កម្មវិធីឃុំមួយផលិតផលមួយដំណាក់កាល ២០១៨ - ២០២០
(VOVWORLD) -កម្មវិធីឃុំមួយផលិតផលមួយ (OCOP) គឺជាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ជនបទ តាមទិសអភិវឌ្ឍន៍កម្លាំងក្នុងស្រុក ហើយបង្កើនតម្លៃបន្ថែមលើផលិតផលនីមួយៗ។ នេះគឺជាដំណោះស្រាយ និងជាភារកិច្ចរបស់រដ្ឋាភិបាលវៀតណាមក្នុងដំណើការអនុវត្តន៍កម្មវិធីគោលដៅជាតិកសាងជនបទថ្មី។ ក្រោយពីរយៈពេលអនុវត្តន៍ពិសោធន៍មក ខេត្ត Quang Ninh បានឈានមុខគេក្នុងអនុវត្តន៍រូបសណ្ឋាន “ឃុំសង្កាត់មួយ ផលិតផលមួយ”។ នេះគឺជាមូលដ្ឋានដើម្បីរដ្ឋាភិបាលសម្រេចពង្រីករូបសណ្ឋាននៃកម្មវិធីនេះនៅទូទាំងប្រទេស។
(រូបថត៖ internet) |
គន្លឹះសំខាន់ៗនៃកម្មវិធី OCOP គឺការអភិវឌ្ឍផកសិផល មិនមែនកសិកម្ម និងសេវាកម្មដែលមានប្រៀបខ្លាំងនៅមូលដ្ឋាននិមួយៗតាមខ្សែសង្វាក់តម្លៃ ដោយសមាសភាពសេដ្ឋកិច្ចឯកជន (សហគ្រាស និងក្រុមគ្រួសារផលិតកម្ម) និងសេដ្ឋកិច្ចសមូហភាពអនុវត្តន៍។ ចាប់ពីឆ្នាំ ២០០៨ មក ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានធ្វើការសាកពិសោធន៍រូបសណ្ឋាន “ភូមិមួយផលិតផលមួយ” បន្ទាប់មកនាឆ្នាំ ២០១៣ ខេត្ត Quang Ninh បានអនុវត្តន៍គម្រោងការណ៍ “ឃុំសង្ដាត់មួយផលិតផលមួយ” នាំខេត្ត Quang Ninh ក្លាយទៅជាខេត្តដំបូងបង្អស់នៅទូទាំងប្រទេស ដែលដំណើរការអនុវត្តន៍កម្មវិធីនេះ ប្រកបដោយរបៀបរៀបរយ ។ ក្នុងរយៈពេល ៣ ឆ្នាំអនុវត្តន៍នោះ តម្លៃទំនិញលក់ចេញសរុបក្នុងកម្មវិធីនេះនៅខេត្ត Quang Ninh ទទួលបានជាង ៦៧០ ពាន់លានដុង (ជាង ៣ ដង បើប្រៀបនឹងផែនការ)។ ចំណុចសំខាន់ៗគឺបរិមាណក្រុមគ្រួសារចុះឈ្មោះចូលរួមកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ - នេះគឺជាសក្ខីភាពនៃកម្លាំងរស់នៅនៃកម្មវិធី។ នៅក្នុងសន្និសីទបូកសរុបជាជំហានដំបូងក្នុងការអនុវត្តន៍កម្មវិធីនេះនៅខេត្ត Quang Ninh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទលោក Nguyen Xuan Cuong បានវាយតម្លៃថា៖
“តាមរយៈកម្មវិធី OCOP បានបង្កើតសហករណ៍បែបថ្មី នាបច្ចុប្បន្នប្រជាកសិករបានក្លាយទៅជាម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម។ សហគ្រាសទាំងនេះរួមជាមួយក្រុមគ្រួសារកសិករបានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ។ លទ្ធផលទាំងនេះ បានអះអាងថា ទំនិញកសិផល និងមុខរបររបស់ជនវៀតណាមអាចឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈផលិតផលចុងក្រោយនៃកម្មវិធីនេះ។ យើងខ្ញុំមានបំណងចង់រៀបចំរចនាសម្ព័ន្ធឡើងវិញនូវវស័យជនបទ កសាងជនបទថ្មី ដែលផ្ដោតលើខ្សែសង្វាក់តម្លៃតាមរយៈការរៀបចំ OCOP ដូចជានៅខេត្ត Quang Ninh គឺយើងទទួលបានជោគជ័យហើយ”។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung (រូបថត៖ internet) |
ដោយឈរលើមូលដ្ឋានបូកសរុបវាយតម្លៃចំពោះដំណើរការអនុវត្តន៍នៅតាមមូលដ្ឋាននានានោះ តាម ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue ប្រធានគណកម្មការទទួលបន្ទុកកម្មវិធីគោលដៅជាតិ ទើបនឹងចុះហត្ថលេខា ឲ្យសច្ចាប័នលើកម្មវិធីឃុំមួយផលិតផលមួយដំណាក់កាល ២០១៨-២០២០ (OCOP) កម្មវិធីនេះ នឹងត្រូវបានអនុវត្តន៍នៅទូទាំងប្រទេស។ គោលដៅទូទៅ នៃកម្មវីធី នេះគឺ អភិវឌ្ឍន៍បណ្ដារូបសណ្ឋានរៀបចំផលិតកម្ម ធ្វើអាជីវកម្ម ដើម្បីផលិតផលិតផលប្រពៃណី សេវាកម្ម ដែលមានសមត្ថភាពប្រកួតប្រជែងនៅទីផ្សារក្នុងនិងក្រៅប្រទេស រួមវិភាគទានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ អនុវត្តន៍ឧស្សាហូបនីយកម្មនិងទំនើបកម្មកសិកម្ម និងជនបទជាដើម។ តាមគោលដៅ គឺចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២០ កម្មវិធីនេះនឹង អនុវត្តស្តង់ដារូបនីយកម្មយ៉ាងហោចណាស់ ៥០ ភាគរយនៃផលិតផលទាំងអស់ ត្រូវនឹងផលិតផលចំនួន ២៤០០ មុខ ពង្រឹង សុក្រិដ្ឋការរៀបចំផលិតកម្មតាមទិសតភ្ជាប់រវាងក្រុមគ្រួសារផលិតកម្មជាមួយសហករណ៍ និងសហគ្រាស ដំណើរការអនុវត្តន៍រូបសណ្ឋានភូមិវប្បធម៌ទេសចរណ៍ពី ពី ៨ ដល់ ១០ និងពង្រឹងសុក្រិដ្ឋសហគ្រាស សហករណ៍ ១០០ ភាគរយ ដែលចូលរួមកម្មវិធី OCOP ជាដើម។ ស្ដីពីទិសដៅដំណើរការកម្មវិធីនេះនាពេលខាងមុខ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានឲ្យដឹងថា៖
“ដើម្បីអនុវត្តន៍គោលដៅពោលខាងលើ យើងគប្បីផ្ដោតលើការរៀបចំរចនាសម្ព័ន្ធ ខឿនសេដ្ឋកិច្ចឡើងវិញព្រមទាំងអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ដែលតភ្ជាប់នឹងការកសាងជនបតថ្មី។ ខ្ញុំស្នើថាការអភិវឌ្ឍន៍ផលិតផល មុខរបរនៅតាមឃុំសង្កាត់នីមួយៗគឺត្រូវអភិរក្ស និងពង្រីកឲ្យបានតម្លៃវប្បធម៌ជាប្រពៃណី ដែលមានពាណិជ្ជសញ្ញា និងមានកម្លាំងប្រកួតប្រជែងនៅលើទីផ្សារផងដែរ”។
រួមជាមួយការអនុវត្តន៍ពង្រីកនៅទូទាំងប្រទេសនោះ កម្មវិធីនេះក៏នឹងកសាងប្រព័ន្ធគ្រប់គ្រងកម្មវិធី OCOP ព្រមៗគ្នា ពីមជ្ឈឹមចុះដល់មូលដ្ឋាន (ខេត្ត ស្រុក ឃុំ) ចេញផ្សាយក្រមបទដ្ឋាន ដំណើរការវាយតំលៃ រៀបចំណាត់ថ្នាក់ផលិតផល ចេញផ្សាយ និងអនុវត្តន៍គោលនយោបាយ ព្រមៗគ្នា ហើយតាមនោះកម្មវិធីឃុំមួយផលិតផលមួយនឹងបង្កើតឡើងកម្លាំងប្រកួតប្រជែងថែមទៀតផងដែរ៕