ពង្រីកនូវតំលៃបេតិកភ័ណ្ឌ Huong Uoc ដំបន់ជនបទក្នុងជីវភាពរស់នៅខាងវប្បធម៍

ពង្រីកនូវតំលៃបេតិកភ័ណ្ឌ Huong Uoc ដំបន់ជនបទក្នុងជីវភាពរស់នៅខាងវប្បធម៍ - ảnh 1
ពង្រីកនូវតំលៃបេតិកភ័ណ្ឌ Huong Uoc ដំបន់ជនបទក្នុងជីវភាពរស់នៅខាងវប្បធម៍ (baophapluat.vn)

        Vovworld-ក្នុងប្រវត្តិសាស្ត្រវៀតណាម Huong Uoc ជាសេចក្តីកត់ត្រារាល់​
លក្ខន្កិកៈ (ការកំណត់ប្រព្រឹត្តរួម) មានចរិតលក្ខណៈចាប់បង្ខំត្រូវគោរព ទាក់ទិន​ដល់ជីវភាពរស់នៅសហគមន៍ប្រជាជនក្នុងភូមិ។ បណ្ដាលក្ខន្តិកៈនេះបានបង្កើត​ក្នុងប្រវត្តិសាស្ត្រនិងត្រូវបានកែលំអរបំពេញបន្ថែមក្នុងពេលចាំបាច់។ នៅរាជ
កាល Tran (សតវត្សទី១៧) Huong Uoc និយមក្នុងប្រព័ន្ធភូមិឃុំវៀតណាម។
Huong Uoc ស្ទើរតែទាំងអស់បានផ្ដោតទៅលើខ្លឹមសារដែលទាក់ទិនដល់ជីវភាព
រស់នៅ​ក្នុងភូមិឃុំដូចជាសន្តិសុខសណ្ដាប់ធ្នាប់ ទំនាក់ទំនងក្នុងប្រាស្រ័យទាក់ទង
ដល់ការអនុវត្ត​សិលធម៍​បង្ហាញកាតព្វកិច្ចរបស់កូនចៅចំពោះឪពុកម្ដាយលោក
តាលោកយាយ។ ទន្ទឹមនឹងកត្តាសកម្ម តាមដំណាក់កាលប្រវត្តិសាស្ត្រនីមួយៗ
សេចក្តី Huong Uoc នៅតែកំណត់រាល់ប្រការតំណមនឹងការដាក់ ពិន័យដ៏តឹងរឹង។
ប៉ុន្តែ ចំណុចលេចធ្លោក្នុង​សេចក្តី Huong Uoc មុននេះមានប្រការបង្រៀនប្រដៅជា
ច្រើនដែលដល់បច្ចុប្បន្ននៅតែ​មាន​តំលៃយ៉ាងជ្រាលជ្រៅដូចជា Huong Uoc ភូមិ
Nhat Tan ទីក្រុងហាណូយដែល​បាន​បង្កើតមុននេះ១រយឆ្នាំបានកត់ច្បាស់ថា​ បង្រៀនឲ្យកុមារជាកាតព្វកិច្ចរបស់​ឪពុកម្ដាយ គ្មានអ្នកណាបានលើកឡែងឡើយ។​
 រឺសេចក្តី Huong Uoc ភូមិ Phu Xa Doai (ជាយក្រុងហាណូយ) ដែលបង្កើតនាឆ្នាំ១៩០៦ មានមាត្រាកត់ត្រា​ចាប់​បង្ខំកុមារមានវ័យអាយុពី៥ដល់៦ត្រូវបានទៅរៀនជាដើម។
សេចក្តី Huong Uoc ជាច្រើនដល់បច្ចុប្បន្ននៅរក្សាតាមប្រពៃណីដូចជាកំណត់ការ
ទទួលខុសត្រូវរបស់ប្រជាជនរួមវិភាគទានកសាងភូមិឃុំ។ លោក Tran Hong Duc
អាយុ៨១ឆ្នាំនៅ​ទីក្រុងហាណូយបានឲ្យដឹងថា៖

        “នៅស្រុកកំណតខ្ញុំភូមិ Quang Xuyen ឃុំ Thanh Cong ស្រុក Khoai Chau ខេត្ត
Hung Yen មុននេះក្នុង Huong Uoc របស់ភូមិបានកំណត់ថា​ កូនក្រមុំក្នុង​ពេល​យកប្តីនៅឆ្ងាយត្រូវរួមវិភាកទានឲ្យភូមិឥដ្ឋចំនួន៥០០ដុំដើម្បីសាងសង់ផ្លូវ​ភូមិ។​ឥឡូវនេះគេមិនកំណត់អញ្ចឹញទៀត ប៉ុន្តែភូមិនៅតែអំពាវនាវរួមចំណែក​ដើម្បី​
កសាងជនបទថ្មី។​ រួមជាមួយការកំណត់នេះ អ្នកជាច្រើនបានរួមវិភាគទានដើម្បី​សាងសង់ខ្លោងទ្វាភូមិ វិហារភូមិ កាន់តែស្អាតពីមួយថ្ងៃទៅមួយថ្ងៃនិងភូមិខ្ញុំត្រូវ​
បាន​ទទួលស្គាល់ជាភូមិវប្បធម៍ ភូមិជនបទថ្មី។”

        ជាក់ស្ដែងគឺនាបច្ចុប្បន្ន Huong Uoc នៅបណ្ដាភូមិជនបទនៅស្ថិតស្ថេរទន្ទឹម​
នឹង​ប្រព័ន្ធច្បាប់រដ្ឋ។ សាស្ត្រាចារ្សបណ្ឌិត Ngo Duc Thinh បានចាត់ទុកថា ជាក់​ស្ដែងក្នុងច្បាប់របស់រដ្ឋក៏បានដាក់ចេញប្រការជាច្រើនមានចរិតលក្ខណៈទូទៅពី​
បណ្ដា Huong Uoc ហេតុនេះហើយរវាង Huong Uoc និងច្បាប់មិនផ្ទុយគ្នា ថែម​ទាំង​បំពេញបន្ថែមឲ្យគ្នាទៀតផង។

        “ខ្ញុំគិតថា​ច្បាប់របស់រដ្ឋមានចរិតលក្ខណៈទូទៅ​រីឯរបៀប Huong Uoc គឺជាក់​
ស្ដែងបនីយកម្ម។ ជាក់ស្ដែងនាបច្ចុប្បន្នក្នុង Huong Uoc ការកំណត់កសាងជនបទ​ថ្មីបានមានខ្លឹមសារច្បាប់ទៅហើយ។”

        ក្នុងប៉ុន្មានឆ្នាំកន្លងមក ចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជីវភាព​
វប្បធម៍​នៅទីប្រជុំជន” ត្រូវបានផ្សាភ្ជាប់នឹងចលនាកសាងជនបទថ្មី។ ជួយជ្រោម​
ជ្រែងចលនានេះ​គណៈកម្មាធិការរណសិរ្សមាតុភូមិបណ្ដាដំបន់បានសេនាធិការ​ឲ្យរដ្ឋអំណាចបំពេញបន្ថែមធ្វើឲ្យសម្បូរបែបបន្ថែម Huong Uoc នៅទីប្រជុំជន ដូច្នេះ​បានរួមចំណែកអនុវត្តល្អចលនាកសាងជីភាពរស់នៅខាងវប្បធម៍ថ្មី។ តាម​នោះ
Huong Uoc ត្រូវបានប្រជាជនពិភាគ្សាក្រោយនោះត្រូវបានរដ្ឋអំណាចអនុម័ត​លើមូលដ្ឋានស្រុះចិត្តគំនិតនិងបន្តចំណុចសកម្មរបស់ Huong Uoc ប្រពៃណី។ ក្នុង​ដំណាក់កាលនាបច្ចុប្បន្ន បណ្ដាសេចក្តី Huong Uoc នៅភូមិជនបទជាច្រើនកំពុង​
បានបំពេញបន្ថែម តាមរយៈនោះពង្រីកបានកត្តាសកម្មចំពោះការអភិវឌ្ឍន៍នៅ​ភូមិ​ឃុំវៀតណាមក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ