Ba Ria - Vung Tau លើកកម្ពស់កិច្ចការការទូតប្រជាជន
(VOVWORLD) - ជាមួយនឹងបាវចនា “ម្ចាស់ការ ស្វាហាប់ ច្នៃប្រឌិតនិងប្រសិទ្ធភាព” នាពេលកន្លងមក កិច្ចការការទូតប្រជាជននៅខេត្ត Ba Ria-Vung Tau តែងតែមានសកម្មភាពជាក់ស្តែងជាច្រើន រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត។
ក្នុងនាមជាអង្គការនយោបាយ-សង្គម ដែលទទួលបន្ទុកកិច្ចការការទូតប្រជាជន សម្ព័ន្ធអង្គការមិត្តភាពខេត្ត Ba Ria – Vung Tau បានសហការជាមួយមន្ទីរ សាខាអង្គការមហាជននិងសមាគមសមាជិកនានា ដើម្បីអនុវត្តសកម្មភាពកិច្ចការបរទេសប្រកបដោយប្រសិទ្ធភាព។ ហេតុដូច្នេះ សកម្មភាពការទូតប្រជាជនមិនត្រឹមតែមានការកើនឡើងនូវបរិមាណប៉ុណ្ណោះទេ ថែមទាំងមានខ្លឹមសារនិងទម្រង់កាន់តែសម្បូរបែប មានលក្ខណៈចម្រុះនិងត្រូវបានលើកកម្ពស់គ្រប់ជ្រុងជ្រោយផង ដែរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សម្ព័ន្ធអង្គការមិត្តភាព បានសម្របសម្រួលជាមួយសាខានិងមូលដ្ឋានក្នុងខេត្ត ដើម្បីទទួលនិងធ្វើការជាមួយប្រតិភូចំនួន ៨២៤ រួមមានសមាជិកចំនួន ៥.៤៩៣ នាក់ មកពី ៣៤ ប្រទេសនិងដែនដី មក ផ្លាស់ប្តូរវប្បធម៌ និងផ្តល់ជំនួយក្រៅរដ្ឋាភិបាលផងដែរ។ ក្រៅពីនោះ ខេត្តបានបង្កើតនិងរក្សាទំនាក់ទំនងជាប្រចាំជាមួយអគ្គកុងស៊ុលនៃបណ្តាប្រទេសនានានៅទីក្រុង ហូជីមិញ ដូចជា រុស្ស៊ី ជប៉ុន គុយបា ឡាវ ថៃ និងបារាំងជាដើម រួមទាំងរក្សាកិច្ចសហប្រតិបត្តិការជាមួយអង្គការនិងមូលដ្ឋានមួយចំនួនទៀតផង។
តាមរយៈទំនាក់ទំនងនិងសកម្មភាពកិច្ចការបរទេសនោះ សម្ព័ន្ធអង្គការមិត្តភាពខេត្តនិងអង្គការជាសមាជិកបានចូលរួមយ៉ាងសកម្មក្នុងការពង្រីកទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗ។ ពោលគឺ បច្ចុប្បន្ននេះ ខេត្ត Ba Ria-Vung Tau ក៏បានចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការជាមួយរដ្ឋាភិបាលតំបន់ស្វយ័ត Nenetskiy ផងដែរ។ ភាគីទាំងពីរមានសកម្មភាពផ្លាស់ប្តូរជាច្រើនដូចជាការរៀបចំ “ទិវាវប្បធម៌តំបន់ស្វយ័ត Nenetskiy” នៅខេត្ត Ba Ria – Vung Tau។ ទន្ទឹមជាមួយគ្នានោះ ខេត្ត Ba Ria - Vung Tau បានបង្កើតទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយតំបន់ Veneto របស់ប្រទេសអ៊ីតាលី។ តាមនោះ ភាគីទាំងពីរបានជំរុញការផ្លាស់ប្តូរនៅក្នុងវិស័យដូចជាការដឹក
ទិដ្ឋភាពនៃ Ba Ria Vung Tau (រូបថតៈ baodautu) |
ជញ្ជូនតាមសមុទ្រ កំពង់ផែ ឧស្សាហកម្មកែច្នៃចំណីអាហារ ការអប់រំ - បណ្តុះបណ្តាល ទេសចរណ៍ កសិកម្ម បច្ចេកវិទ្យាខ្ពស់ ការគ្រប់គ្រងសាធារណៈ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ប្រព័ន្ធសុខាភិបាល កីឡា ផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌និងបរិស្ថានក៏ដូចជាការអភិវឌ្ឍប្រភពថាមពល ជាពិសេសថាមពលកកើតឡើងវិញផងដែរ។ ភាគីទាំងពីរក៏បានឯកភាពសហការគ្នាក្នុងការផ្លាស់ប្តូរព័ត៌មានពាណិជ្ជ កម្មនិងវិនិយោគ ផ្លាស់ប្តូរដំណើរទស្សនកិច្ចនៃប្រតិភូពាណិជ្ជកម្មនិងធុរកិច្ច។ ក្រៅពីនោះ ភាគីទាំងពីរក៏អាចរៀបចំកិច្ចប្រជុំប្តូរវេណប្រចាំឆ្នាំដើម្បីធ្វើការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។
យ៉ាងណាមិញ ក្នុងឆ្នាំ ២០១៧ គណៈកម្មាធិការប្រជាជនខេត្ត Ba Ria - Vung Tau និងរដ្ឋាភិបាលនៃសាធារណរដ្ឋ Bashkortostan, សហព័ន្ធរុស្ស៊ីបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ - បច្ចេក វិទ្យានិងវប្បធម៌ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះប្រកបដោយប្រសិទ្ធិភាពក្នុងបរិបទនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) នឹងមានសុពលភាពជាផ្លូវការ។ ជាក់ស្តែងគឺ តំបន់ទាំងពីរនឹងគាំទ្រយ៉ាងសកម្ម ដល់អាជីវកម្មនិងវិនិយោគិនក្នុងការស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិ បត្តិការពាណិជ្ជកម្ម តាមរយៈវេទិកាពាណិជ្ជកម្ម Ba Ria VungTau - Bashkortostan៖ សក្តានុពលនៃកិច្ចសហប្រតិបត្តិការអាជីវកម្មត្រូវបានធ្វើឡើងនៅទីក្រុង Vung Tau ក៏ដូចជាបើកស្តង់បង្ហាញផលិតផលរបស់ខេត្ត Ba Ria – Vung Tau នៅទីក្រុង Ufa តែម្តង។ ការតភ្ជាប់នេះបានរួមចំណែកបង្កើតកម្លាំងពលំដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មរវាងអាជីវកម្មនៃភាគីទាំងពីរ ក្នុងការធ្វើអាជីវកម្មលើវិស័យដែលភាគីទាំងពីរមានឧត្តមភាព។
ក្នុងវិស័យសហប្រតិបត្តិការទេសចរណ៍និងវប្បធម៌ ភាគីទាំងពីរកំពុងផ្តោតលើការស្រាវជ្រាវលើកិច្ចសហការគ្នាក្នុងគម្រោងសាងសង់រមណីយដ្ឋានដែលមានគុណភាពខ្ពស់និងផ្សព្វផ្សាយព័ត៌មានអំពីសក្តានុពលទេសចរណ៍នៃមូលដ្ឋានទាំងពីរដើម្បីទាក់ទាញអ្នកទេសចរវៀតណាមនិយាយរួមនិង Ba Ria – Vung Tau និយាយដោយ ឡែក ទៅកាន់ Bashkortostan និងផ្ទុយទៅវិញ។ ដោយឡែក ក្នុងវិស័យអប់រំ - បណ្តុះបណ្តាល Bashkortostan នឹងបង្កើតលក្ខខណ្ឌសម្រាប់និស្សិតនៅខេត្ត Ba Ria - Vung Tau ទៅសិក្សានៅសាកលវិទ្យាល័យនៃទីក្រុង Ufa ក្នុងវិស័យប្រេងនិងវិជ្ជសាស្ត្រ ។ ប្រការនេះត្រូវបានបញ្ជាក់នៅក្នុងដំណើរបំពេញការងាររបស់គណៈប្រតិភូខេត្ត Ba Ria - Vung Tau ទៅកាន់សាធារណរដ្ឋ Bashkortostan នៃសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ២៤ ខែកញ្ញា ដល់ថ្ងៃទី ១ ខែតុលាឆ្នាំ ២០១៨ កន្លងមក។
រាល់សកម្មភាពជាក់ស្តែងទាំងអស់ដូចដែលបានពោលខាងលើ បានរួមចំណែកធ្វើឱ្យប្រជាជននៃប្រទេសផ្សេងៗគ្នា កាន់តែយល់ច្បាស់ពីប្រជាជនវៀតណាម កាន់តែច្បាស់ អំពី គោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋវៀតណាម។ តាមរយៈសកម្មភាពទាំងឡាយ បានឆ្លៀតយកការស្រុះចិត្តគំនិត ការគាំទ្ររបស់មិត្តអន្តរជាតិដើម្បីចូលរួមក្នុងការគាំទ្រនិងផ្តល់ជំនួយសម្រាប់កម្មវិធីនិងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត។ ក្រៅពីនេះសម្ព័ន្ធអង្គភាពមិត្តភាពខេត្តបានដើរតួជាស្ពានមិត្ត ភាពក្នុងការទាក់ទាញទុនវិនិយោគពីដៃគូបរទេស តាមទំហំវិនិយោគកាន់តែខ្លាំងឡើងៗ។ ទន្ទឹមនឹងនោះ មានគម្រោងបណ្តាក់ទុនរួមគ្នាជាច្រើនដែលតភ្ជាប់រវាងខេត្ត Ba Ria – Vung Tau និយាយដោយឡែកនិងវៀតណាមនិយាយរួម ជាមួយសម្ព័ន្ធក្រុមហ៊ុនអន្តជាតិ ដែលត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ដូចជាការសម្របសម្រួលធ្វើអាជីវកម្មប្រេងនិងឧស្ម័ននៅក្នុងតំបន់ស្វយ័ត Nenetskiy (រុស្ស៊ី); ការបណ្តាក់ទុនរួមគ្នាដើម្បីកសាងសេវាកម្មកំពុងផែសមុទ្រជប៉ុននៅ Ba Ria – Vung Tau និងក្រុមហ៊ុនផលិតដែកថែប Vina Kyoei, ដែកថែប Posco វៀតណាម ជាដើម។
សមិទ្ធិផលនៃកិច្ចការការទូតប្រជាជនរបស់ខេត្ត Ba Ria- Vung Tau ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានចូលរួមអនុវត្តជាក់ស្តែងដើម្បីពង្រឹងសាមគ្គីភាពនិងមិត្តភាពជាមួយប្រជាជននៃប្រទេសដទៃទៀត។ ម្យ៉ាងវិញទៀត រួមចំណែកកៀរគរនិងទាញយកផលប្រយោជន៍ពីធនធានសម្ភារៈ ការគាំទ្រទាំងខាងសម្ភារៈនិងស្មារតីរបស់មិត្តភក្តិនិងដៃគូអន្តរជាតិ រួមចំណែករក្សាស្ថិរភាពនយោបាយនិងការពារផលប្រយោជន៍ខេត្តផងដែរ៕