ល្បែងទាញព្រ័ត្រ-បេតិកភ័ណ្ឌ វប្បធម៌ពហុជាតិ។

Vovworld- ការ ទាញព្រ័ត្រជាល្បែងលេងកំសាន្តប្រជាប្រិយ៍១​​ក្នុងចំណោមមាន
ល្បែងលេងកំសាន្តប្រជាប្រិយ៍ដែលមានវត្តមាននៅប្រទេសវៀតណាមពីយូរ
យារណាស់មកហើយ។វាត្រូវ​បានរៀ​បចំឡើងនាដើមនិទាឃរដូវបួងសួងឲ្យមាន
អាកាសធាតុអំណោយផលប្រជាជនសុខដុមបរម្យនា។ល្បែងលេងកំសាន្តនេះ​​នៅបង្ហាញពីកំលាំងពលំនិងសាមគ្គីភាពរបស់​ប្រជាកសិករទៀតផង។សាស្រ្ត​ចារ្យ
 Ngo Duc Thinh សមាជិកក្រុមប្រឹក្សាបេតិកភណ្ឌវប្ប​ធម៌ជាតិអោយដឹងថា៖“ ក្រៅ
ពីអត្ថន័យជាល្បែងលេងកំសាន្ត១​នោះការ ទាញព្រ័ត្រនៅមានចរិតលក្ខណះព្លឹង
ទៀតផង។បន្ទាប់ពីការប្រកួតបណ្តាជនឈ្នះ នឹងមកធ្វើសក្ការះបូជានៅសាលាភូមិ
និងវិ​ហារទៀតផង។ពីព្រោះពួកគេ ជឿថា៖ព្រះនឹងជួយថែរក្សាខ្លួនឯងនិងអ្នកភូមិ
ទាំង​មូល។ “

                  

ល្បែងទាញព្រ័ត្រ-បេតិកភ័ណ្ឌ វប្បធម៌ពហុជាតិ។ - ảnh 1

ពិធីបុណ្យទាញព្រ័ត្រភូមិ Huu Chatឃុំ Hoa Longទីក្រុង Bac Ninh(ភាគខាងជើងវៀតណាម)

(រូបថតVNA)

ពិធីបុណ្យទាញព្រ័ត្រភូមិ Huu Chatឃុំ Hoa Longទីក្រុង Bac Ninh(ភាគខាងជើងវៀត
ណាម)បានលេចចេញនៅទីនេះមានរយះពេលជិត៤០០ឆ្នាំហើយជានិច្ចកាលធ្វើ
ឡើង​នាថ្ងៃទី៤ខែទី១តាម​ច័​ន្ទគតិ។ពិធីការត្រូវបានរៀបចំឡើងដ៍អធិបអធមដោយការ
ដង្ហែគ្រែស្នែងពិធីសែនព្រេនស្តីពី​ប្រវត្តិសាស្រ្តប្រពៃណីក្នុងការកសាងភូមិ។តាម
លោកNguyen Van Chuanប្រធានសាខាសមាគមជនចាស់ជរាភូមិ Huu Chatថា៖ល្បែង
កំសាន្តទាញព្រ័ត្រក្នុងទិវាបុណ្យជាល្បែងកំសាន្តគួរឲ្យទាក់ទាញ១ជាងគេ។លោកចែក
រំលែកថា៖“   មុននេះគេជានិច្ចកាលប្រើខ្សែTam Co  ក្នុងការតទាញព្រ័ត្រ។ប៉ុន្តែអ្នកភូមិ
 Huu Chat  មានប្រពៃណីអូសក្បូនឈើក្រញូង។បានជាគេត្រូវប្រើដើមឬស្សីដើម្បីទាញ
ព្រ័ត្រ។ល្បែងលេងកំសាន្តនេះបង្ហាញពីកំលាំងពលំរបស់យុវជនក្នុងភូមិ។ដើម្បីត្រៀម
រៀបចំឲ្យពិធីការទាញព្រ័ត្រនេះគេមុននេះ១ខែគេបានទៅជ្រើសរើសដើមឬស្សីហើយ។“

​​​​​​​​​​​​​​​​​​​​​​​                      

ល្បែងទាញព្រ័ត្រ-បេតិកភ័ណ្ឌ វប្បធម៌ពហុជាតិ។ - ảnh 2
រូបថត អិនធឺណែត

តាមប្រពៃណីចូលរួ​មល្បែងកំសាន្តនេះមានយុវជនភូមិចំនួន៧០នាក់ដែលបានចែក
ជា២ក្រុម។ក្រៅពីជនជាតិKinh ជនជាតិជាច្រើន​នៅវៀតណាមដូចជា​ Thai-Tay-Nung-
និង​Giayក៍មានទំលាប់លេងល្បែទាញព្រ័ត្រនេះដែរ។ នៅតំបន់និមួយៗមានទំលាប់
លេងកំសាន្តរៀងៗខ្លួនប៉ុន្តែមានគោលដៅរួមគឺបង្ហាញពីកំលាំងពលំនិងស្មារតី
សាមគ្គីភាព។តន្រ្តីករ ThaoGiangជាជន១នាក់ដែលស្រាវជ្រាវវប្បធម៌និងសិល្បប្រជា
ប្រិយ៍បានពិនិត្យថា៖“ល្បែងលេងកំសាន្តទាញព្រ័ត្រ នេះមានវត្តមាននៅប្រទេសផ្សេង
ៗទៀត។ប៉ុន្តែរបៀប លេងល្បែងនេះនៅវៀតណាមគ្របដណ្តប់អត្តសញ្ញារបស់ជន
វៀតណាម។នោះគឺជាហាត់ពត់សុខភាពនិងបង្ហាញពីក្តីសោមនស្សរីករាយ។  “
ក្នុងសង្គមសម័យនេះល្បែង លេងកំសាន្តទាញព្រ័ត្រនៅជាល្បែងដែលទាក់ទាញជន
ជាច្រើននាក់ចូលរួមជាពិសេសគឺនិស្សិតសិស្សានុសិស្សនិងប្រជាពលករ។ការដែលវៀតណាមបញ្ជូនសំណុំឯកសារស្តីពីពិធីការនិង ល្បែងលេងកំសាន្តទាញ
ព្រ័ត្រដើម្បីអង្គការអប់រំវិទ្យាសាស្រ្តនិងវប្បធម៌អង្គការសហប្រជាជាតិ(UNESCO)ពិនិត្យ
មើលដាក់បញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្ប​ធម៌អរូបីរ៍ដំណាងរបស់មនុស្សជាតិនឹងជា
ឱកាសសំរាប់វៀតណាមបង្កើនការជក់ចិត្តសេច​ក្តីស្រឡាញ់ល្បែងលេងកំសាន្តទាញ
ព្រ័ត្រប្រជាប្រ័យជាបេតិកភណ្ឌវប្បធម៌ប្រពៃណី១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ