ពិធីរំលឹកខូបបណ្តាស្តេចHung ចរិតលក្ខណះថ្មី

     
ពិធីរំលឹកខូបបណ្តាស្តេចHung ចរិតលក្ខណះថ្មី - ảnh 1
Phu Tho- តំបន់ដីសម្បូរទៅដោយពិធីបុណ្យ(រូបថត៖Internet)
  (VOVWorld)-ហាក់ដូចជាគ្មានប្រជាជាតិណា១នៅលើសកលលោកបែជាមានទិវា រំលឹក
ខួបដល់វិញ្ញាណក្ខណ្ឌនៃដូនតារួម​ នឹងមានតំបន់កេរ្តិ៍តំណែលជាតិដើម្បីធ្វើសក្ការះ បូជាដូន
តាដូចជាវិហារស្តេច ​Hung​ នៅខែត្រ​ Phu Tho ដូចជាប្រជាជាតិវៀតណាម ឡើយ។ទិវា​​ រំលឹក
ខួបដល់វិញ្ញាណ ក្ខណ្ឌនៃបណ្តាស្តេច​ Hungត្រូវបានរដ្ឋវៀតណាមប្រារព្វឡើងនាថ្ងៃទី​១០ខែ
ទី​៣តាមចន្ទគតិ​នឹងក្លាយទៅជាពិធីបុណ្យវប្បធម៏ធំបំផុតរបស់ប្រទេសទាំងមូល។         ប្រជាជនវៀតណាមគ្រប់រូបសុទ្ធតែដឹងរឿងព្រេងស្តីពីឪពុក​Lac Long Quan   យក ម្តាយ
Au Co  កើតចេញជាពងបាន១០០​ ញាស់ជាកូនប្រុស​១០០​​បង្កើតជាបណ្តាជនជាតិ ក្នុងសហ
គមវៀតណាម។​ដោយហេតុនេះ ប្រជាជនវៀតណាមគ្រប់រូប​សុទ្ធតែចាត់ទុកខ្លួន ជាកូនរបស់
ទេវតា របស់ព្រះឥន្រ្ទព្រះព្រហ្ម​ដែលមានដូនតារួម។​រឿងព្រេងនេះមានតាំងពី រាជកាលបណ្តា
ស្តេច​ Hung។ក្នុងអារម្មណ៏ប្រជាជនវៀតណាម​​ បណ្តាស្តេច​ Hung​​ បាន បង្កើតឡើង រដ្ឋ​​Van
Lang-ជារដ្ឋដើមដំបូងរបស់ប្រជាជនវៀតណាម។នឹងរាជកាលបណ្តា ស្តេច​ Hungនេះឯង​ បាន
បង្កឲ្យមានតំបន់កេរ្តិ៍តំណែលវិហារHung​​ ប្រវត្តិសាស្រ្ត។​ស្លាក ស្នាមបុរាណ កេរ្តិ៍តំណែលប្រវត្តិ
សាស្រ្ត​រួមជាមួយទំនៀមទំលាប់របស់ប្រជាជននៅតំបន់ ជាច្រើនបានបញ្ជាក់ថា៖រាជកាល
ស្តេច​ Hung​ជាសម័យដែលមានពិតក្នុងប្រវត្តិសាស្រ្តវៀត ណាម។​លោក Nguyen Anh Tuan អ្នកបុរាណវត្ថុវិទ្យាវិទូ​នឹងជានាយកសារមន្ទី ស្តេច​ Hung​​ ខែត្រ  Phu Tho  បានឲ្យដឹងថា៖​  
“ដោយមានកេរ្តិ៍មរតក​វប្បធម៏ដ៏ត្រចះត្រចង់តាំងពីរាជកាលបណ្តាស្តេច​ Hung  ​អមជាមួយ
ប្រព័ន្ធវប្បធម៏ប្រជាប្រីយ៏​ដែលប្រព័ន្ធនេះមិនអាចកាត់ផ្តាច់ចេញពីបណ្តាកេរ្តិ៍ តំណែលបុរាណ
វិទ្យាបានឡើយ​នេះ​បានបញ្ជាក់ថា៖រាជកាលបណ្តាស្តេច​ Hung​ គឺជា រាជកាលមានពិត”។        
ពិធីរំលឹកខូបបណ្តាស្តេចHung ចរិតលក្ខណះថ្មី - ảnh 2
​ចម្រៀងXoan នៅពិធីបុណ្យ(រូបថត៖ Internet)
ភស្តុតាងរស់រវើកនៃជំនឿធ្វើសក្ការះបូជា​បណ្តាស្តេច​ Hung នាសព្វថ្ងៃគឺកេរ្តិ៍តំណែល​ វិហារធ្វើសក្ការះបូជាបណ្តាស្តេច​ Hung ចំនួនជាង១៤០០​ កន្លែង​ដែលប្រជាជនវៀតណាម បានកសាង​នៅតំបន់នានាក្នុងទូទាំងប្រទេស​ហើយប្រារព្វពិធីបុណ្យជារៀងរាល់ឆ្នាំដើម្បី សម្តែងនូវទឹកចិត្តតបស្នងសង់គុណចំពោះដូនតា។​នៅទិវារំលឹកខូបដូនតាស្តេច​ Hung កូន
ចៅLac Hong  ដែលទោះជារស់នៅក្នុងឫនៅក្រៅប្រទេស កាន់សាសនាឫមិនកាន់សាសនា​
ក៏ដោយ ក៏មានបំណងធ្វើធម្មយាត្រាទៅកាន់តំបន់ដីស្រុកកំណើតដូនតាViet Tri Phu Tho  ដើម្បីអុជធូបក្រអូបរំលឹកគុណនៃដូនតា។នោះគឺមនសិការវិលត្រឡប់មកប្រភព ដើមនៃ
ប្រជាជាតិវិញ។តំបន់ដីស្រុកកំណើតដូនតា​ Phu Tho នៅជាទីកន្លែងដែលរក្សាទុក នូវ
ប្រភេទវប្បធម៏ពិធីបុណ្យប្រជាប្រីយ៏ពិសេសជាច្រើនដែរ។ក្នុងនោះមានចម្រៀងXoan ដែលទើបនឹងបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ណវប្បធម៏អរូបីរបស់មនុស្ស លោកត្រូវការពារជាបន្ទាន់។ កំលាំងរស់ដ៏អស្ចារ្យរបស់ប្រភេទវប្បធម៏ប្រជាប្រីយ៏នេះឆ្លុះ បញ្ឆាំងនូវជំរៅប្តុំមកក្នុងជីវភាពពលកម្មរបស់ប្រជាជនក្នុងជំនាន់ជាច្រើនដើម្បីបង្កើតជា
ចរន្តហូរហែរក្នុងវប្បធម៏ជាតិ។​​លោក​ Nguyen Huu Nhan អ្នកស្រាវជ្រាវវប្បធម៏ប្រជាប្រីយ៏​
Phu Tho  បានឲ្យដឹងថា៖  “វប្បធម៏ប្រជាប្រីយ៏នៅPhu Tho  មានស្លាកស្នាមនៃវប្បធម៏នៃ
រាជកាលបណ្តាស្តេច​Hung។នោះគឺខឿនវប្បធម៏របស់ប្រជាជនប្រកបរបរកសិកម្មស្រូវទឹក។ក្នុងរយះពេលកន្លងទៅ​ Phu Tho  បានខំប្រឹងប្រែងស្តារ​ឡើងវិញបណ្តាពិធីបុណ្យវប្បធម៏
ប្រពៃណី​ ដូចជា ចម្រៀងXoan ចម្រៀង​  Gheo ​នឹងបង្កើតបណ្តាក្លឹបចម្រៀងXoan ចម្រៀង​ 
Gheo ។បណ្តា ក្លឹបនេះ​អភិវឌ្ឌ្យយ៉ាងល្អ”។       
 
ពិធីរំលឹកខូបបណ្តាស្តេចHung ចរិតលក្ខណះថ្មី - ảnh 3
ពិធីបុណ្យវិហារ​Hungទាក់ទាញភ្្ៀវទេសចរជាច្រើន(រូបថត៖Internet)
ជំនឿធ្វើសក្ការះបូជាបណ្តាស្តេច​ Hung ជានិច្ឆកាលជាកត្តាផ្ទៃក្នុង របស់វប្បធម៏ជាតិ រួមចំណែកលត់ដំទឹកចិត្តមោទនភាព​បង្កើតជាស្មារតីសាមគ្គីភាពស្នេហារជាតិរបស់ប្រជា ជនវៀតណាម។ដោយហេតុនេះជំនឿធ្វើសក្ការះបូជាបណ្តាស្តេច​ Hung នៅតែគង់វង្សនឹង អភិវឌ្ឌ្យក្នុងសហគមប្រជាជាតិវៀតណាម។​ឆ្នាំនេះ​ពិធីរំលឹកខួបដល់វិញ្ញាណក្ខណ្ឌនៃបណ្តា
 ស្តេច​ Hung-ពិធីបុណ្យវិហារ Hung បានបើកក្នុងរយះពេល​៦ថ្ងៃ​ចាប់ពីថ្ងៃទី​៥កើត ដល់ទី​ ១០​កើតខែទី​៣​តាមចន្ទគតិ។លក្ខណះថ្មីនៃពិធីបុណ្យវិហារ Hung ឆ្នាំនេះគឺពិធីដង្ហែរគ្រែ ស្នែង
របស់បណ្តាឃុំទៅកាន់តំបន់កេរ្តិ៍តំណែលវិហារHung​​​ រួមជាមួយការចូលរួមរបស់បណ្តា អង្គ
ទូត​​តំណាងអង្គការUNESCO នៅវៀតណាម គណះកម្មាការUNESCO វៀតណាម។នៅពិធី
បុណ្យ ក៏មានទីកន្លែងជាច្រើនសម្តែងចម្រៀងXoan ចម្រៀង​  Gheo ដែរ។ ដោយមានចរិតលក្ខណះវប្បធម៏ពិធីបុណ្យពិសេសដែលបានបន្សល់ទុកតាំងពីជំនាន់
រាប់ពាន់មក​ កេរិ័្តមរតកជំនឿធ្វើសក្ការះបូជាបណ្តាស្តេច​ Hungបាននឹងកំពុងត្រូវបានបណ្តា ជំនាន់ថ្ងៃនេះរក្សារពង្រីកដើម្បិបេតិកភ័ណ្ណដ៏ថ្លៃថ្លានេះរបស់ប្រជាជាតិបន្តមាននិរន្តភាពជា មួយពេលវេលា៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ