ឧបករភ្លេងប្រពៃណីរបស់ជនជាតិ Brau
TO TUAN -  
(VOV) /  
|
វង់គង Tha ត្រូវបានចាត់ទុកជាទ្រពសម្បត្តិដ៏ថ្លៃថ្លារបស់ជនជាតិ Brau។ (baotayninh.vn) |
VOV-ឧបករភ្លេងប្រពៃណីរបស់ជនជាតិ Brau រួមមានគងឃ្មោះនិងបណ្ដា
ប្រភេទចាប៉ីខែនខ្លុយដែលត្រូវបានធ្វើពីថ្ម ឬស្សីរឺដែកស្មិគសំរិទ្ធជាដើម។ ក្នុង
ចំណោមឧបករភ្លេងគងឃ្មោះទាំងនោះមានវង់គង Tha ត្រូវបានចាត់ទុកជា
ទ្រពសម្បត្តិដ៏ថ្លៃថ្លារបស់ជនជាតិ Brau។ គង Tha តែមួយកត់នាបច្ចុប្បន្នត្រូវបាន
អភិរក្សនៅភូមិ Dak Me ឃុំ Bo Y ស្រុក Ngoc Hoi ខេត្ត Kon Tum។ លោក Luu Anh
Hung នាយករងសារមន្ទីជនជាតិវិទ្យាវៀតណាមនិងជាអ្នកស្រាវជ្រាវបណ្ដាជន
ជាតិភាគតិចនៅដំបន់ Tay Nguyen បានឲ្យដឹងថា៖
“វង់គង Tha របស់ជនជាតិ Brau មានត្រឹមតែ២គ្រឿងតែប៉ុណ្ណោះ។ ប៉ុន្តែតាមទំលាប់ប្រពៃណីពីមុនមកវាមានតំលៃស្មើរនឹងសត្វក្របីរាប់សិបក្បាល។ តាម
ទស្សនាទានព្រលឹងរបស់ជនរួមជាតិបណ្ដាជនជាតិ Tay Nguyen ថា គ្រប់ប្រការ
ទាំងអស់សុទ្ធតែមានព្រលឹងមានកំលាំងរស់នៅខាងក្នុង គង Tha ក៏មានព្រលឹង
របស់វាដែរ។”
គង Tha ជាប្រភេទឧបករភ្លេងមិនអាចខ្វះបានក្នុងបណ្ដាពិធីបុណ្យរបស់ជន
ជាតិ Brau។ មានតែបុរសទើបបានកំដរឧបករណ៍ភ្លេងនេះ។ តាមទស្សនាទាន
របស់ជនជាតិ Brau គឺគង Tha មិនត្រឹមតែជាឧបករភ្លេងតែប៉ុណ្ណោះទេ ថែមទាំងជាទេវតាជាជីដូនជីតារបស់គេទៀតផង។ ដូច្នេះក្នុងភាសារបស់ជនជាតិ Brau គ្មាន
ពាក្យវាយគង Tha ឡើយ គឺត្រូវហៅថា Tha poi (អញ្ចើញ Tha និយាយ)។ ដើម្បី
អញ្ចើញ Tha និយាយ មុនបង្អស់គេត្រូវធ្វើពិធីអញ្ចើញ Tha ពិសារ។ គង Tha គឺជា
មធ្យោបាយ តភ្ជាប់រវាងពិភពរបស់មនុស្សនិងពិភពរបស់ទេវតា។ ដូច្នេះគង Tha
ត្រូវបានលេងក្នុងឱកាសទទួលភ្ញៀវស្វាគមន៍ផ្ទះ Rong ថ្មី អំណររដូវស្រូវថ្មីរឺក្នុង
ពិធីបុណ្យទាននានា។
ក្នុងវង់គង Tha គងតូចបានហៅថាគងប្រពន្ធ(Chuar) ហើយគងធំជាងគឺគង
ប្តី(Jo Lieng)។ ដើម្បីលេងកំសាន្តគង Tha ត្រូវការមនុស្សពីរនាក់អង្គុយផ្ទាល់នឹងដី
ដើម្បីលេងគងជាមួយអន្លូងចំនួន៤។ គង Tha អាចសម្ដែងដោយឡែក ប៉ុន្តែអាច
រួមផ្សំជាមួយឧបករភ្លេងជាច្រើនផ្សេងៗរាប់ទាំងសំនៀងរបស់មនុស្សទៀតផង។
ក្រៅពីគង Tha នោះ ជារួមជាតិជាជនជាតិ Brau នៅមានឧបករភ្លេងវិសេស
វិសាលផ្សេងៗដូចជាខែន ខ្លុយរឺបណ្ដាប្រភេទចាប៉ី T’rung, Klong Put, Dinh Tuk ជា
ដើម។ បណ្ដាប្រភេទឧបករភ្លេងទាំងនេះត្រូវបានជនជាតិ Brau ប្រើប្រាស់ក្នុង
បរិយាកាស ពេលវេលាផ្សេងៗ។ មានឧបករភ្លេងត្រឹមតែបានប្រើប្រាស់ក្នុងឱកាស
ពិធីបុណ្យជីវភាពសហគមន៍ មានប្រភេទឧបករត្រឹមតែបានប្រើប្រាស់នៅស្រែ
ចម្ការមានឧបករជាមធ្យោបាយដើម្បីបង្ហាញក្តីស្រឡាញ់គូរសង្សារ មានប្រភេទ
ដើម្បីកំសាន្តផងដេញសត្វព្រៃផង។
រួមជាមួយគងឃ្មោះរបស់ជនរួមជាតិជាជនជាតិភាគតិចនៅដំបន់ Tay Nguyen
នោះ គង Tha និងឧបករភ្លេងប្រពៃណីផ្សេងៗរបស់ជនជាតិ Brau ត្រូវបានគេស្គាល់
ដល់តាមរយៈសកម្មភាពវប្បធម៍ក្នុងប្រទេសនិងអន្តរជាតិ។ ឧបករភ្លេងទាំងនេះ
មិនត្រឹមតែបង្ហាញអត្តសញ្ញាណវប្បធម៍ដោយឡែកវិសេសវិសាលរបស់ជនជាតិ
Brau ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធ្វើឲ្យខឿនតូរតន្ត្រីប្រពៃណីរបស់បណ្ដាជន
ជាតិវៀតណាមកាន់តែសម្បូរបែបនិងពហុបែបទៀតផង៕
TO TUAN
-VOV