រាជ្យក្រិត្យរាជកាលNguyen បេតិកភ័ណ្ឌឯកសារវប្បធម៌ដ៏មានតម្លៃអំពីសម័យកាល១

(VOVworld)-រាជ្យក្រិត្យរាជកាលNguyen ជាបណ្តាឯកសាររដ្ឋបាលរបស់ បណ្តារាជ
វង្សស្តេចNguyen តាំងពីឆ្នាំ១៨០២ដល់ឆ្នាំ១៨៥៤ ដែលក្នុងនោះមានសំណុំឯកសារ
ព្រះរាជបញ្ជា ព្រះរាជឧិង្ការ សំណុំរឿងទូល ថ្វាយ ក្តីក្តាំង។ល។ ត្រូវបានបណ្តាស្តេច
Nguyen ឡាយព្រះហស្គដោយទឹកថ្នាំព័ណ៌ក្រហម ដើម្បីដោះស្រាយរាល់បញ្ហា
នយោបាយ យោធា ការទូត សេដ្ឋកិច្ច វប្បធម៌ជាដើម។រាជ្យក្រិត្យរាជកាលNguyen ជាប្រភពឯកសារដ៏ធំសម្បើមដើម្បីធ្វើការស្វែងយល់ ស្រាវ ជ្រាវទាំងស្រុងចំពោះ
គោលមាគ៌ា ទស្សនៈ គោលនយោបាយ ក្បាលមាស៊ីនរដ្ឋបាល របស់រាជកាល
Nguyen លើគ្រប់ជ្រុងជ្រោយ។ លោក Ha Van Hue នាយក មជ្ឈមណ្ឌលរក្សាទុកជាតិ
១ឲ្យដឹងថា៖

        “រាជ្យក្រិត្យរាជកាល Nguyen ជាប្រព័ន្ធឯកសារជាលាយ លក្ខអក្សរដែល
បានចែងអំពីគោលនយោបាយកិច្ចការក្នុងនិងកិច្ចការក្រៅ ប្រទេសរបស់រាជ
កាល Nguyen។ សំណុំឯកសារនេះ ត្រូវ បានទទួលស្គាល់ជាបេតិកភ័ណ្ឌពិភព
លោក ហើយមិនត្រឹមតែរួមចំណែកក្នុងការស្រាវជ្រាវ ប្រវត្តិសាស្រ្តរបស់វៀត
ណាមប៉ុណ្ណោះទេ ថែមទាំងក្នុងតំបន់និងពិភពលោកទៀតផង”។

រាជ្យក្រិត្យរាជកាលNguyen បេតិកភ័ណ្ឌឯកសារវប្បធម៌ដ៏មានតម្លៃអំពីសម័យកាល១ - ảnh 1
ឃ្លាំងផ្ទុករាជ្យក្រិត្យរាជកាល Nguyen(រូបថតៈ vov)

        រាជ្យក្រិត្យរាជកាល Nguyen មានតម្លៃពិសេសក្នុងចំណោម ឯកសារជា
លាយលក្ខអក្សរស្តីអំពីការគ្រប់គ្រងរដ្ឋត្រឹមត្រូវ តាមបទដ្ឋានសម័កាលរាជា
ធិបតេយ្យរបស់វៀត​ណាម។ឯកសារនេះ បានចែងយ៉ាងលំអិតអំពីការ
អភិវឌ្ឍន៍ទំនាក់ទំនងពាណិជ្ជកម្ម រវាងវៀតណាមជាមួយប្រទេសដទៃក្នុងតំ
បន់។ ជាពិសេសក្នុងរាជកាល Nguyen កសិកម្មជាផ្នែកសេដ្ឋកិច្ចស្នូល។
លោកស្រី Nguyen Thu Hoai ប្រធានការិយាល័យស្រាវជ្រាវ កែសម្រួល
ឯកសារ Han Nom នៃ មជ្ឈមណ្ឌលរក្សាទុកជាតិ១ឲ្យដឹងថា៖

        “ក្នុងរាជ្យក្រិត្យរាជកាល Nguyen ផ្នែកកសិកម្មត្រូវបានឆ្លុះ​បញ្ជាំងជាច្រើន ដោយសារវៀតណាមជាប្រទេសកសិកម្ម ដូច្នេះបណ្តាស្តេច Nguyen បាន
យកចិត្តទុកដាក់ជាពិសេសទៅលើផ្នែកកសិកម្ម។ ហើយនាសម័យកាលនោះ តំបន់នានាត្រូវដល់របាយការណ៍ជារៀងរាល់ខែ ដល់ព្រះបរមរាជវាំងដែល
រាយការណ៍អំពីអាកាស​ធាតុនិងថ្លៃអង្ករផងដែរ”។

រាជ្យក្រិត្យរាជកាលNguyen បេតិកភ័ណ្ឌឯកសារវប្បធម៌ដ៏មានតម្លៃអំពីសម័យកាល១ - ảnh 2
ទំព័រ១ក្នុងរាជ្យក្រិត្យរាជកាល Nguyen (រូបថតៈ vov)

        ក្នុងរាជ្យក្រិត្យរាជកាល Nguyen ក៏មានឯកសាជាច្រើនដែល ចែងអំពីអធិ
បតេយ្យភាពចំពោះកោះសមុទ្ររបស់វៀតណាម។ ហើយក្នុងសំណុំ ឯកសារ
បុរាណនេះ មានខ្លឹមសារខ្លះអះអាងថា រាជកាល Nguyen បានគ្រប់គ្រង ប្រជុំ
កោះ Hoang Sa និង Truong Sa និងមានប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរដ្ឋនៅទីនោះ
ព្រមទាំងមានឯកសារជាច្រើនចែងអំពីការចាត់បញ្ជូនក្រុមមួយចំនួនទៅស្រាវ
ជ្រាវ ពិនិត្យនិងគូរផែនទីជាដើម។  ទាំងអស់នេះគឺឯកសារសំខាន់ជាពិសេស
ដែល អះអាងពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa
និង Truong Sa ។ លោក​Ha Van Hue នាយកមជ្ឈមណ្ឌលរក្សាទុកជាតិ១ឲ្យដឹង
ថែមទៀតថា៖

        “ខ្លឹមសារនៃរាជ្យក្រិត្យរាជកាល Nguyen គឺសម្បូបែបណាស់។ ក្នុង សំណុំឯកសារនេះមានចំនួនឯកសារជាលាយលក្ខអក្សរដែលឆ្លុះបញ្ចាំងពីការ គ្រប់គ្រងអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង
Truong Sa។ សំណុំឯកសារនេះ មិនត្រឹមតែមានតម្លៃអំពីការស្រាវជ្រាវប្រវត្តិ
សាស្រ្ត វប្បធម៌សង្គមប៉ុណ្ណោះទេ ថែមទាំងជាឧបករណ៍ក្នុងការតស៊ូលើវិស័យ
នយោបាយ ជាពិសេសជាការតស៊ូដើម្បីអធិបតេយ្យភាពកោះសមុទ្រវៀតណាម
ទៀតផង ”។

        រាជកាល Nguyen ជារាជវង្សដែលទទួលបានសមិទ្ធិដ៏ត្រចះត្រចង់ក្នុងការ
ចងបោះពុម្ភសៀវភៅប្រវត្តិសាស្រ្តជាផ្លូវការ ក្នុងនោះរាជ្យក្រិត្យជាប្រភពឯកសារ
ប្រវត្តិសាស្រ្ត ។ ដោយមានលក្ខណៈពិតប្រាកដ វិសេសវិសាល និងមានតែមួយ
គត់ រាជ្យក្រិត្យរាជកាល Nguyen ត្រូវបានអ្នកជំនាញការរបស់ UNESCO វាយ
តម្លៃខ្ពស់អំពី តម្លៃនៃខ្លឹមសារនិងឥទ្ធិពលចំពោះតំបន់ ហើយត្រូវបានទទួលស្គាល់
ជា បេតិកភ័ណ្ឌឯកសារចំណុះកម្មវិធីមេម័រពិភពលោក តំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ
២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ