(VOV)_ការនាំចេញទៅបរទេស របស់ពាណិជ្ជសញ្ញា Vinamilk បានចាប់ផ្តើមមុន
នេះ២០ឆ្នាំ បន្ទាប់ពីពេលអគ្គនាយិកាក្រុមហ៊ុន Vinamilk លោកស្រី Mai Kieu Lien
ទៅធ្វើម៉ាឃីធីងនៅប្រទេសអ៊ីរ៉ាក់។ទឹកដោះគោម្សៅចំនួន៣០០តោន និងទឹកដោះ
គោរាវចំនួនពីពាន់តោន បាននាំចេញទៅអ៊ីរ៉ាក់ ក្នុងឆ្នាំ១៩៩៨ ជាជំហានដំបូង ចាប់
ផ្តើមអោយដំណើរនាំចេញទៅទីផ្សារប្រទេសនិងតំបន់ដែនដីចំនួន៤៣ លើទូទាំងពិ
ភពលោក។ លោកស្រី Mai Kieu Lien បានអោយដឹងថា៖
“ នាគ្រាដើមដំបូងខ្ញុំក៏មិនជឿជាក់ទៅលើខ្លួនប៉ុន្មានទេ។ ពីមុនមក គ្មានអ្នក
ណាគិតថាវៀតណាមនឹងនាំចេញទឹកដោះគោម្សៅសំរាប់កុមារទេ ពីព្រោះពីមុនមក
វៀតណាមនាំចូលទឹកដោះគោ ១០០%។ នាដើមឆ្នាំ ១៩៩៧ យើងខ្ញុំបានជួយឧបត្ថម្ភ
ភាគីមិត្ត២កុងទែន័រ ទឹកដោះគោម្សៅសំរាប់កុមារ ដើម្បីឧទ្ទេសនាមថា៖វៀតណាម
បានផលិតទឹកដោះគោម្សៅកុមារ។ បន្ទាប់ពីការត្រួតពិនិត្យ ភាគីមិត្តបានសម្រេច
ចិត្តបញ្ជាទិញទឹកដោះគោនេះចំនួន៣០០តោន ក្នុងរយៈពេល៣ខែ។គ្រប់គ្នាសប្បាយ
រីករាយណាស់ ហើយប្រឹងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីប្រគល់ទំនិញអោយទាន់ការ
កំណត់និងធានាគុណភាព។”
|
កំណត់ពាណិជ្ជសញ្ញាវៀតណាមក្នុងខឿនសេដ្ឋកិច្ចសកល |
Vinamilk មិនត្រឹមតែនាំចេញប៉ុណ្ណោះទេ គឺថែមទាំងក្លាយទៅជាម្ចាស់ភាគហ៊ុន
របស់ក្រុមហ៊ុនទឹកដោះគោផ្សេងៗ លើពិភពលោក។ នូវែលហ្សេឡង់ ជាទីឈរជើងដំបូង
ក្នុងដំណើរជ្រាតចូលទីផ្សារអន្តរជាតិរបស់ Vinamilk ។ បន្ទាប់ពីពេលជ្រាតចូលបាន
ទីផ្សារនៅអឺរ៉ុបអាមេរិកនេះ Vinamilk បានបើកសម្ពោធន៍ ដាក់អោយដំណើការរោង
ចក្រទឹកដោះគោ Angkor Milk នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ក្នុងខែ
ឧសភាកន្លងទៅ។ នាបច្ចុប្បន្ន Vinamilk កំពុងអនុវត្តគំរោងការណ៍នៅប៉ូឡូញដើម្បី
ធ្វើអាជីវកម្មទីផ្សារអឺរ៉ុបប្រែក្លាយសបិន្តទៅជាការពិតជាក់ស្ដែងរបស់ Vinamilk ។
|
Viettel ក៏ជាអង្គភាពមួយដែលមានល្បឿនអភិវឌ្ឍន៍ឆាប់រហ័ស |
Viettel ក៏ជាអង្គភាពមួយដែលមានល្បឿនអភិវឌ្ឍន៍ឆាប់រហ័សដែលបង្កើតបាន
ពាណិជ្ជសញ្ញារបស់ខ្លួនលើទូទាំងពិភពលោក។ក្រោយរយៈពេល១០ឆ្នាំចូលរួមសកម្មភាព
វិនិយោគអន្តរជាតិមក អគ្គក្រុមហ៊ុនទូរគមនាគមន៍កងទ័ពវៀតណាម Viettelបាន
មានវត្តមាននៅប្រទេសចំនួន១០ហើយបានដាក់ឈ្មោះផ្សេងពីគ្នានោះគឺMetFoneនៅ
ប្រទេសកម្ពុជា Unitel នៅឡាវ Halotelនៅ Tanzania Movitelនៅ Mozambique T
elemor នៅទីម័រខាងកើត Lumitel នៅBurundi Bitelនៅ Peru Nextellនៅ Cameroon
និង Natcom នៅប្រទេសHaiiti។នាឆ្នាំ២០១៦ប្រាក់ចំណូលលើវិស័យទូរគមនាគមន៍
របស់ Viettelនៅឯបរទេសមានចំនួនប្រមាណ១ពាន់៤រយលានដុល្លារអាមេរិក។នា
បច្ចុប្បន្ននេះ Viettelមានអតិថីជនចំនួន១០០លាននាក់ក្នុងនោះ៣៥លាននាក់ជា
អតិថិជនអន្តរជាតិ។អគ្គក្រុមហ៊ុនទូរគមនាគមន៍កងទ័ពវៀតណាមស្ថិតក្នុងចំណោម
អគ្គក្រុមហ៊ុនទូរគមនាគមន៍ចំនួន៣០ដែលមានអតិថិជនច្រើនបំផុតលើសកល
លោក។ថ្លែងមតិនៅពិធីរំលឹកខួបលើកទី១០ទិវា Viettelវិនិយោគទៅបរទេសនាថ្ងៃទី
១៧ធ្នូឆ្នាំ២០១៦នៅក្រុងហាណូយនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយ
តំលៃថា៖
“ Viettelបានក្លាយទៅជាពាណិជ្ជសញ្ញាមួយដ៏ល្បីឈ្មោះដែលជាអ្នកវិនិយោគជា
ពិតប្រាកដមួយ មានលទ្ធភាពដោះដ្រាយរាល់បញ្ហាសង្គម ហើយបង្កើតឡើងការអភិ
វឌ្ឍន៍ចីរភាពលើវិស័យទូរគមនាគមន៍របស់ប្រទេសទាំងអស់ដែលViettelបណ្ដក់ទុន។
ពាណិជ្ជសញ្ញាល្អមួយមិនត្រឹមតែជាទ្រព្យសម្បត្តិរបស់ហគ្រាសប៉ុណ្ណោះទេតែថែមទាំង
ជាទ្រព្យសម្បត្តិរបស់ប្រទេសជាតិទៀតផង”។
ដំណើរការអភិវឌ្ឍន៍របស់ Viettel និងVinamilkពោលខាងលើបានបញ្ជាក់សរឲ្យ
ឃើញពីសមត្ថភាពបត់បែន ជំនៈរាល់ឧបសគ្គដើម្បីឈានឡើងទៅឆាកអន្តរជាតិរបស់
បណ្ដាអង្គភាពអាជីវកម្មវៀតណាម។នេះជាឧទាហរណ៏អំពីការជោគជ័យរបស់វៀតណាម
ក្នុងដំណើរការធ្វើសមហរណកម្មជាមួយសេដ្ឋកិច្ចសកល។
ក្នុងរយៈពេលតែ២ឆ្នាំធ្វើសកម្មភាពលើទីផ្សារក្នុងស្រុកនិងចាប់ផ្ដើមពង្រីក
ទៅបរទេសប៉ុណ្ណោះ អាជីវករPham Van Tam និងពាណិជ្ជសញ្ញាអេលិចត្រូនិក Asanzo
បានបង្ហាញឲ្យឃើញនូវបំណងប្រាថ្នានិងគោលដៅរបស់អាជីវករវៀតណាមតាមរយៈ
វិធីសាស្រ្តពិសេសដោយឡែករបស់ខ្លួន។ជាក់ស្ដែងគឺនាឆ្នាំ២០១៤ពាណិជ្ជសញ្ញាអេលិ
ចត្រូនិក”វៀតណាមសុទ្ធ” Asanzoលក់ទូរទស្សន៍បាន១០ហ្មឺនគ្រឿងតែក្រោយរយៈ
ពេល២ឆ្នាំបង្កើតឡើងរោងចក្រប៉ុណ្ណោះ។នាឆ្នាំ២០១៦តួរលេខនេះបានកើនឡើងដល់
ទៅ៥០ហ្មឺនគ្រឿងដោយប្រកៀកស្មានឹងពាណិជ្ជសញ្ញាអេលិចត្រូនិកអន្តរជាតិជួរមុខ។
ច្បាស់លាស់ណាស់ថាវាជាសមិទ្ធិផលមួយគួរឲ្យកោតសរសើររបស់អាជីវករPham Van Tam
ដែលកើតនៅទសវត្សទី៨០។ក្រៅពីនេះលោកបានរួមចំណែកអះអាងនូវកេរ្តិ៍ឈ្មោះនៃផ្នែកអេលិចត្រូនិកវៀតណាមលើទីផ្សារអន្តរជាតិតាមរយៈការនាំចេញទំនិញទៅប្រ
ទេសកម្ពុជា ឡាវនិងគុយបាទៀតផង។ស្ដីពីការពង្រីកទីផ្សាររបស់AsanzoលោកPham
Van Tamបានឲ្យដឹងថា
“នាបច្ចុប្បន្ននេះបានមានក្រុមហ៊ុនកូរ៉េខាងត្បូងមកចរចារជាមួយAsanzoសុំ
ជាភ្នាក់ងារចែកកចាយផ្ដាច់មុខទំនិញពាណិជ្ជសញ្ញា Asanzoនៅប្រទេសនេះ។ខ្ញុំប្រាប់
គេថាមិនចាំបាច់ផ្ដោកពេកទៅលើប្រាក់ចំណូលខ្ពស់ទេឲ្យតែរក្សាបាននូវពាណិជ្ជសញ្ញា
Asanzoនៅទីផ្សារក្នុងស្រុកគេគឺបានហើយ។ប្រការនេះមានន័យថាពេលនិយាយដល់ទំនិញអេលិចត្រូនិកលើទីផ្សារពិភពលោកគឺវៀតណាមក៏ត្រូវតែមានឧត្តមភាពផងដែរ”។
រីឯអាជីវករ Nguyen Tuan Quynh អាយុ៤៤ឆ្នាំជាអគ្គនាយកក្រុមហ៊ុនភាគហ៊ុន
សៀវ ភៅ Alpha – Alpha Books បានសំណោះសំណាលពីរឿងបង្កើតសារជីវកម្មថ្មីនិង
ការធ្វើសមាហរណកម្មរបស់អង្គភាពអាជីវកម្មទើបបង្កើតថ្មីថា
“ រឿងធ្វើសមាហរណកម្មនិងនាំយកពាណិជ្ជសញ្ញាវៀតណាមទៅកាន់ពិភព
លោកនេះមិនត្រឹមតែជាការបង្កើនការលក់ទំនិញវៀតណាមទៅបរទេសប៉ុណ្ណោះទេ
តែថែមទាំងជាការផ្សាភ្ជាប់បណ្ដាពាណិជ្ជសញ្ញាវៀតណាមក្នុងសង្វាក់តំលៃសកលទៀត
ផង។វាមានន័យថាយើងមិនចាំបាច់នាំចេញទំនិញទៅបរទេសទេដោយសារយើងអាច
ផ្គត់ផ្គង់ទំនិញនិងសេវាកម្មរបស់ខ្លួនដល់ក្រុមហ៊ុនធំៗរបស់វៀតណាមហើយគេបន្តនាំ
ចេញសេវាទាំងនោះទៅកាន់ប្រទេសក្រៅ”៕