កំណើនគួរឲ្យចាប់អារម្មណ៍ក្នុងឆ្នាំ២០១៧អំពីបរិមាណភ្ញៀវទេសចរអន្តរជាតិមកដល់ វៀតណាម
(VOVWORLD) - តាមការធ្វើស្ថិតិដែលទើបនឹងបានប្រកាសរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) វៀតណាមឈរលំដាប់ថ្នាក់ទី៦ក្នុងចំណោមប្រទេសចំនួន១០ ដែល ទទួលបានកំណើនទេសចរណ៍យ៉ាងខ្លាំងបំផុតលើពិភពលោកនាដើមឆ្នាំ២០១៧ ហើយនាំមុខគេនៅទ្វីបអាស៊ីអំពីល្បឿនអភិវឌ្ឍន៍ទេសចរណ៍។
ភ្ញៀវទេសចរអន្តរជាតិដើរថ្មើជើងនៅជុំវិញបឹង Hoan Kiem រដ្ឋធានីហាណូយ (រូបថត៖ VOV) |
នេះជា លទ្ធផលនៃបណ្ដាដំណោះស្រាយរបស់រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងតំបន់ នានាសំដៅអភិវឌ្ឍន៍ទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់ ប្រទេសជាតិ។ ក្នុងឆ្នាំ២០១៧វិស័យទេសចរណ៍វៀតណាមបន្តរក្សាសន្ទុះកំណើនគួរឲ្យចាប់ អារម្មណ៍ ដោយទទួលភ្ញៀវទេសចរអន្តរជាតិជាង១៣លាននាក់កើន២៨%បើ ប្រៀបនឹងឆ្នាំទៅមិញ។ កំរិតកំណើននេះបានរួមចំណែកបង្កើនចំណូលនៃផ្នែក ទេសចរណ៍ឡើដល់ទៅ៥១៥ពាន់លានដុង ស្រូបយក៧% GDP ជាតិទាំង មូល។
ចំណុចលេចធ្លោនៃផ្នែកទេសចរណ៍គឺ នាដើមឆ្នាំ២០១៧ វៀតណាមបាន ចេញផ្សាយសេចក្ដីសំរេចចិត្តលេខ០៨ ស្ដីពីការអភិវឌ្ឍផ្នែកទេសចរណ៍ឲ្យក្លាយទៅ ជាប្រៀបខ្លាំងនៃខឿនសេដ្ឋកិច្ច ហើយរដ្ឋសភានីតិកាលទី១៤ បានអនុម័តលើ ច្បាប់ទេសចរណ៍ (ធ្វើវិសោធនកម្ម) ផងដែរ។ រដ្ឋាភិបាលក៏បានអនុម័តលើគោល នយោបាយចំនួន២ស្ដីពីទិដ្ឋាការចំពោះជនបរទេស តាមនោះអនុវត្តន៍សាកល្បង ការផ្ដល់ទិដ្ឋាការអេឡិចត្រូនិកសំរាប់ជនបរទេសចូលមកវៀតណាម និងបន្ត ពន្យាពេលការលើកលែងទិដ្ឋាការចំពោះភ្ញៀវទេសចរមកពីប្រទេសអឺរ៉ុបខាងលិចចំនួន៥ រួមមានអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលីនិងអេស្ប៉ាញ។ ក្រៅពីនោះ ការងារផ្សព្វផ្សាយរូបភាពវៀតណាមក្នុងឱកាសសប្ដាហ៍ជាន់ខ្ពស់ APEC ក៏រួម ចំណែកបង្កើតឡើងជោគជ័យនៃផ្នែកទេសចរណ៍វៀតណាមក្នុងឆ្នាំ២០១៧ដែរ។ លោក Truong Sy Vinh អនុប្រធានវិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍទេសចរណ៍ បានឲ្យដឹងថា៖
“ភាពខុសប្លែកមុននិងក្រោយពីមានសេចក្ដីសម្រេចចិត្តរបស់ការិយាល័យ នយោបាយនោះគឺ សង្គមទាំងមូលត្រូវផ្តោតសំខាន់ទៅលើការអភិវឌ្ឍទេសចរណ៍ ដើម្បីក្លាយទៅជាប្រៀបខ្លាំងនៃខឿនសេដ្ឋកិច្ច។ ច្បាប់ទេសចរណ៍មានចំណុចថ្មី ថ្មោងជាច្រើនដែរ។ ប្រការនេះនឹងធ្វើឲ្យផ្នែកទេសចរណ៍សមស្របជាមួយស្ថាន ភាពជាក់ស្ដែងជាង។ ល្បឿនកំណើននៃផ្នែកទេសចរណ៍ក្នុងឆ្នាំ២០១៦និងឆ្នាំ ២០១៧គឺជិត៣០%។ គ្មានផ្នែកសេដ្ឋកិច្ចផ្សេងណាមួយដែលទទួលបានកំរិត ដូច្នេះឡើយ”។
នាពេលកន្លងទៅ អគ្គនាយកដ្ឋានទេសចរណ៍បានអនុវត្តន៍យុទ្ធនាការជា ច្រើនសំដៅពន្លឿនការផ្សព្វផ្សាយទេសចរណ៍នៅទីផ្សារសំខាន់ៗ ព្រមទាំងចូល រួមផ្សារណាត់ទេសចរណ៍អន្តរជាតិជាច្រើន ហើយបានទទួលគណៈប្រតិភូអន្តរជាតិមក ត្រួតពិនិត្យទីផ្សារទេសចរណ៍វៀតណាមដែរ។ លោក Nguyen Van Tuan អគ្គ នាយកនៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម ចាត់ទុកថា៖
“ឆ្នាំ២០១៧ជាឆ្នាំពោរពេញទៅដោយសញ្ញាសម្គាល់និងស្នាដៃដែលមិនធ្លាប់មានតាំងពីមុនមករបស់ផ្នែកទេសចរណ៍វៀតណាម។លទ្ធផលនៃឆ្នាំដំបូងអនុវត្តន៍ សេចក្ដីសំរេចចិត្តលេខ០៨របស់ការិយាល័យនយោបាយនោះ បានសរឲ្យឃើញ ថា គោលដៅនានាដែលត្រូវបានដាក់ចេញក្នុងឯកសារនេះ កំពុងក្លាយទៅជាការ ពិតជាបណ្ដើរៗ។ សកម្មភាពពន្លឿន ផ្សព្វផ្សាយទេសចរណ៍ ក៏មានការផ្លាស់ប្ដូរថ្មី ជាច្រើនក្នុងការទាក់ទាញប្រភពកម្លាំងដែរ។ ពិសេសគឺយន្តការសហប្រតិបតិ្តការ សាធារណៈ-ឯកជនតាមរយៈក្រុមប្រឹក្សាពិគ្រោះយោបល់ទេសចរណ៍”។
កំណើនគួរឲ្យចាប់អារម្មណ៍អំពីបរិមាណភ្ញៀវទេសចរមកវៀតណាមក្នុងឆ្នាំកន្លងទៅ មានការរួមវិភាគទានដ៏ធំធេងរបស់សហគ្រាសទេសចរណ៍នានា។ សហ គ្រាសជាច្រើនបានកសាងឡើងពាណិជ្ជសញ្ញាខ្លាំង ដែលមានលទ្ធភាពប្រកួត ប្រជែងខ្ពស់និងឈានទៅទីផ្សារអន្តរជាតិ។ លោក Tran The Dung អគ្គនាយក រងក្រុមហ៊ុន Fiditour បានចែករំលែកថា៖
“ក្រុមហ៊ុន Fiditour ជានិច្ចកាលយកអតិថិជនជាស្នូល។ យើងខ្ញុំវិនិយោគ ចូល ក្នុងប្រព័ន្ធបច្ចេកវិទ្យាខ្ពស់ដើម្បីឃ្លាំមើលគុណភាពសេវាកម្មនៃទួរនីមួយៗ ហើយថែទាំអតិថិជនឲ្យបានល្អបំផុត។ យើងខ្ញុំក៏យកចិត្តទុកដាក់ដល់ការងារ បណ្ដុះបណ្ដាលមគ្គុទេសទេសចរណ៍ ដើម្បីអាចនាំមកនូវការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុត សំរាប់អតិថិជនក្នុងដំណើរទស្សនកិច្ចរបស់ខ្លួនដែរ”។
ដោយសន្ទុះកំណើនដ៏ខ្លាំងក្លានិងដំណោះស្រាយសមស្រប ផ្នែក ទេសចរណ៍វៀតណាមនឹងអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅដែលត្រូវបានដាក់ចេញនាពេលខាងមុខ។ វៀតណាមខំប្រឹងប្រែងដល់ឆ្នាំ២០២០ នឹង ទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិពី១៧ដល់២០លាននាក់ ភ្ញៀវទេសចរជាតិ ចំនួន៨២លាននាក់ តាមនោះនាំទេសចរណ៍ក្លាយទៅជាប្រៀបខ្លាំងនៃខឿន សេដ្ឋកិច្ចជាតិ៕