EVFTA - ឱកាសដើម្បីកែលម្អអភិបាលកិច្ចធុរកិច្ចនិងជំរុញការនាំចេញកសិកម្មរបស់វៀតណាម
(VOVWORLD) - នាថ្ងៃទី ៣០ ខែមិថុនាកន្លងទៅ វៀតណាមនិងសហភាពអឺរ៉ុប (EU) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗចំនួនពីរ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងកិច្ចព្រមព្រៀងការពារវិនិយោគ រវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA និង EVIPA)។
EVFTA - ឱកាសដើម្បីកែលម្អអភិបាលកិច្ចធុរកិច្ចនិងជំរុញការនាំចេញកសិកម្មរបស់វៀតណាម
|
កិច្ចព្រមព្រៀងទាំងពីរនេះ ត្រូវបានចាត់ទុកថាជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ដែលមានគុណភាពខ្ពស់និងមានគោលបំណងដើម្បីធានាផលប្រយោជន៍ ទ្វេភាគី ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាគឺបើកចំហទីផ្សារ។ នេះក៏ជាឱកាសសម្រាប់ សហគ្រាសវៀតណាម ក្នុងការលើកកម្ពស់ការធ្វើសមាហរណកម្មនិងបើកទូលាយទីផ្សារនាំចេញសម្រាប់ផលិតផលកសិកម្ម។
យោងតាមការវាយតម្លៃថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) បើកចេញឱកាស “ទ្វេដង” សម្រាប់ខឿនសេដ្ឋកិច្ចវៀតណាម។ ម្យ៉ាងវិញទៀត កិច្ចព្រមព្រៀងនេះ នឹងបង្កលក្ខណៈសម្រាប់សហគ្រាសវៀតណាមក្នុងការទាក់ទងផ្ទាល់ជាមួយដៃគូពាណិជ្ជកម្មជាច្រើននៅលើពិភពលោក តាមនោះ អាចផ្សព្វផ្សាយផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារផ្សេងៗគ្នា។ លើសពីនេះទៅទៀត នេះគឺជាឱកាសមួយសម្រាប់សហគ្រាសវៀតណាមក្នុងការទទួលបានបទពិសោធជំនាញវិជ្ជាជីវៈដ៏មានតម្លៃពីដៃគូអឺរ៉ុបផងដែរ។
EVFTA ក៏ជាគន្លឹះសំខាន់ ក្នុងដំណើរការកំណែទម្រង់ ដើម្បីធ្វើទំនើបភាវូបនីយកម្ម ខឿនសេដ្ឋកិច្ចវៀតណាម ជាពិសេសនៅពេលដែល វៀតណាមកំពុងជំរុញការធ្វើកំណែទម្រង់សហគ្រាសរដ្ឋតែម្តង។ ស្របពេលជាមួយគ្នានេះ ការលើកកម្ពស់និងធ្វើទំនើបកម្មលើការគ្រប់គ្រងសហគ្រាសដើម្បីអាចប្រកួតប្រជែងជាមួយនឹងសហគ្រាសអឺរ៉ុបនិងពិភពលោកផងដែរ។ ហេតុដូច្នេះ សហគ្រាសវៀតណាមចាំបាច់ត្រូវមានការច្នៃប្រឌិតដោយស្វ័យភាព ជាពិសេសការងារអភិបាលកិច្ច ដើម្បីស្វែងរកភាពខ្លាំងនិងទីផ្សារដាច់ដោយឡែកសម្រាប់នាំចេញទំនិញរបស់ខ្លួន។ បច្ចុប្បន្ននេះ រដ្ឋាភិបាល វៀត ណាមបាននិងកំពុងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសក្នុងស្រុកតភ្ជាប់ជាមួយ សហគ្រាសបរទេស ពីនោះ អាចបង្កើតឱកាសអភិក្រមនិងសិក្សាអំពីបច្ចេកវិទ្យានិងរបៀបនៃប្រតិបត្តិការផងដែរ។ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានមានប្រសាសន៍ថា៖ “សហភាពអឺរ៉ុបគឺជាទីផ្សារមានស្តង់ ដារខ្ពស់ ដូច្នេះដើម្បីឆ្លើយតបនឹងទីផ្សារនេះ សហគ្រាសវៀតណាមត្រូវបង្កើនសមត្ថ ភាពរបស់ខ្លួន ដើម្បីសម្រេចបាននូវស្តង់ដាររបស់ EU។ សូម្បីតែ អំពីបច្ចេកវិទ្យា អំពីអភិបាលកិច្ចរួមទាំងទំនួលខុសត្រូវសង្គមទៀតផង។ ប្រការទាំងអស់នេះ នឹងធ្វើឱ្យ សហគ្រាសមានភាពរឹងមាំ ហើយបន្ទាប់មកនឹងអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចព្រមព្រៀងនេះនឹងបង្កើតសម្ពាធផង ប៉ុន្តែអាចទៅជាកម្លាំងចលករ ក៏ថាបានដែរ ដើម្បីជំរុញកំណែទម្រង់នៅវៀតណាម។ ទន្ទឹមជាមួយគ្នានោះ វានឹងបើកចេញបរិយា កាសធុរកិច្ចប្រកបដោយតម្លាភាព យុត្តិធម៌និងអំណោយផល។ អាចបញ្ជាក់បានថា ផលប៉ះពាល់របស់ EVFTA គឺជាផលប៉ះពាល់រួមមួយដែលនឹងធ្វើឱ្យអង្គភាពអាជីវកម្មវៀតណាមកាន់តែរីកចម្រើនជាពុំខាន”។
បច្ចុប្បន្ននេះ វៀតណាមបានក្លាយទៅជាអ្នកនាំចេញស្បៀងអាហារលំដាប់ខ្ពស់ អំពីបរិមាណនៅក្នុងទីផ្សារពិភពលោក។ ពោលគឺ អង្ករ ម្រេច គ្រាប់ស្វាយចន្ទី អាហារសមុទ្រ បន្លែ ផ្លែឈើនិងម្ហូបអាហារកំពុងបង្កើតឡើងស្លាកយីហោ អំពីគុណភាព តម្លៃប្រកួតប្រជែងក្នុងទីផ្សារពិភពលោក។ ជាក់ស្តែងគឺ ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០១៩នេះ ទំហំពាណិជ្ជកម្មនៃការនាំចេញ - នាំចូលរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុបសម្រេចបាន ២២,៨ ពាន់លានដុល្លារអាមេរិក ជាពិសេសផលិតផលកសិកម្មសម្រេចបានប្រាក់ចំនួន ២,៧ ពាន់លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងរវាងវៀត ណាមនិងសហភាពអឺរ៉ុប មានប្រសិទ្ធិភាព ពោលគឺ ពន្ធលើការនាំចេញផលិតផលកសិកម្មភាគច្រើនគឺស្ថិតក្នុងកម្រិត ០% រួមទាំងផលិតផលកសិកម្មកែច្នៃតែម្តង។ លោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានមានប្រសាសន៍ថា៖ “ប្រសិនបើ សម្រាប់កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿន លឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) វៀតណាមទើបមានទីផ្សារសរុបនៃផលិតផលក្នុងស្រុក ប្រហែល ១០ ពាន់ពាន់លានដុល្លារអាមេរិក ប៉ុណ្ណោះ ប៉ុន្តែ ជាមួយនឹង EVFTA យើងនឹងទាក់ទង់ផ្ទាល់ជាមួយតំបន់សេដ្ឋកិច្ចដែលមាន GDP សរុបគឺ ១៨ ពាន់លានដុល្លាអាមេរិក។ ហើយប្រសិនបើការនាំចេញផលិតផលកសិកម្មនិងអាហារសមុទ្ររបស់យើងទៅកាន់ទីផ្សារអឺរ៉ុបក៏ដូចជា CPTPP នោះ គឺការនាំចេញផលិតផលកសិកម្មនិងជលផលរបស់យើងបានកើនដល់ ៣៥%។ ប្រការនេះមានន័យថា យ៉ាងហោចណាស់ តម្លៃនាំចេញនៃផលិតផលកសិកម្មនិងជលផល១/៣ របស់យើងនឹងបង្កលក្ខណៈងាយស្រួលសម្រាប់ការជ្រៀតចូលទីផ្សារដែលមានទ្រង់ ទ្រាយធំនិងពោរពេញទៅដោយសក្តានុភាពសម្រាប់កំណើនផលិតកម្មនៅវៀតណាម។
សូមគូសបញ្ជាក់ថា FTA រវាងវៀតណាមនិងសហភាពអឺរ៉ុបគឺជាឱកាសដ៏ធំមួយដើម្បីលើកកម្ពស់ការប្រកួតប្រជែងនិងតម្លៃនាំចេញសម្រាប់វៀតណាម។ រាល់បញ្ហាប្រឈមក្នុងការធ្វើសមាហរណកម្មជាមួយបណ្តាប្រទេសដែលមានកម្រាស់ប្រវត្តិសាស្ត្រនិងការអភិវឌ្ឍន៍រីកចម្រើនជាយូរអង្វែងដូចទីផ្សារអឺរ៉ុបនេះ នឹងទាមទារឲ្យខឿនកសិកម្ម វៀតណាមត្រូវមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លារ។ ការផ្លាស់ប្តូរទាំងអស់នេះ មិនត្រឹមតែឆ្លើយតបនឹងតម្រូវការធ្វើសមាហរណកម្មនិងបើកទូលាយទីផ្សារប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីខឿនសេដ្ឋកិច្ចវៀតណាមនិងសហគ្រាសវៀតណាម អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព៕