Phu Tho ពង្រីកឧត្តមភាព ដើម្បីជំរុញការអភិវឌ្ឍផលិតកម្មឧស្សាហកម្ម

(VOVWORLD) -Phu Tho គឺជាខេត្តវាលទំនាបមួយ ដែលស្ថិតនៅភូមិភាគខាងជើងវៀតណាម ហើយជាមូលដ្ឋានមានសក្ដានុភាពជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ព្រៃភ្នំ និងភូមិរបរ។ នាពេលកន្លងទៅ Phu Tho បានប្រមូលផ្ដុំកម្លាំងពលំ ដោយមានវិធីច្នៃប្រឌិត ជំរុញគោលការណ៍សង្គមភាវូបនីយកម្ម ម្ចាស់ការអនុវត្តន៍ជាក់ស្ដែងយន្តការ គោលនយោបាយជាច្រើន ដើម្បីពង្រីកសក្ដានុភាព ប្រៀបខ្លាំង និងជំរុញសេដ្ឋកិច្ចអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព។
Phu Tho ពង្រីកឧត្តមភាព ដើម្បីជំរុញការអភិវឌ្ឍផលិតកម្មឧស្សាហកម្ម - ảnh 1មណ្ឌល ឧស្សាហកម្ម នៅខេត្ត Phu Tho (internet)

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហេដ្ឋារចនាសម្ព័ន្ធខាងសេដ្ឋកិច្ច បច្ចេកទេស សង្គម ជាពិសេសគឺការតភ្ជាប់ផ្លូវគមនាគមន៍របស់ខេត្ត Phu Tho មានការអភិវឌ្ឍលោតផ្លោះ។ នេះគឺជាលក្ខខ័ណ្ឌចម្បង ដើម្បី ខេត្ត Phu Tho អភិវឌ្ឍន៍ឧស្សាហកម្ម និងសិប្បកម្ម ក៏ដូចជាពាណិជ្ជកម្មសេវាកម្ម។ ប្រធានមន្ទីរឧស្សាហពាណិជ្ជកម្មខេត្ត Phu Tho លោក Nguyen Manh Hung បានឲ្យដឹងថា៖

“ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍អភិវឌ្ឍន៍យ៉ាងដូច្នេះ ខេត្ត Phu Tho បានឆ្លៀតយកឱកាសវិនិយោគជាជំហានៗ។ទន្ទឹមនឹងការអភិវឌ្ឍន៍ឧស្សាហកម្មនោះ សេវាកម្ម និងពាណិជ្ជកម្មក៏មានការអភិវឌ្ឍន៍ដោយព្រមៗ គ្នាដែរ។ នាឆ្នាំ ២០១៧ ការនាំចេញរបស់ខេត្តទទួលបានទឹកប្រាក់ជាង ១,៣ ពាន់លានដុល្លារអាមេរិក។ ក្នុងឆ្នាំនេះ ខេត្តក៏បានខិតខំប្រឹងប្រែងថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការផ្លាស់ប្ដូរទំនិញ ជាពិសេសក្នុងកាលៈទេសៈ ធ្វើសមាហរណកម្មផងដែរ”។

នាពេលបច្ចុប្បន្ន នៅទូទាំងខេត្ត មានមណ្ឌល ឧស្សាហកម្មចំនួន ៧ និងតំបន់ឧស្សាហកម្មចំនួនចំនួន ២៦។ តំបន់ និងមណ្ឌលឧស្សាហកម្មទាំងនេះបានបង្កើតការងារធ្វើសម្រាប់ពលករចំនួន ៣ ហ្មឺន ៣ ពាន់នាក់។ វិស័យផលិតកម្មមិនត្រឹមតែដើរតួនាទីសំខាន់ៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្តប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជំរុញឲ្យតម្លៃប្រាក់នាំចេញរបស់ខេត្តនាឆ្នាំ ២០១៧ ទទួលបានជិត ១,៣ ពាន់លានដុល្លារអាមេរិក ស្នើនឹង ១០៩ ភាគរយបើប្រៀបធៀបនឹងផែនការដែលបានដាក់ចេញ។ តាមរយៈនេះ បង្កើតប្រភពចំណូលគួរឲ្យកត់សម្គាល់ ដើម្បីអនុវវត្តន៍ប្រកបដោយជោគជ័យនូវភារកិច្ចប្រមូលថវិការរដ្ឋនៅខេត្ត។

អនុវត្តន៍តាមសេចក្ដីបញ្ជាណែនាំរបស់លោកនាយករដ្ឋមន្ត្រី ខេត្ត Phu Tho ក៏បានដាក់ចេញនូវជំហានលោតផ្លោះចំនួន ៤ អំពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ការកែទម្រង់រដ្ឋបាល អភិវឌ្ឍន៍ប្រភពធនធានមនុស្ស និងទេសចរណ៍។ ជាពិសេសខេត្តកំពុងខិតខំប្រឹងប្រែងក្នុងការអនុវត្តរាល់ភារកិច្ច និងដំណោះស្រាយអំពីការកែទម្រង់រដ្ឋបាល កែលម្អបរិយាកាសធ្វើអាជីវកម្ម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង។ លោក Nguyen Manh Hung ប្រធានមន្ទីរឧស្សាហពាណិជ្ជកម្មខេត្ត Phu Tho បានឲ្យដឹងថា៖

“យើងខ្ញុំបានសកម្មធ្វើជាសេនាធិការជូនថ្នាក់ខេត្ត ដើម្បីដោះស្រាយបញ្ហាលំបាកលំបិនជូនសហគ្រាសឲ្យបានទាន់ពេលវេលា។ យើងខ្ញុំមិនត្រឹមតែផ្ដោតសំខាន់ទៅលើការអំពាវនាវវិនិយោគលើគ្រប់វិស័យប៉ុណ្ណោះទេ ថែមទាំងអភិវឌ្ឍន៍មុខរបរជាប្រពៃណី និងទាក់ទាញការវិនិយោគចូលក្នុងតំបន់ ឧស្សហកម្មទៀតផង។ តាមរយៈនេះ វិស័យឧស្សហកម្មនៅខេត្តមានការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយផងដែរ”។

ដោយពង្រីកបានល្អនូវឧត្តមភាពដែលមានស្រាប់ ហើយតភ្ជាប់ជាមួយយន្តការ គោលនយោបាយលើកទឹកចិត្ត ជួយឧត្ថម្ភការវិនិយោគនោះ សកម្មភាពផលិតកម្មឧស្សហកម្មនៅក្នុងខេត្ត កំពុងរក្សាបានសន្ទុះកំណើន ដោយរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅសេដ្ឋកិច្ចសង្គមរបស់ខេត្ត។ លោក Tran Tu Hai វិនិយោគិនមួយរូបលើវិស័យពាណិជ្ជកម្មនិងទេសចរណ៍ នៅខេត្ត Phu Tho បានឲ្យដឹងថា៖

“ដោយទទួលបានការយកចិត្តទុកដាក់ និងជួយឧបត្ថម្ភរបស់ថ្នាក់ដឹកនាំមូលដ្ឋាន ជាពិសេសគឺក្នុងការបំពេញបែបបទរដ្ឋបាល គឺយើងខ្ញុំសុទ្ធតែទទួលបានការជួយសម្រួលយ៉ាងល្អិតល្អន់របស់ស្ថាប័នគ្រប់ផ្នែកផងដែរ។ ឧទាហរណ៍ គឺយើងខ្ញុំទទួលបានអជ្ញាប័ណ្ណធ្វើអាជីវកម្ម ក្រោយរយៈពេលត្រឹមតែ ៣ ខែប៉ុណ្ណោះ”។

Phu Tho ពង្រីកឧត្តមភាព ដើម្បីជំរុញការអភិវឌ្ឍផលិតកម្មឧស្សាហកម្ម - ảnh 2ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ នៅខេត្ត Phu Tho (internet)

នាពេលខាងមុខ ខេត្ត Phu Tho ឆ្ពោះទៅរកការអភិវឌ្ឍខ្ពស់ថែមទៀត តាមនោះ ខិតខំប្រឹងប្រែងក្លាយ ទៅជាខេត្តឧស្សាហកម្មអភិវឌ្ឍន៍តាមទិសដៅបច្ចេកវិទ្យាខ្ពស់នាឆ្នាំ ២០៣០ ខាងមុខ។ ដើម្បីសម្រេចឲ្យបានគោលដៅដែលបានដាក់ចេញ ខេត្តមិនត្រឹមតែជំរុញការកែទម្រង់បែបបទរដ្ឋបាល និងទាក់ទាញប្រភពទុនវិនិយោគរបស់សហគ្រាសនៅក្នុង និងក្រៅប្រទេសប៉ុណ្ណោះទេ ខេត្តថែមទាំងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការត្រួតពិនិត្យ និងកែលម្អស្ថានភាពបំពុលបរិស្ថានរបស់សហគ្រាស ជាពិសេសគឺបង្កើនការធ្វើសមាហរណកម្ម និងសហប្រតិបត្តិការវិនិយោគផងដែរ។

ជាមួយនឹងសក្ដានុភាពដែលមានស្រាប់ និងយន្តការ គោលនយោបាយជាក់ស្ដែង សំដៅពង្រីកសក្ដានុភាពទាំងនេះប្រកបដោយប្រសិទ្ធភាព ខេត្ត Phu Tho កំពុងឆ្ពោះទៅគោលដៅក្លាយទៅជាខេត្តអភិវឌ្ឍន៍ឈានមុខគេរបស់តំបន់វាលទំនាប និងព្រៃភ្នំភាគខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ