Ha Giang បង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច

(VOVWORLD) - ការកសាងនិងសុក្រឹត្យបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គឺជាជំហានលោតផ្លោះមួយក្នុងចំណោមជំហានលោតផ្លោះទាំង ៣ នៅក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សខេត្ត អាណត្តិ ២០២០-២០២៥ ដើម្បីជំរុញការអភិវឌ្ឍន៍របស់ខេត្ត Ha Giang។ ដូច្នេះហើយ ខេត្ត Ha Giang បាននិងកំពុងផ្តោតការយកចិត្តទុកដាក់កៀងគរប្រភពធនធានទាំងអស់សម្រាប់ការវិនិយោគលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាបន្តបន្ទាប់ដែលត្រូវបានខេត្តអនុវត្តនាពេលថ្មីៗនេះ រួមចំណែកលុបបំបាត់ការកកស្ទះចរាចរណ៍ បង្កើតកម្លាំងចលករដើម្បីទាក់ទាញការវិនិយោគ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជាមូលដ្ឋានគ្រឹះសម្រាប់ខេត្ត Ha Giang បោះជំហានទម្លុះទម្លាយយ៉ាងខ្លាំងក្លា។

ជាខេត្តជាប់ព្រំដែននិងមានទីតាំងស្ថិតនៅតំបន់ប៉ូលខាងជើងរបស់វៀតណាម នាពេលថ្មីៗនេះ ខេត្ត Ha Giang ទទួលបានការយកចិត្តទុកដាក់ វិនិយោគ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធដើម្បីកសាងប្រព័ន្ធគមនាគមន៍យ៉ាងរលូន បង្កើនការតភ្ជាប់ និងបើកចេញឱកាសអភិវឌ្ឍន៍ថ្មីៗ។

ខេត្តបានចេញសេចក្តីសម្រេចចិត្តស្តីពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដំណាក់កាល ២០២១-២០២៥ ចក្ខុវិស័យដល់ឆ្នាំ២០៣០ ដែលផ្តល់អាទិភាព និងកៀរគរធនធានដើម្បីអនុវត្តន៍គម្រោងដឹកជញ្ជូនសំខាន់ៗ ដោយមានលក្ខណៈតភ្ជាប់នៅតំបន់ខ្ពង់រាប។ លោកស្រី Ha Thi Minh Hanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ha Giang បានឲ្យដឹងថា៖ “អនុវត្តន៍ និងសម្រេចបានភារកិច្ចក្នុងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន យើងបន្តប្រកាន់ខ្ជាប់នូវទស្សនៈគឺបង្កើនការកៀងគរ ការបែងចែក និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ដើម្បីអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមទិសដៅស៊ីសង្វាក់គ្នា និងទំនើប បម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងធានាការការពារជាតិសន្តិសុខរបស់ខេត្ត”។
Ha Giang បង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 1ផ្លូវល្បឿនលឿន Tuyen Quang - Ha Giang មានចំណុចចាប់ផ្តើមនៅជាប់នឹងផ្លូវល្បឿនលឿន Tuyen Quang - Phu Tho ។ រូបថត៖ Nguyen Tung

ក្នុងខែតុលាឆ្នាំ ២០២៣ គម្រោងផ្លូវល្បឿនលឿន Tuyen Quang-Ha Giang ដំណាក់កាលទី ១ ត្រូវបានចាប់ផ្តើមការសាងសង់ជាផ្លូវការ។ នេះគឺជាគម្រោងដែលសម្រេចការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ Ha Giang រួមចំណែកបង្កើតច្រករបៀងអភិវឌ្ឍន៍សេដ្ឋកិច្ចពីរដ្ឋធានីហាណូយ និងតំបន់ដីសណ្ដទន្លេក្រហមទៅកាន់បណ្តាខេត្តនៅតំបន់ព្រៃភ្នំភាគខាងជើង។ ខេត្ត Ha Giang បានរៀបចំធនធាននិងណែនាំឲ្យមូលដ្ឋានធ្វើការសម្របសម្រួលយ៉ាងជិតស្និត តំដោះផ្ទៃដីសម្រាប់អ្នកម៉ៅការសាងសង់គម្រោងបានយ៉ាងឆាប់រហ័ស។ លោក Dao Ngoc Huan ប្រធានក្រុមមេម៉ៅការលេខ៣ នៃក្រុមហ៊ុន Vinaconex ទទួលបន្ទុកការសាងសង់ផ្នែក Vinh Tuy-Bac Quang បានមានប្រសាសន៍ថា៖ “អង្គភាពបានស្វែងរកនិងអនុវត្តវិធីសាស្រ្តដ៏ល្អប្រសើរបំផុត ដើម្បីធ្វើការសាងសង់តាម ៣វេនឆ្លាស់គ្នា ធានាការសម្របសម្រួលសម្ភារៈយ៉ាងងាយស្រួល ក៏ដូចជាធានាសុវត្ថិភាពគុណភាព និងវឌ្ឍនភាពសម្រាប់អ្នកម៉ៅការ”។

ទន្ទឹមនឹងគម្រោងផ្លូវល្បឿនលឿន Tuyen Quang-Ha Giang ដំណាក់កាលទី ១ គម្រោងជួសជុលនិងកែលម្អខ្សែផ្លូវក្នុងខេត្តចំនួន ៧ ក៏ជាភ័ស្តុតាងនៃគោលនយោបាយទម្លុះទម្លាយរបស់ខេត្ត Ha Giang លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផងដែរ។ ទាំងនេះគឺជាខ្សែផ្លូវសំខាន់ៗ មិនត្រឹមតែតភ្ជាប់ទីក្រុង Ha Giang ទៅកាន់បណ្តាស្រុកប៉ុណ្ណោះទេ ថែមទាំងតភ្ជាប់តំបន់ព្រំដែន ជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងអភិវឌ្ឍន៍ទេសចរណ៍ផងដែរ។ ដោយមានខ្សែផ្លូវតភ្ជាប់ភូមិឃុំនានា សេដ្ឋកិច្ចសង្គមនៃមូលដ្ឋាននានាក្នុងខេត្តកាន់តែរីកចម្រើន។ លោក Nguyen Kien Cuong ប្រធានគណៈកម្មាធិការប្រជាជនឃុំ Du Già ស្រុក Yen Minh ខេត្ត Lao Cai បានឲ្យដឹងថា៖ “ខេត្តបានវិនិយោគលើការសាងសង់ប្រព័ន្ធផ្លូវថ្នល់ទាំងអស់ ដូច្នេះការធ្វើដំណើរពីខេត្ត Ha Giang ទៅកាន់ Dong Van, Meo Vac, Yen Minh ពិតជាងាយស្រួលណាស់។ ខ្សែផ្លូវស្អាតៗបានទាក់ទាញភ្ញៀវទេសចរមក Ha Giang កាន់តែច្រើន”។

Ha Giang បង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 2ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ha Giang លោក Nguyen Van Son ។ រូបថត៖ Kim Tien

រួមជាមួយសារមន្ទីរខេត្ត ទីលាន ២៦ មិនា និងសួនឧទ្យានបៃតង សំណង់នានាបានបង្កើតប្រព័ន្ធចំណុចរំលេចសម្រាប់ទីក្រុង នាំមកនូវរូបរាងថ្មីថ្មោង បៃតង - អត្តសញ្ញាណ- ទំនើបដល់ទីក្រុង Ha Giang ។ នាពេលកន្លងទៅ ខេត្ត Ha Giang បានផ្តោតការយកចិត្តទុកដាក់ រួមបញ្ចូលធនធានពីកម្មវិធីគោលដៅជាតិ ដើម្បីកសាងផ្លូវបេតុងជនបទថ្មីនៅតាមក្រុង-ស្រុកចំនួន ១១ ដោយពាក្យស្លោកថា រដ្ឋនិងប្រជាជនរួមគ្នាធ្វើ ខិតខំប្រឹងប្រែងរហូតដល់ឆ្នាំ ២០២៥ ភូមិជាប់ព្រំដែនចំនួន ១០០% មានផ្លូវគមនាគមដែលបំពេញស្តង់ដារជនបទថ្មី។ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ha Giang លោក Nguyen Van Son បានអះអាងថា៖ “ជាមួយនឹងយន្តការ រដ្ឋនិងប្រជាជនរួមគ្នាធ្វើ យើងបានផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់ឃុំជាប់ព្រំដែន ឲ្យមានប្រព័ន្ធគមនាគមដែលបំពេញស្តង់ដារជនបទថ្មី។ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមានសារៈសំខាន់ណាស់ ដោយបើកលក្ខខណ្ឌអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមយ៉ាងរឹងមាំសម្រាប់ខេត្ត Ha Giang”។

ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅខេត្ត Ha Giang គឺជាទិសដៅដ៏ត្រឹមត្រូវ និងទំលុះទំលាយរបស់ខេត្ត Ha Giang សំដៅពង្រីកសក្តានុពល និងគុណសម្បត្តិរបស់ខេត្ត កាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងតំបន់ព្រៃភ្នំ និងតំបន់វាលទំនាប។ ផ្ទាំងទិដ្ឋភាពនៃបណ្តាញគមនាគមន៍នៅខេត្ត Ha Giang កាន់តែភ្លឺចែងចាំង តាមរយៈការសុក្រឹត្យគោលដៅនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ ដែលបានដាក់ចេញ។ នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ខេត្ត Ha Giang បន្តអភិវឌ្ឍកាន់តែលឿន និងកាន់តែរឹងមាំនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ