Bach Long Vy - អភិវឌ្ឍសេវាកម្មភស្តុភារជលផលនិងស្វែងរកជួយសង្គ្រោះនៅតំបន់ភាគខាងជើងវៀតណាម

(VOVWORLD) -  ស្រុកកោះ Bach Long Vy (នៃទីក្រុង Hai Phong) គឺជាកោះដាច់ស្រយាលបំផុតនៃឈូងសមុទ្រភាគខាងជើងវៀតណាម ដែលគ្រប់គ្រងនូវឧត្តមភាពពិសេសជាច្រើន។ ក្នុងផែនការមេសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដល់ឆ្នាំ ២០២៥ ស្រុកកោះ Bach Long Vy ត្រូវបានកសាងទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនជលផលនិងជួយ សង្គ្រោះ នៅភាគខាងជើង។

Bach Long Vy - អភិវឌ្ឍសេវាកម្មភស្តុភារជលផលនិងស្វែងរកជួយសង្គ្រោះនៅតំបន់ភាគខាងជើងវៀតណាម - ảnh 1ស្រុក Bach Long Vi មានទីតាំងយុទ្ធសាស្ត្រនិងមានសារៈសំខាន់ពិសេសក្នុងវិស័យការពារជាតិ - សន្តិសុខនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ។ នៅក្នុងរូបថត៖ ទិដ្ឋភាពនៅឆ្នេរសមុទ្រនៃស្រុក Bach Long Vy (ប្រភព៖ Báo Xây Dựng) 

ជាកន្លែងនេសាទដ៏សំខាន់មួយនៃឈូងសមុទ្រភាគខាងជើង តំបន់សមុទ្រ Bach Long Vy តែងតែមាននាវានេសាទរាប់រយគ្រឿងធ្វើដំណើរមកពីខេត្តភាគកណ្តាលប៉ែកខាងត្បូងមកធ្វើអាជីវកម្មឬធ្វើជាជម្រកជៀសវាងព្យុះ។ ហេតុដូច្នេះ  ទោះបីស្ថិតនៅចម្ងាយជាង ១៣០ គីឡូម៉ែត្រពីដីគោកក៏ដោយ ប៉ុន្តែសកម្មភាពផ្តល់សេវាសម្រាប់នាវានេសាទនៅលើកោះកំពុងមានការកើនឡើងជាលំដាប់ ដោយមានការកែលំអអំពីគុណភាព ជាពិសេសការផ្គត់ផ្គង់ប្រេងសាំង ទឹកស្អាត ចំណីអាហារ ឬឧបករណ៍នេសាទ ឧបករណ៍ផ្គត់ផ្គង់ជួសជុលកប៉ាល់ ជាដើម។

ដោយជ្រួតជ្រាបនូវគោលដៅ “ កសាងកោះ Bach Long Vy ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនជលផលនិងស្វែងរកជួយសង្គ្រោះនៅតំបន់ខាងជើង”, ស្រុក Bach Long Vy និយាយដោយឡែកនិងទីក្រុង Hai Phong និយាយរួម ដែលបានប្រមូលផ្តុំធនធានដំបូងសម្រាប់ការវិនិយោគនិងរអភិវឌ្ឍសេវាកម្មដឹកជលផល។ កំពង់ផែ Bach Long Vy កំពុងត្រូវបានសាងសង់ដើម្បីអាចផ្ទុកកប៉ាល់បានជិត ២ ម៉ឺនគ្រឿង សម្រាប់ទុកជាជម្រកបញ្ចៀសព្យុះ  និងទិញ លក់គ្រឿងសមុទ្រ ប្រេងឥន្ធនៈ អាហារនិងទឹក សាប។ គម្រោងនិងសំណង់ជាច្រើនជួយឧបត្ថម្ភដល់ការអភិវឌ្ឍជលផលដែលមានដើមទុនសរុបរាប់ពាន់ពាន់លានដុង ក៏កំពុងត្រូវបានអនុវត្តយ៉ាងសកម្មផងដែរ។ លោក Tran Quang Truong លេខាគណៈកម្មាធិការបក្សស្រុកនិងជាប្រធានគណៈ កម្មាធិការប្រជាជនស្រុក Bach Long Vy បានបញ្ជាក់ថា៖ “ស្រុកនឹងបន្តវិនិយោគលើគំរោងមួយចំនួន សម្រាប់ការអភិវឌ្ឍន៍ស្រុក ដូចជាកំពង់ផែភាគខាងជើងនិងគំរោងវិនិយោគសាងសង់ដើម្បីធានាថា ប្រជានេសាទនិងទូកមានជម្រកដើម្បីចៀស ផុតពីភ្លៀងព្យុះ។ ទន្ទឹមនឹងនោះ គឺបណ្តាគម្រោង ផ្តោតលើអគ្គិសនី ទឹកសាប សេវាកម្មលើការផ្គត់ផ្គង់ឧបករណ៍នេសាទ ទឹកកក ប្រេងសាំងអាហារនិងគ្រឿងឧបភោគបរិភោគសម្រាប់អ្នកនេសាទ ដែលកំពុងនេសាទនៅក្នុងទីតាំងនេសាទផងដែរ”។

Bach Long Vy - អភិវឌ្ឍសេវាកម្មភស្តុភារជលផលនិងស្វែងរកជួយសង្គ្រោះនៅតំបន់ភាគខាងជើងវៀតណាម - ảnh 2ទិដ្ឋភាពនៃសន្និសីទផ្តល់ព័ត៌មានសារព័ត៌មានដោយប្រធានបទ “កសាង  Bach Long Vy ឱ្យក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនជលផលនិងជួយសង្គ្រោះនៅភាគខាងជើង”  (រូបថតៈ anhp.vn) 

ទន្ទឹមនឹងការលើកកម្ពស់នូវទីតាំងនិងការងារដឹកជញ្ជូនជលផលនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក គណៈកម្មាធិការដឹកនាំការបង្ការ ទប់ទល់គ្រោះមហន្តរាយ និងស្វែងរកជួយសង្គ្រោះ Bach Long Vy ក៏បានសម្របសម្រួលជាមួយកងកម្លាំងដូចជាឆ្មាំព្រំដែន ឆ្មាំសមុទ្រ ដើម្បីរៀបចំផែនការអនុវត្តវិធានការបង្ការនិងទប់ទល់គ្រោះមហន្តរាយនិងស្វែងរកជួយសង្គ្រោះនៅតាមសមុទ្រ។ ក្នុងរយៈពេលកន្លងមក ទូកបនេសាទជាច្រើនរបស់អ្នកនេសាទក្នុងតំបន់ ត្រូវបានជួយឧបត្ថម្ភទាន់ពេលវេលានូវគ្រឿងម៉ាស៊ីននិងរុញទៅតំបន់ដែលមានសុវត្ថិភាព។

សូមគូសបញ្ជាក់ថា Bach Long Vy ដើមឡើយជាកោះមួយដែលគ្មានទឹកសាប គ្រាន់ តែជាជម្រកសម្រាប់អ្នកនេសាទចូលនិងជៀសវាងនៅពេលមានភ្លៀងព្យុះ ប៉ុន្តែឥឡូវនេះ មានប្រព័ន្ធកំពុងផែ អាងស្តុកទឹកទឹកសាបនិងកន្លែងកែច្នៃជលផល។ លើសពីនេះ ខេត្តបានបង្កើតជាបណ្តើរមជ្ឍមណ្ឌលដឹកជញ្ជូនជលផល - ជួយសង្គ្រោះ និងជាកន្លែងបង្អងដំណើរដ៏រឹងមាំសម្រាប់អ្នកនេសាទរាប់ម៉ឺននាក់ ដើម្បីធ្វើអាជីវកម្មនៅ លើមូលដ្ឋាននេសាទនៃឈូងសមុទ្រភាគខាងជើង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រសេដ្ឋកិច្ចសង្គម ក៏ដូចជា ការពារដាច់ខាតនូវអធិប តេយ្យភាពនៃកោះភាគសមុទ្រភាគឥសាននៃមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ