កំពង់ផែ Chu Lai - មជ្ឈមណ្ឌលភស្តុភារនៅតំបន់ភាគកណ្ដាល

(VOVWORLD) - ក្រោយរយៈពេល១ឆ្នាំសាងសង់ គំរោងការណ៍បើកទូលាយកំពង់ ផែ Chu Lai នៅមណ្ឌលសេដ្ឋកិច្ច Chu Lai ខេត្ត Quang Nam ភាគកណ្ដាលវៀត ណាមបានសំរេចរួចរាល់។ ការដែលកំពង់ផែ Chu Lai ត្រូវបានដាក់ឲ្យដំណើរការ នោះ រួមចំណែកលើកកំពស់សមត្ថភាពនៃសេវាកម្មភស្តុភារនិងជំរុញការអភិវឌ្ឍន៍ កំពង់ផែនេះក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារនៃតំបន់ភាគកណ្ដាល។
កំពង់ផែ Chu Lai - មជ្ឈមណ្ឌលភស្តុភារនៅតំបន់ភាគកណ្ដាល - ảnh 1 កំពង់ផែ Chu Lai 

(VOVworld) - ក្រោយរយៈពេល១ឆ្នាំសាងសង់ គំរោងការណ៍បើកទូលាយកំពង់ ផែ Chu Lai នៅមណ្ឌលសេដ្ឋកិច្ច Chu Lai ខេត្ត Quang Nam ភាគកណ្ដាលវៀត ណាមបានសំរេចរួចរាល់។ ការដែលកំពង់ផែ Chu Lai ត្រូវបានដាក់ឲ្យដំណើរការ នោះ រួមចំណែកលើកកំពស់សមត្ថភាពនៃសេវាកម្មភស្តុភារនិងជំរុញការអភិវឌ្ឍន៍ កំពង់ផែនេះក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារនៃតំបន់ភាគកណ្ដាល។ សូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់អត្ថបទក្រោមចំណងជើងថា “កំពង់ផែ Chu Lai - មជ្ឈមណ្ឌលភស្តុភារនៃតំបន់ភាគកណ្ដាល” របស់ Vinh Phong អ្នកនិពន្ធនៃ វិទ្យុសម្លេង វៀតណាម។

        កំពង់ផែ Chu Lai នាបច្ចុប្បន្នមានប្រវែងសរុបជិត៥០០ម៉ែត្រ ជម្រៅទឹកនៅ មុខកំពង់ផែគឺ៩,៥ ម៉ែត្រដែលអនុញ្ញាត្តិឲ្យទទួលនាវាចំនួន៣គ្រឿងដែលមាន ទម្ងន់២ហ្មឺនតោនក្នុងពេលតែមួយ។ ទន្ទឹមនឹងនោះ ប្រព័ន្ធឃ្លាំងផ្ទុកបម្រុងក៏ត្រូវ បានបើកទូលាយពីផ្ទៃដី៧១ពាន់ម៉ែត្រការ៉េឡើងដល់ ៩១ពាន់ម៉ែត្រការ៉េ។ លោក Tran Huu Hoang នាយកកំពង់ផែ Chu Lai ឲ្យដឹងថា៖

        “កំពង់ផែនេះឥឡូវមានឈ្មោះថា កំពង់ផែ Chu Lai មុននោះគឺកំពង់ផែ Chu Lai – Truong Hai ពោលគឺជាកំពង់ផែរបស់ក្រុមហ៊ុន Chu Lai – Truong Hai ប៉ុន្តែឥឡូវគឺកំពង់ផែ Chu Lai របស់ខេត្ត Quang Nam និងជាកំពង់ផែអន្តរជាតិ។ មុននោះ មានដងសន្ទូចតែមួយប៉ុណ្ណោះ ហើយឥឡូវនេះមានដងសន្ទូចចំនួន៣។ កំពង់ផែ នេះអាចធានាឲ្យនាវាទម្ងន់២ហ្មឺនតោនចេញចូល ហើយរៀបចំ និងពន្លាទំនិញ យ៉ាងឆាប់រហ័ស”។

កំពង់ផែ Chu Lai - មជ្ឈមណ្ឌលភស្តុភារនៅតំបន់ភាគកណ្ដាល - ảnh 2

        កំពង់ផែ Chu Lai ត្រូវបានបែងចែកជាមណ្ឌលចំនួន៣ដោយមានតួនាទី ជំនាញដោយឡែកចំពោះមុខទំនិញខុសគ្នារួមមាន៖ ទំនិញកុងតឺន័រ ទំនិញចម្រុះ និងទំនិញរាវ។ រួមជាមួយគ្នានោះគឺឧបករណ៍រៀបចំនិងពន្លាទំនិញជំនាញ ដែល ជួយឲ្យកំពង់ផែ Chu Lai អាចឆ្លើយតបតម្រូវការស្ទើតែទាំងអស់របស់ក្រុមហ៊ុន នាវានិងសហគ្រាសក្នុងតំបន់នៅពេលមកដល់ទីនេះ ជញ្ជូនឬទទួលទំនិញ។ លោក Pham Van Tai អគ្គនាយករងសម្ព័ន្ធក្រុមហ៊ុន Thaco ឲ្យដឹងថា៖

        “យើងខ្ញុំមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ Thaco ក្លាយទៅជាសម្ព័ន្ធក្រុមហ៊ុនពហុ អាជីវកម្ម ក្នុងនោះ ភស្តុភារជាផ្នែកអាជីវកម្មថ្មី។ យើងខ្ញុំមានបំណងនាំកំពង់ផែ Chu Lai ក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារនៃតំបន់ភាគកណ្ដាលដើម្បីមានជើង នាវាត្រង់ទៅកាន់កូរ៉េខាងត្បូងនិងជប៉ុន”។         ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៧ កំពង់ផែ Chu Lai ទទួលនាវាចូលចត ចំនួន១៥០លើក រៀបចំនិងពន្លាកុងតឺន័រចំនួន២៣ពាន់លើកនិងទំនិញចំនួន ១៤០ពាន់តោន។ លោក Tran Huu Hoang នាយកកំពង់ផែ Chu Lai បានឲ្យដឹង ថែមទៀតថា៖

        “យុទ្ធសាស្ត្រអភិវឌ្ឍន៍សេវាកម្មភស្តុភារដោយព្រមៗគ្នាជាមួយយុទ្ធសាស្ត្រ អភិវឌ្ឍន៍កំពង់ផែ។ ប្រសិនបើកំពង់ផែទទួលបរិមាណទំនិញធំគឺភស្តុភារអាច អភិវឌ្ឍន៍បាន។ យើងខ្ញុំនឹងវិនិយោគអភិវឌ្ឍន៍ Chu Lai ក្លាយទៅជាមជ្ឈមណ្ឌល ភស្តុភារនៃមណ្ឌលសេដ្ឋកិច្ច Chu Lai ខេត្ត Quang Nam និងបណ្ដាខេត្តផ្សេងៗ នៅតំបន់ភាគកណ្ដាលនិង Tay Nguyen ទៀតផង។ នាបច្ចុប្បន្នកំពង់ផែ Chu Lai កំពុងផ្សាភ្ជាប់ជាមួយកំពង់ផែ Sai Gon និងកំពង់ផែ Hai Phong ដើម្បីបង្កើតឡើង ខ្សែសង្វាក់ទំនិញនៅតាមបណ្ដោយប្រទេសជាតិ។”

        រួមជាមួយការបើកទូលាយកំពង់ផែនោះ Chu Lai បានអនុវត្តការដឹកជញ្ជូន ទំនិញត្រង់ពីកូរ៉េខាងត្បូងទៅកាន់ Chu Lai សំដៅកាត់បន្ថយការចំណាយដឹក ជញ្ជូននិងតំលៃផលិតផល បង្កើនកម្លាំងប្រកួតប្រជែង ព្រមទាំងទាក់ទាញការ វិនិយោគទៅក្នុងមណ្ឌលសេដ្ឋកិច្ច Chu Lai និងតំបន់ភាគកណ្ដាលផងដែរ៕

កំពង់ផែ Chu Lai ត្រូវបានសម្ព័ន្ធក្រុមហ៊ុន THACO វិនិយោគកសាងចាប់ពីឆ្នាំ២០១០ហើយដាក់ឲ្យដំណើរការចាប់ពីខែឧសភាឆ្នាំ២០១២មក។ កំពង់ផែនេះត្រូវបានកសាងឡើងតាមរូបសណ្ឋានកំពង់ផែទំនើបដែលប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនលើពិភពលោក។ កំពង់ផែនេះអាចធ្វើអាជីវកម្មទំនិញចម្រុះចំនួន១,៥លានតោននិង TEU កុងតឺន័រចំនួន១៥០ពាន់គ្រឿងជារៀងរាល់ឆ្នាំ។

ប្រតិកម្មទៅវិញ

ផ្សេងៗ