Ba Ria -Vung Tau បង្កើតខ្សែសង្វាក់នៃតំណតភ្ជាប់ក្នុងការអភិវឌ្ឍន៍ទេសចរណ៍
(VOVWORLD) - ក្រឡេកមើលទៅលើឧត្តមភាពអំពីការអភិវឌ្ឍទេសចរណ៍របស់ខេត្ត Ba Ria Vung Tau នាពេលកន្លងមកនេះ អាចមើលឃើញថា ចំណូលទេសចរណ៍ប្រចាំឆ្នាំរបស់ខេត្ត មិនសក្តិសមនឹងសក្តានុពលនោះទេ។ ដើម្បី ឱ្យវិស័យទេសចរណ៍របស់ Ba Ria Vung Tau ធ្វើសមាហរណកម្មនិងអភិវឌ្ឍប្រកបដោយចីរភាពក្នុងដំណាក់កាលថ្មីៗនេះ ក្រៅពីការបង្កើតផលិតផលទេសចរណ៍ពិសេសនិងមានគុណភាពខ្ពស់មក ខេត្ត Ba Ria Vung Tau កំពុងផ្តោតលើការលើកកម្ពស់តំណតភ្ជាប់តំបន់បង្កើនសកម្មភាពជំរុញនិងផ្សព្វផ្សាយទេសចរណ៍រួមទាំងតំណតភ្ជាប់ប្រភេទទេសចរណ៍នានាក៏ដូចជាចង្កោមទេសចរណ៍ក្នុងខេត្តតែម្តង។
នាពេលកន្លងមក ឧស្សាហកម្មទេសចរណ៍ Ba Ria - Vung Tau តែងតែរក្សាបាននូវអត្រាកំណើនល្អនិងរួមចំណែកជាវិជ្ជមានដល់កំណើនសេដ្ឋកិច្ចទាំងមូលរបស់ខេត្តផងដែរ។ ចំនួនភ្ញៀវទេសចរមកទស្សនានៅខេត្ត Ba Ria – Vung Tau មានការកើនឡើងជាមធ្យម ១៣% ក្នុងមួយឆ្នាំ។ ប្រាក់ចំណូលសរុបពីភ្ញៀវទេសចរកើនឡើងជាមធ្យមជិត ១៦% ក្នុងមួយឆ្នាំ ហើយផលិតផលទេសចរណ៍មានការកើនឡើងដោយឥតឈប់ឈរដែរ។ ថ្វីត្បិតតែដូច្នេះក៏ដោយ ដើម្បីធ្វើអាជីវកម្មអោយអស់សក្តានុពលនៃឧត្តមភាព និងបង្កើតកម្លាំងពលំក្នុងសកម្មភាពផ្សព្វផ្សាយទេសចរណ៍នោះ ខេត្តកំពុងជំរុញតំណតភ្ជាប់ ដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីផ្សព្វផ្សាយផលិត ផលទេសចរណ៍ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយបណ្តាប្រទេស អង្គការទេសចរណ៍ក្រៅប្រទេស ក្នុងគោលបំណងលើកកម្ពស់ឧស្សាហកម្មទេសចរណ៍ Vung Tau ជាពិសេសគឺជំរុញការតភ្ជាប់រវាងមូលដ្ឋានដើម្បីបង្កើតប្រភពទេសចរណ៍ប្រកប ដោយស្ថេរភាព។
Ba Ria -Vung Tau បង្កើតខ្សែសង្វាក់នៃតំណតភ្ជាប់ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ |
លោកស្រី Trinh My Nghe អនុប្រធានសមាគមទេសចរណ៍ហាណូយ មានអោយដឹង ថា៖ “ជាមួយនឹងទស្សនៈរបស់អ្នកដែលចូលរួមបម្រើឧស្សាហកម្មទេសចរណ៍មួយរូប នៅពេលចូលរួមក្នុងដំណើរកសិកម្ម យើងឃើញថា អាជីវកម្មនឹងមានចំណែកទីផ្សារផ្ទាល់ខ្លួន។ តាមរយៈការតភ្ជាប់ទំនាក់ទំនងជាមួយអាជីវកម្មទេសចរណ៍នៅ Ba Ria-Vung Tau នឹងបង្កើតឡើងផលិតផលទេសចរណ៍ដាច់ដោយឡែកមួយដែលសមស្របសម្រាប់ភ្ញៀវរបស់ខ្លួន ក៏ដូចជានាំមកនូវឱកាសកាន់តែច្រើនសម្រាប់អតិថិជននៅភាគខាងជើងក្នុងការធ្វើដំណើរទេសចរណ៍ទៅកាន់ Ba Ria Vung Tau”។
ដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលទេសចរណ៍ព្រមៗគ្នានោះ ខេត្ត Ba Ria - Vung Tau មានគោលការណ៍ ជំរុញតំណភ្ជាប់បណ្តាញទេសចរណ៍និងចង្កោមទេសចរ ណ៍ផ្សេងៗគ្នាក្នុងខេត្តផងដែរ។ ហេតុដូច្នេះ នៅតាមមជ្ឈមណ្ឌលទីក្រុង Vung Tau អភិវឌ្ឍទៅជាទីក្រុងទេសចរណ៍សមុទ្រមួយ ដែលមានប្រភេទទេសចរណ៍សម្រាកលំហែកាយ កីឡាឆ្នេរសមុទ្រ កំសាន្តពេលរាត្រី រួមទាំងទេសចរណ៍ពាណិជ្ជកម្ម - សន្និសីទជាដើម។ លើសពីនេះទៅទៀត ចម្រ្កោមទេសចរណ៍ Long Hai – Phuoc Hai នឹងអភិវឌ្ឍទៅជាតំបន់វប្បធម៌ កីឡានិងសម្រាកលំហែកាយ រួមបញ្ចូលទាំងដំណើរទស្សនារមណីដ្ឋាន គយគន់ទេសភាពតែម្តង។ រីឯ ចង្កោមទេសចរណ៍ ភ្នំ Dinh នឹងផ្តោតលើរូបសណ្ឋានសម្រាកលំហែកាយនិងវប្បធម៌ដោយរួមបញ្ចូលគ្នាជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុង Ba Ria – Vung Tau ក្លាយទៅជាខ្សែផ្លូវទេសចរណ៍សម្រាកលំហែកាយនិង Shopping ផងដែរ។
ចំណែកចង្កោមទីតាំងទេសចរណ៍ Binh Chau-Ho Linh វិញ ក្រៅពីប្រភេទទេសចរណ៍សម្រាកលំហែកាយរួមបញ្ចូលជាមួយនឹងការថែបំប៉នមក នឹងអភិវឌ្ឍកីឡាថ្នាក់ខ្ពស់កី ឡាវាយកូនហ្គោលនិងទេសចរណ៍អេកូឡូស៊ី។ លោក Trinh Hang ប្រធានមន្ទីរទេសចរណ៍ Ba Ria – Vung Tau បានអោយដឹងថា៖ “បច្ចុប្បន្ននេះ មន្ទីរទេសចរណ៍ខេត្ត Ba Ria – Vung Tau បានបង្កើតកម្មវិធីទាំងមូលនៃការអភិវឌ្ឍផលិតផលទេសចរណ៍ដល់ឆ្នាំ ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០។ ក្នុងនោះ យើងកំណត់តំបន់នីមួយៗ ដែលមានផលិតផលទេសចរណ៍ប្រចាំតំបន់របស់ខ្លួន ក្នុងនោះមន្ទីរទេសចរ ណ៍នឹងក្លាយជាអង្គភាពត្រួសត្រាយ ដោយសហការជាមួយបណ្តាស្រុកនានាក្នុងខេត្ត គ្រួសារ អាជីវកម្ម បុគ្គល ប្រជាជនដើម្បីបង្កើតឡើងផលិតផលទេសចរណ៍ជាច្រើននៅក្នុងតំបន់។ បន្ទាប់មក គឺកសាងដំណើរកម្សាន្តនិងកម្មវិធីទេសចរណ៍ជាច្រើន ដើម្បីភ្ជាប់ផលិតផលទេសចរណ៍ទាំងនេះតែម្តង”។
មិនត្រឹមតែតភ្ជាប់ជាមួយទិសដៅអភិវឌ្ឍន៍បណ្តាមណ្ឌលទេសចរណ៍ស្នូលៗប៉ុណ្ណោះទេ ខេត្ត Ba Ria Vung Tau ថែមទាំងផ្តោតសំខាន់លើការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដោយបានតភ្ជាប់ជាមួយរមណីដ្ឋានដែលមានសក្កានុភាពអំពីទេសចរណ៍ ជាពិសេស តភ្ជាប់ជាមួយខេត្តជុំវិញ ដើម្បីបង្កើតឡើងប្រព័ន្ធគមនាគមផ្កាយរណប តភ្ជាប់បណ្តាខេត្តនៃណាមបូខាងកើតជាមួយ Ba Ria-Vung Tau ទៀតផង។ ប្រការនេះ បានបង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍និងទាក់ទាញវិនិយោគិនអចលនៈទ្រព្យទេសចរណ៍អោយមកវិនិយោគក្នុងការអភិវឌ្ឍមូលដ្ឋានទេសចរណ៍នៅ Ba Ria – Vung Tau។ បច្ចុប្បន្ននេះខេត្តមានគោលនយោបាយជាច្រើនដើម្បីទាក់ទាញវិនិយោគិនធំៗ ក្នុងវិស័យទេសចរណ៍ ជាពិសេសស្រុក Xuyen Moc ដែលជាកន្លែងត្រូវបានចាត់ទុកថាជាខ្សែផ្លូវសំខាន់សម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍សមុទ្រ។ រហូតមកដល់ពេលនេះនៅទូទាំងខេត្ត មានគម្រោងទេសចរណ៍ដែលមានអាជ្ញាប័ណ្ណជាង ៩០ និងគម្រោងចំនួន ៣០ ទៀតកំពុងដំណើរការ។ លោក Nguyen Quoc Khanh អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Xuyen Moc បានអោយដឹងថា៖ “ស្រុក Xuyen Moc កំពុងប្តេជ្ញាផ្តល់អាទិភាពសម្រាប់ជួយអាជីវកម្មនិងប្រជាជនអភិវឌ្ឍន៍វិស័យទេសចរណ៍ តាមរយៈការបោសសំអាតទីតាំង និងជួយឧបត្ថម្ភគ្រប់លក្ខណៈទាំងអស់ ដើម្បីអាជីវកម្មជឿជាក់វិនិយោគផងដែរ។ ផ្ទុយទៅវិញ យើងក៏ ត្រៀមជាស្រេចដើម្បីដោះស្រាយរាល់បញ្ហា ដូចជា សហគ្រាសណាដែលមានការអនុវត្តយឺតយ៉ាវហួសពេលកំណត់ ពោលគឺ ស្រុកនឹងត្រួតពិនិត្យហើយស្នើខេត្តឱ្យដកសហគ្រាសនោះចេញផងដែរ”។
អាចនិយាយបានថា តំណភ្ជាប់តំបន់បានក្លាយជាទំនោរដែលមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍន៍នៃវិស័យទេសចរណ៍របស់ប្រទេសទាំងមូលនិយាយរួម និង Ba Ria-Vung Tau និយាយដោយឡែក។ ជាមួយនឹងគោលដៅដែលឧស្សាហកម្មទេសចរ ណ៍បានជ្រើសរើសដើម្បីអភិវឌ្ឍនោះ ខេត្ត Ba Ria Vung Tau មានសិទ្ធិរំពឹងទៅលើអនាគតយ៉ាងឆាប់ៗ ដែលក្លាយជាមជ្ឈមណ្ឌលកម្សាន្តលំហែកាយល្បីប្រចាំតំបន់និងពិភពលោកជាពុំខាន៕