មហាគ្រួសារនៃបណ្តាជនជាតិវៀតណាមឆ្ពោះទៅកោះសមុទ្រ

(VOVworld)- កម្មវិធី “មហាគ្រួសារនៃបណ្តាជនជាតិវៀតណាមជាមួយបុព្វហេតុ
កសាងនិងការពារមាតុប្រទេស”​ទើបនឹងប្រព្រឹត្ត ទៅនៅភូមិវប្បធម៌នៃបណ្តាជន
ជាតិវៀតណាម (ទីរួមខេត្ត Son Tay ទីក្រុងហាណូយ) ។ នៅក្នុងកម្មវិធីនេះ មាន
តំណាងជាង២០០នាក់របស់ជនជាតិចំនួន៣២មកពីខេត្តក្រុងចំនួន៨ បានចូល
រូម។

មហាគ្រួសារនៃបណ្តាជនជាតិវៀតណាមឆ្ពោះទៅកោះសមុទ្រ - ảnh 1
ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម ចូលរួមកម្មវិធីមហាគ្រួសារនៃបណ្តា
ជនជាតិវៀតណាមជាមួយកិច្ចការកសាង និងការពារមាតុប្រទេស
(រូបថតៈ chinhphu.vn)

        ចាប់ផ្តើមឲ្យបណ្តាសកម្មភាពឆ្ពោះទៅកោះសមុទ្រ ព្រំដែន និងអធិបតេយ្យ ភាពប្រទេសជាតិជាពិធីសែនព្រេនទេវតាសមុទ្ររបស់ជនជាជាតិចាម នៅខេត្ត
Ninh Thuận ភាគខាងកណ្តាលវៀតណាម។
         ស្នូរស្គរ Pa ra nưng និងស្នូរត្រែ Sa ra nai បានបន្លឺឡើង។ លោក តា​ Ka ing រាំ
ផង និងបួងសួងសូមឲ្យទេវតាសមុទ្រជួយថែរក្សានិងឲ្យអ្នកនេសាទឲ្យរួច រួច
ផុតពីគ្រោះចង្រៃ។ នេះជាពិធីបុណ្យប្រពៃណីរបស់ជនជាតិចាមដែលរៀបចំ
ឡើងនាខែមេសានិងឧសភាជារៀង​រាល់ឆ្នាំ។

        សព្វច្ងៃជនជាតិចាម នៅតែរក្សាជំនឿជាក់ទៅលើទេវតាសមុទ្រដដែល។
លោកស្រី Thuan Thi Hon នៅឃុំ Bac Son ស្រុក Thuan Bac ខេត្ត  Ninh Thuan បាន
ចែករំលែកថា៖

        “តាំងពីយូរយាណាស់មកហើយ ជនជាតិចាម តែងតែបន់ស្រន់សូមឲ្យ
ទេវតាសមុទ្រ ជួយថែរក្សាឲ្យអ្នកនេសាទសូមឲ្យកូនចៅរស់នៅសុខសាន្តត្រាន ប្រទេសជាតិសម្បូធូធារ”។

មហាគ្រួសារនៃបណ្តាជនជាតិវៀតណាមឆ្ពោះទៅកោះសមុទ្រ - ảnh 2
តំណាងជាង២០០នាក់របស់ជនជាតិចំនួន៣២មកពីខេត្តក្រុងចំនួន
៨បានចូលរួមកម្មវិធី

        ចំពោះជនជាតិចាម នៅឃុំ  Bac Son ស្រុក Thuan Bac ខេត្ត Ninh Thuan ការ
បង្កើតឡើងវិញ ពិធីបួងសួងទេវតាសមុទ្រ មិនត្រឹមតែឧទ្ទេស​នាមអំពីជំនឿ
ជាក់ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងជាឱកាសបង្ហាញនោសញ្ចេតនារបស់
ប្រជាជនចំពោះកោះសមុទ្រ ព្រមទាំងអះអាងនូវឆន្ទះការពារអធិបតេយ្យ
ជាតិ ទៀតផង។ លោក Thuan Thu សមាជិករបស់ក្រុមជនជាតិចាម ខេត្ត
Ninh Thuan ឲ្យដឹងថា៖

        “ប្រជាជនយើងត្រូវសាមគ្គីគ្នា និងរួមកម្លាំងកាយចិត្ត។ ពិធីសែនព្រេន​
ទេវតា សមុទ្រជាការបំផុសចលនារួម សំដៅឲ្យកូនចៅយល់ដឹងសភាពការ
ណ៍នៅ សមុទ្រខាងកើត។​ បន្ទាប់ពីពិធីនេះខ្ញុំត្រឡប់ទៅផ្ទះវិញរៀបរាប់ឲ្យ
កូនចៅ ដឹងអ្វីៗ ដែលជីដូនជីតាបានធ្វើដើម្បីការពារសមុទ្រខាងកើត”។

        កម្មវិធីជួបប្រាស្រ័យប្រមូលផ្តុំហត្ថលេខារបស់តំណាងជនជាតិវៀតណាម លើផែនទីវៀតណាមមានទំហ៊ុំ៦៨០ម៉ែត្រការ៉េ ជាឱកាសដើម្បីសម្តែងស្មារតី សាមគ្គីភាពក្នុងសហគមន៍ទាំងមូល។ ជាជនដំបូងដែលបានចុះហត្ថលេខាលើ
ផែន​ទីវៀតណាម លោក Luu San Van នៅស្រុក Dong Van ខេត្ត Ha Giang បាន
ឲ្យ ដឹងថា៖

        “ កម្មវិធីមហាគ្រួសារនៃបណ្តាជនជាតិវៀតណាមជាមួយកិច្ចការកសាង និងការពារមាតុប្រទេស មានអត្ថន័យដ៏សែនសំខាន់។ ការចុះហត្ថលេខាលើ
ផែនទីវៀតណាមគឺសំដៅបង្ហាញមនោសញ្ចេតនា ទឹកចិត្តស្នេហាជាតិនិង
លើកទឹកចិត្តយុទ្ធជនទាំងមូលដែលកំពុងបំពេញភារកិច្ចការពារព្រំដែនកោះ
សមុទ្រ”។

        ចំពោះជនវៀតណាមម្នាក់ៗ កោះសមុទ្រមិនត្រឹមតែជាបរិយាកាសរស់រាន
មានជីវិតប៉ុណ្ណោះទេ ថែមទាំងជាប្រភពនៃ ការអភិវឌ្ឍន៍ដ៏ចីរភាពរបស់ប្រទេស
ជាតិទៀតផង។ សេចក្តីស្នេហារចំពោះសមុទ្រ ទឹកចិត្តស្នេហាជាតិបានជួយឲ្យ មាតុប្រទេសវៀតណាមឆ្លងផុតរាល់ការលំបាកសាកល្បង និងកសាងប្រទេស ជាតិ១ឯកភាពដូចសព្វថ្ងៃនេះ។ កម្មវិធី “មហាគ្រួសារនៃបណ្តាជនជាតិវៀត
ណាមជាមួយបុព្វហេតុកសាងនិងការពារមាតុប្រទេស” ត្រូវបានចាត់ទុកជា
សក្ខីភាពដ៏មុះមុត អំពីអធិបតេយ្យភាពព្រំដែន​កោះសមុទ្ររបស់វៀតណាម
ដែលបានជន រួមជាតិនៃបណ្តាជនជាតិវៀតណាម ថែរក្សាជានិច្ច៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ