទំនិញតេត។​ ថ្ងៃនេះ​ទិញសាច់ជ្រូក បន្លែដើម្បីធ្វើបុណ្យ តេត”។        
 ​សំលេងសំណើច​ សាសងតថ្លៃទំនិញដ៏អ៊ូអរពេញ១តំបន់។​ផ្សារក្នុង
ប៉ុន្មាន ថ្ងៃជិតតេត​ទើបមុខទំនិញសប្បូរបែបណាស់។​ប្រជាជននាំយក
របស់របរវត្ថុគ្រប់ បែបយ៉ាងមកលក់នៅផ្សារដូចជា​តែ​ផ្លែឈើស្រា​ខោអាវ
តម្បាញចរបាប់ជាដើម។​អ្នកមានលុយ​គឺទៅទិញទំនីញតេត។​ប៉ុន្តែ ប្រជា
ជនភាគច្រើនបានយកសត្វ ចិញ្ចឹម កសិផលរបស់ខ្លួនទៅលក់យកលុយ
ទិញទំនិញតេត។​លោកTo Cui -ជាជាតិ​ phu La នៅឃុំ Lung Phin សង្ឃឹម​
លក់បានកែបសេះ​ចំនួន​៤ ។លោក ប្រាប់ឲ្យដឹងថា៖​ “លក់កែបសេះនេះ
ឲ្យសេះដឹកទំនិញ។ក្នុង​១សប្តាហ៏​ខ្ញុំធ្វើបាន 4 កែប។​បើលក់បាន​នឹងមាន
លុយទិញស្រាផឹកក្នុងបុណ្យតេត។​ខ្ញុំក៏ទិញសាច់​ ៤​ គីឡូក្រាមទៀត។​​​
នៅផ្ទះ​កាប់មាន់​ពី​ ២​ដល់ ៣​ក្បាលដែរ”។ ចំពោះប្រជាជនគ្រប់ជនជាតិ
នៅតំបន់ព្រៃភ្នំ​​បុណ្យតេតមិនអាចខ្វះសាច់ ជ្រូកបានឡើយ។ដោយ
ហេតុនេះ​តូបលក់សាច់ជ្រូកមានមនុស្សមកទិញជា ច្រើន។ជាធម្មតា ពេល
ប្រជុំផ្សារម្តងៗ​ លោក​ Giang Seo Sang កាប់ជ្រូក​ ១ ក្បាលតែប៉ុណ្ណោះ ប៉ុន្តែ
នៅពេលប្រជុំផ្សារតេត​ លោកត្រូវកាប់ជ្រូក ២ ក្បាល។ លោក​រៀបរាប់ថា៖
”​លក់តាំងពីម៉ោង ៦ ព្រឹក ដល់ឥឡូវនេះគឺអស់ហើយ។​ជ្រូក ១ ក្បាលមាន
ទម្ងន់​១៤០គីឡូក្រាម។ប្រជាជនទិញសាច់មកព្យួរដើម្បីទទួលបុណ្យ តេត”។ មិនត្រឹមតែម្ហូបអាហារលក់ដាច់ប៉ុណ្ណោះទេ​ថែមទាំងបណ្តាឧបករណ៏
កសិកម្មក៏លក់ដាច់ដែរ។ចំពោះប្រជាជននៅទីនេះបណ្តាឧបករណ៏បំរើការ
ងារ បង្កបង្កើនផលដើរតួរនាទីសំខាន់ណាស់។​​ គេចង់ថា៖ឆ្នាំថ្មី​ប្រើឧបករណ៏
ថ្មី។​ក្រោយពីបានជ្រើសរើសម៉ត់ចត់​ លោក​ Vang Van Lo ជាជនជាតិ​ Tay
 ​នៅ​ Na Hoi ក៏ជ្រើសបាន​​ឧបករណ៏​១គ្រឿងដែរ។​លោក​​ប្រាប់ថា៖​ “ពេញចិត្ត
ទើបទិញ​។​ឆ្នាំថ្មី គឺ​ត្រូវប្រើប្រាស់ឧបករណ៏ថ្មី។​ក្រៅពីនោះក៏ត្រូវទិញអីវ៉ាន់ជា
ច្រើនទៀត ដូចជាខោអាវ​ស្បែលជើងសំរាប់កូន​”។
 វិសេសវិសាលនឹងសប្បាយភ្នែក​បំផុតគឺបណ្តាតូបលក់សំពត់ អាវ
 កន្សែង​សំរាប់នារី។​អ្នកស្លៀកលសំពត់។​អ្នកមើលអាវស្បែកជើង។គេជ្រើស
រើសយ៉ាងម៉ត់ចត់។លក់ខោអាវនៅផ្សារ​ Bac Ha ក្នុងរយះពេល ៤ ឆ្នាំ​មក​
លោក​ Thao Van Sinh ឲ្យដឹងថា៖”មនុស្សចាស់​មនុស្សក្មេងសុទ្ធតែទិញ។
តាំងពីព្រឹកមក​​លក់បានជិត​ ២ លាន​ដុង​ហើយ”។ ក្រោយពីបានទិញ
ទំនិញចាំចាច់គ្រប់គ្រាន់ ហើយនោះ គេ​សុទ្ធតែមកហាង លក់​  Thang Co
 (​មុខម្ហូប​១​របស់តំបន់)។​ ពេលនេះ​គេទើបមានឪកាសផ្លាស់ប្តូរ យោបល់
 សាកសូរសុខទុក្ខគ្នា​ ពិសេសគឺអំពីការត្រៀមរៀបចំឲ្យបុណ្យតេត។ រីឯ
កំលោះក្រមុំវិញ ផ្សារណាត់បុណ្យតេត​ក៏ជាឪកាស​ដើម្បីគេណាត់ជួបគ្នា
ទៅ ដើរលេងក្នុងបុណ្យតេត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ