Ba Ria-Vung Tau ជំនះការលំបាកដើម្បីទាក់ទាញរលកវិនិយោគថ្មី

(VOVWORLD) - នៅចំពោះការលំបាកក្នុងការទាក់ទាញទុនវិនិយោគដោយសាររងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩ នោះ មណ្ឌលឧស្សាហកម្មជាច្រើននៅខេត្ត Ba Ria - Vung Tau បានរិះរកវិធីផ្ទេរប្ដូរយ៉ាងបត់បែន ដោយទាញយកជាអតិបរមានូវផលប្រយោជន៍ពីបណ្ដាញសង្គម ដើម្បីណែនាំគម្រោង គោលការណ៍ អនុគ្រោះដល់វិនិយោគិន ។ ដោយមានភាពស្វាហាប់នោះ កិច្ចសន្យា អនុស្សរណៈ និងការកក់ប្រាក់រក្សាទុកដីធ្លីជាច្រើនត្រូវបានអនុវត្តន៍ផងដែរ។
 
 
Ba Ria-Vung Tau ជំនះការលំបាកដើម្បីទាក់ទាញរលកវិនិយោគថ្មី - ảnh 1មណ្ឌលឧស្សាហកម្ Phu My ៣ រៀបចំហេដ្ឋារចនាសម្ព័ន្ធ   (រូបថត៖ Luu Son)

មណ្ឌលឧស្សហកម្ម Dat Do 1 នៅខេត្ត Ba Ria - Vung Tau ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការចាប់ពីចុងឆ្នាំ ២០០៩ ដោយមានទំហំ ៥០០ ហិកតា។ គិតត្រឹមចុងឆ្នាំ ២០១៩  មណ្ឌលឧស្សហកម្មនេះទាក់ទាញបានវិនិយោគិនជិត ២០ ជាមួយនឹងផ្ទៃដីជួល ៨០% ។ លោក Nguyen Khac Thanh អគ្គនាយកក្រុមហ៊ុនភាគហ៊ុនមណ្ឌលឧស្សាហកម្ម Tin Nghia - Phuong Dong ដែលជាម្ចាស់វិនិយោគនៃ មណ្ឌលឧស្សហកម្ម Dat Do 1 បានឲ្យដឹងថា ចាប់តាំងពីចុងឆ្នាំ ២០១៩ នៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើងនោះ វិនិយោគិនបរទេសជាច្រើនមិនអាចមកកាន់វៀតណាម ដើម្បីស្វែងរកឱកាសវិនិយោគបានឡើយ។ ដើម្បីទាក់ទាញវិនិយោគិននោះ  មណ្ឌលឧស្សាហកម្ម Dat Do 1 បាន ផ្លាស់ប្តូរវិធីទាក់ទងផ្ទាល់ជាមួយអតិថិជន ដោយបានប្រើប្រាស់កម្មវិធី Zalo, Skype... ដើម្បីផ្សព្វផ្សាយរូបភាព និងទំហំហេដ្ឋារចនាសម្ព័ន្ធរបស់មណ្ឌលឧស្សាហកម្ម។ ក្រោយពីស្វែងរកបានវិនិយោគិននោះ តាមរយៈអ៊ីម៉ែល ការផ្លាស់ប្តូរព័ត៌មានរវាងវិនិយោគិន និងមណ្ឌលឧស្សាហកម្មត្រូវបានប្រព្រឹត្តិទៅជាប្រចាំ ហើយតាមរយៈVideo call ហើយអតិថិជនបរទេសទទួលបានការផ្ដល់ប្រឹក្សាមុនពេលធ្វើការសម្រេចវិនិយោគផងដែរ។

តាមរយៈសម្ព័ន្ធសមាគមធុរកិច្ចនៃបណ្ដាប្រទេសនៅវៀតណាមនោះ វិនិយោគិនថ្មីជាច្រើនបានផ្ញើអ៊ីមែលដើម្បីស្វែងយល់ព័ត៌មាន។ នាបច្ចុប្បន្ននេះ មណ្ឌលឧស្សាហកម្ម Dat Do 1 បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា កក់ទុកដីធ្លីជាមួយសហគ្រាសក្នុងស្រុក និងវិនិយោគិនបរទេសចំនួន ១១ ក្នុងនោះមានសហគ្រាសមកពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ លោក Nguyen Khac Thanh បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ យើងខ្ញុំបានចុះហត្ថលេខាលើកំណត់ហេតុវិនិយោគជាច្រើន ហើយភាគច្រើនជា វិនិយោគិនបរទេស។ វិនិយោគិននៅតែបើកចំហលទ្ធភាពវិលត្រឡប់មកវៀតណាមវិញ ព្រោះថាក្រោយពេល ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចព្រមព្រៀងនោះ ជំងឺរាតត្បាតបានផ្ទុះឡើងវិញ។ បច្ចុប្បន្ន អ្នកវិនិយោគកំពុងពិចារណាលើពេលវេលា និងផែនការវិនិយោគផងដែរ”។

យោងតាមការព្យាករណ៍របស់សេដ្ឋកិច្ចវិទូបានឲ្យដឹងថា នៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ បានឆ្លងផុតទៅនោះ រលកវិនិយោគរបស់សហគ្រាស FDI នៅខេត្ត Ba Ria - Vung Tau នាប៉ុន្មានឆ្នាំខាងមុខ នឹងបន្តកើនឡើង។

Ba Ria-Vung Tau ជំនះការលំបាកដើម្បីទាក់ទាញរលកវិនិយោគថ្មី - ảnh 2ហេដ្ឋារចនាសម្ព័ន្ធនៅខេត្ត Ba Ria - Vung Tau (រូបថត៖ Luu Son)

បច្ចុប្បន្ននេះ មណ្ឌលឧស្សាហកម្មជាច្រើនបានស្នើសុំការអនុញ្ញាតឲ្យពង្រីក និងបង្កើនទំហំ ដើម្បីឆ្លើយតបនឹងតម្រូវការជួលដី ធ្វើរោងចក្រផលិតកម្មរបស់សហគ្រាស FDI ។

លោក Le Thanh Liem អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Chau Duc បានឲ្យដឹងថា ក្រោយពីជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រងនោះ ស្រុកកំពុងត្រៀមរៀបចំផ្ទៃដីទំនេរ និងបង្កលក្ខណៈងាយស្រួលជូនវិនិយោគិនមកស្វែងរកឱកាសវិនិយោគ៖ “ទាក់ទងនឹងការគ្រប់គ្រងមូលដ្ឋាននោះ យើងខ្ញុំនឹងធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបម្លាស់ទីពលករ និងដោះស្រាយការងារធ្វើ ដើម្បីផ្ដល់ប្រភពពលករសម្រាប់មណ្ឌលឧស្សាហកម្មនានា ព្រមទាំងជួយសម្រួលវិនិយោគិនឲ្យមានអារម្មណ៍នឹងនរចិត្តផលិតកម្ម។ ទន្ទឹមនឹងនេះ ជួយសម្រួលជាអតិបរមានូវការងារត្រៀមរៀបចំផ្ទៃដីទំនេរសម្រាប់វិនិយោគិនហេដ្ឋារចនាសម្ព័ន្ធ ទាក់ទាញ និងជ្រើសរើសគម្រោងវិនិយោគតាមការតម្រង់ទិសដៅរបស់ខេត្ត Ba Ria - Vung Tau ផងដែរ”។

ចំណែកឯលោក Nguyen Anh Triet ប្រធានគណៈគ្រប់គ្រងមណ្ឌលឧស្សាហកម្មខេត្ត Ba Ria - Vung Tau បានឲ្យដឹងថា នាបច្ចុប្បន្ននេះ នៅតាមមណ្ឌលឧស្សាហកម្មនៅភូមិសាស្ត្រខេត្តគឺមានវិនិយោគិនសក្តានុពលជិត ៥០ កំពុងធ្វើការតាមដាន ចុះហត្ថលេខាលើអនុស្សរណៈ និងកក់ទុកផ្ទៃដីជាង១ ០០០ ហិកតា។ ដើម្បីទទួលរលកបម្លាស់ប្ដូរទុនវិនិយោគ FDI ទៅ កាន់វៀតណាមនោះ ចាប់ពីពេលនេះដល់ឆ្នាំ ២០៣០ ខេត្ត Ba Ria - Vung Tau នឹងពង្រីកមណ្ឌលឧស្សាហកម្មចំនួន ៨ ថែមទៀត និងប្រើប្រាស់ផ្ទៃដីជាង ៨ ០០០ ហិកតា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិន។ លោកបានឲ្យដឹងថា៖ “ក្រុមវិនិយោគិនដែលមានសក្តានុពលបានជួលផ្ទៃដីប្រមាណ ៦៣០ ហិកតា។ មណ្ឌលឧស្សាហកម្ម Dat Do 1 មានអ្នកវិនិយោគិនចំនួន ១១ នាក់ ដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា មណ្ឌលឧស្សាហកម្ម Dai Duong មានវិនិយោគិនជនជាតិកូរ៉េខាងត្បូងម្នាក់ មណ្ឌលឧស្សាហកម្ម Phu My មានវិនិយោគិនម្នាក់ មណ្ឌលឧស្សាហកម្ម Cai Mep មានវិនិយោគិនចំនួន ២ នាក់។ ដូច្នេះ ក្រោយជំងឺរាតត្បាតនោះ វិនិយោគិនបានជួលផ្ទៃដីសរុបប្រមាណ ១ ០០០ ហិកតា”។

ជាមួយនឹងបាវចនាថា “អ្វីៗគ្រប់បែបយ៉ាងដើម្បីវិនិយោគិនពេញចិត្ត”នោះ ខេត្ត Ba Ria - Vung Tau បានផ្ដោតសំខាន់លើការធ្វើកំណែទម្រង់រដ្ឋបាលតាមទិសដៅដោះស្រាយបែបទយ៉ាងឆាប់រហ័ស ប៉ុន្តែនៅតែធានាការគោរពច្បាប់ សំដៅបង្កើតលក្ខណៈងាយស្រួលបំផុតជូនវិនិយោគិនឲ្យមានអារម្មណ៍នឹងនរចិត្តធ្វើអាជីវកម្ម និងផលិតកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ